អនុម័តសេចក្តីសម្រេចចំនួន៦ក្នុងសម័យប្រជុំ លើកទី១៩ ក្រុមប្រឹក្សាប្រជាជនទីក្រុងសុកត្រាំង

06:28, 13/12/2024

ថ្ងៃទី១២ ធ្នូ នៅសាលប្រជុំគណៈកម្មាធិការប្រជាជនទីក្រុងសុកត្រាំង គណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនទីក្រុង នីតិកាលទី១២ អា​ណត្តិកាល២០២១-២០២៦ បានចាត់តាំងសម័យប្រជុំ លើកទី១៩ ដើម្បីសម្រេចលើខ្លឹមសារចំណុះសិទ្ធិសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនទី​ក្រុង។ សមមិត្តង្វៀងធីគីវលិន-អនុលេខាប្រចាំការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជន ជាអធិបតីសម័យប្រជុំ។ អញ្ជើញចូលរួមសម័យប្រជុំមានបណ្តាសមមិត្តៈ ឡឹមវ៉ាំងម៉ឹង-សាមជិកគណៈប្រតិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត តូអាយវ៉ាង-សមា​ជិកបក្សខេត្ត អនុប្រធានទទួលបន្ទុកក្រុមតំណាងរដ្ឋសភាខេត្ត ថាយដាំងខ្វា-សមាជិកបក្សខេត្ត លេខាបក្សទីក្រុងសុកត្រាំង។

តំណាងចូលរួមសម័យប្រជុំ លើកទី១៩ ក្រុមប្រឹក្សាប្រជាជនទីក្រុងសុកត្រាំង អាណត្តិកាល២០២១-២០២៦។
តំណាងចូលរួមសម័យប្រជុំ លើកទី១៩ ក្រុមប្រឹក្សាប្រជាជនទីក្រុងសុកត្រាំង អាណត្តិកាល២០២១-២០២៦។

នៅ​សម័យ​ប្រ​ជុំ​ បាន​អនុ​ម័ត​របាយ​ការ​ណ៍ចំ​នួន​១៧ លិខិតសំ​ណើ​ចំនួន​៣របស់​គណៈ​អចិ​ន្ត្រៃ​យ៍ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ បណ្តាគណៈ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទីក្រុង​និង​បណ្តា​ស្ថាប័ន​យុត្តិធម៌​ទីក្រុង​ដែល​មាន​ខ្លឹម​សារ​ដូចស្ថាន​ភាព​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ឆ្នាំ​២០២៤ ទិសដៅ​ ភារកិច្ច​ឆ្នាំ​២០២៥ របាយ​ការ​ណ៍ស្តីពី​ការ​ចូល​រួម​ក្នុង​ការ​កសាង​រដ្ឋ​អំ​ណាច​និង​របាយ​ការ​ណ៍សរុប​យោបល់​ស្នើ​របស់​អ្នក​បោះ​ឆ្នោត​ លទ្ធ​ផល​នៃ​ការ​ផ្សព្វ​ផ្សា​យអនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​​ជាតិ​ ដំណាក់​កាល​២០២១-២០២៥ របាយ​ការ​ណ៍ការ​ងារ​ត្រួត​ពិនិត្យ​ក្នុង​ឆ្នាំ​២០២៤ សំ​ណើស្តីពី​ការ​បង្កើត​ក្រុម​ត្រួត​ពិនិត្យ​ប្រ​ធាន​បទឆ្នាំ​២០២៥ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទីក្រុង​ សំ​ណើ​ស្តីពី​ការ​បែង​ចែក​ផែន​ការ​វិនិ​យោ​គរដ្ឋ​ឆ្នាំ​២០២៥ ចំ​ណុះ​ប្រ​ភព​ទុន​ថវិកា​​ភូមិ​ភាគ​ សំ​ណើ​កែស​ម្រួលគ្រោង​ចំ​ណូល​ ចំ​ណាយ​ថវិកា​ភូមិ​ភាគ​ទីក្រុង​សុក​ត្រាំង ​(លើកទី​២)។ល។

ថ្លែង​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​សម័យ​ប្រ​ជុំ​ លេខា​បក្ស​ទីក្រុង​ថា​យដាំ​ងខ្វា បាន​សង្កត់​ធ្ងន់​ថា​ ដើម្បី​អនុ​វត្ត​បាន​ជោគ​ជ័យ​លើគ្រប់​ទិសដៅ​ ផែន​ការ​ដែល​បាន​ដាក់​ចេញ​ ស្នើ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីក្រុង​និង​គណៈ​ផ្នែក​គ្រប់​ថ្នាក់​ក្នុង​​ដឹក​នាំ​ ចង្អុល​ការ​ចាត់​តាំង​អនុ​វត្ត​ភារកិច្ច​ឆ្នាំ​២០២៥ ត្រូវ​អនុ​វត្ត​ភារកិច្ច​សំ​ខាន់​ៗមួយ​ចំ​នួន​ឱ្យ​បាន​ល្អៈ អនុ​វត្ត​សេចក្តី​សរុប​សន្និ​បាត​គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​ទីក្រុង​ លើកទី​២០ ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ឆ្នាំ​២០២៤និង​ភារកិច្ច​ឆ្នាំ​២០២៥ គណៈ​កម្មា​​​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ ស្ថាប័ន​ អង្គ​ភាព​គ្រប់​ថ្នាក់​អនុ​វត្ត​ជាបន្ទាន់​នូវ​ផែន​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ឆ្នាំ​២០២៥ ចាប់​ពីដើម​ឆ្នាំ​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​បន្ត​ផ្លាស់​ថ្មី​ លើកកម្ពស់​តួនាទី​ថែម​ទៀត​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សម្រេច​លើបញ្ហា​សំ​ខាន់​ៗរបស់​ភូមិ​ភាគ​ លើកកម្ពស់​គុណ​ភាព​ សុពល​ភាព​ ប្រ​សិ​ទ្ធភាព​សកម្ម​ភាព​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់​។ល។

តាម​នោះ​ ក្រុម​តំ​ណាង​បណ្តា​សង្កាត់​ តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទីក្រុង​ បាន​ពិភាក្សា​លើបញ្ហា​សំ​ខាន់​ៗជាច្រើន​ សម័យ​ប្រ​ជុំ​ក៏​មានការចោទ ឆ្លើយ​ដោយ​មាន​ខ្លឹម​សារ​ដូចៈ ការ​ដោះ​ស្រាយ​សំ​ណើ​របស់​អ្នក​បោះ​ឆ្នោត​ ពីការ​ដោះ​ស្រាយ​ឱ្យ​ដាច់​ស្រេច​នូវ​ករ​ណី​បំ​ពាន​មាត់​ព្រែក ដោះ​ស្រាយ​ជម្នះ​បញ្ហា​ទឹក​ប្រើ​ប្រាស់​ហូរ​ខ្សោយ​ គុណ​ភាព​ទឹក​មិនធានា ការ​ងារ​រក្សា​សម្អាត​អនា​ម័យ​ជាក់​ស្តែងតាម​ព្រែកបន្ទាប់​ពីបាន​ជីក​ស្តារ​ដូច​ម្ត៉េច មូល​ហេតុ​ ដំណោះ​ស្រាយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍កើនទាំង​៣លក្ខ​ឋាន​ ដំណោះ​ស្រាយ​ដើម្បី​បង្កើន​គុណ​ភាព​ ប្រ​សិ​ទ្ធភាព​សកម្ម​ភាព​របស់​មជ្ឈ​មណ្ឌល​ប្រ​តិបត្តិ​ការ​ទីក្រុង​ទំ​នើបនា​ពេល​ខាង​មុខ​។ លើស្មារតី​ម៉ឺង​ម៉ាត់ ការ​ទទួល​ខុស​ត្រូវ​ តំ​ណាង​បាន​បោះ​ឆ្នោត​អនុ​ម័ត​សេចក្តី​សម្រេច​ចំ​នួន​៦ក្នុង​សម័យ​ប្រ​ជុំ​។

ថ្លែង​ប្រ​សាសន៍​បិទ​វគ្គ​សម័យ​ប្រ​ជុំ​ សម​មិត្ត​ង្វៀង​ធីគីវលិន-អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ទីក្រុង​ ប្រ​ធាន​ក្រុមប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​​សុក​ត្រាំង​ បាន​ស្នើ​ថាៈ តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​និង​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធបង្កើន​ការ​ឃោ​សនា ចលនា​ដើម្បី​បង្ក​ការ​ឯក​ភាព​ខ្ពស់​ក្នុង​​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ចង្អុល​ការ​និង​ចាត់​តាំង​ផ្សព្វ​ផ្សា​យអនុ​វត្ត​មាន​ប្រ​សិ​ទ្ធភាព​ ឆាប់​នាំ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទីក្រុង​ចូល​ក្នុង​ជីវភាពជាក់​ស្តែង​   គណៈ​អចិ​ន្ត្រៃ​យ៍ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ បណ្តា​គណៈ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​និង​ក្រុម​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទីក្រុង​ចាត់​តាំង​ជួប​សំ​ណេះ​សំ​ណាលជាមួយ​អ្នក​បោះ​ឆ្នោត​ រាយការ​ណ៍អំ​ពី​លទ្ធ​ផល​សម័យ​ប្រ​ជុំ​ ស្តាប់​បំ​ណង​​ប្រាថ្នា​របស់​អ្នក​បោះ​ឆ្នោត​ ដើម្បី​ស្នើ​ទាន់​ពេល​ជូន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីក្រុង​និង​បង្កើន​ការ​ត្រួត​ពិនិត្យ​ការ​ផ្សព្វ​ផ្សា​យអនុ​វត្ត​សេចក្តី​សម្រេច​ រួម​ចំ​ណែក​លើកកម្ពស់​សុពល​ភាព​ ប្រ​សិ​ទ្ធភាព​សកម្ម​ភាព​របស់​ក្រុម​ប្រឹក្សា​​ប្រ​ជា​ជន​នាពេល​ខាង​មុខ​៕

ហ្វិញ​ញឺ-លីហាន់