ឆ្នាំ២០២៤ មូលនិធិ “ដើម្បីអ្នកក្រ” ទទួលបានជាង៦៧,៥ពាន់លានដុង

17:06, 20/12/2024

ព្រឹកថ្ងៃទី២០ ធ្នូ នៅគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង សមមិត្តងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណះកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជាអធិបតីសន្និបាតបូកសរុបមូលនិធិ “ដើម្បីអ្នកក្រ” ឆ្នាំ២០២៤។ ចូលរួមនៅមានសមាជិកគណៈចលនាមូលនិធិ “ដើម្បីអ្នកក្រ” និងតំណាងអង្គការនយោបាយ-សង្គមខេត្ត។

គិត​មក​ដល់​ថ្ងៃ​ទី​១៥ ​វិច្ឆិកា​ឆ្នាំ​២០២៤ ​គណៈ​ចលនា​មូល​និធិ​ “ដើម្បី​អ្នក​ក្រ”​ គណៈ​ផ្នែក​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​ ​ចលនា​និង​ទទួល​បាន​ជាង​៦៧,៥​ពាន់​លាន​ដុង។ ​ពី​ថវិកា​ដែល​ប្រ​មូល​បាន​ក្នុង​ឆ្នាំ​២០២៤ គណៈ​ចលនាមូល​និធិ “ដើម្បី​អ្នក​ក្រ” ខេត្ត​បាន​បែង​ចែក​ការ​ឧប​ត្ថម្ភ​សម្រាប់​ការ​កសាង​ ជួស​ជុល​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួសារ​ក្រ ​ក្បែរ​ក្រ​គ្រួសារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​អំ​ពីផ្ទះ​នៅ​ ឧបត្ថម្ភ​ការ​ចុះ​សួរ​សុខ​ទុក្ខ ​ជូន​អំ​ណោយ​ដល់​គ្រួសារ​ក្រ ​ក្បែរ​ក្រ ​គ្រួសារ​គោល​នយោ​បាយ ​អ្នក​មាន​សគុណ ​អ្នកចាស់​ឯកោ ​គ្រួសារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ឧបត្ថម្ភ​កសាង​ឈាបនដ្ឋាន​លើ​ភូមិ​ដ្ឋាន​ឃុំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច។ល។​ បច្ចុប្បន្ន​ មូល​និធិ ​“ដើម្បី​អ្នក​ក្រ” ​គណៈ​ផ្នែក​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​នៅថវិកា​ជាង​១១,៧​ពាន់​លាន​ដុង។ ​ក្នុង​នោះ​ មូល​និធិ ​“ដើម្បី​អ្នក​ក្រ” ​ខេត្ត​នៅ​​ជាង​២,៧​ពាន់​លាន​ដុង​មូល​និធិ ​“ដើម្បី​អ្នក​ក្រ” ថ្នាក់​ស្រុក ​ថ្នាក់​ឃុំ​នៅ​ជាង​៨,៩​ពាន់​លាន​ដុង។

តំណាងចូលរួមសន្និបាតបូកសរុបមូលនិធិ “ដើម្បីអ្នកក្រ” ឆ្នាំ២០២៤។
តំណាងចូលរួមសន្និបាតបូកសរុបមូលនិធិ “ដើម្បីអ្នកក្រ” ឆ្នាំ២០២៤។

តាម​ការ​វាយ​តម្លៃ​របស់​គណៈ​ចលនា​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” ​ការ​ចលនា​គ្រប់​គ្រង ​ប្រើ​ប្រាស់​ប្រ​ភព​មូល​និធិ​ដែល​បាន​គណៈ​ចលនា​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​ បាន​អនុ​វត្ត​យ៉ាង​ជិត​ស្និទ្ធ ​ប្រ​សិទ្ធ​ភាព​ ឧបត្ថម្ភ​ចំ​មុខ​សញ្ញា ​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​គ្រប់​គ្រង ​ប្រើ​ប្រាស់​មូល​និធិ​ដែល​ណែនាំ​ដោយ​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម។​ អនុ​វត្ត​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ បើកជំហរច្បាស់​លាស់ថវិកា ​ទំ​និញ​សង្គ្រោះ​អនុ​វត្ត​តាម​លក្ខ​ន្តិកៈ​គ្រប់​គ្រង ​រាយ​ការ​ណ៍​ទាន់​ពេល​ ត្រូវ​តាម​ការ​កំ​ណត់​។

នៅ​សន្និ​បាត ​តំ​ណាង​ទាំង​ឡាយ​ផ្តោត​លើ​ការ​ពិភាក្សា​គប់​វាល់​ចំ​ពោះ​សេច​ក្តី​ព្រាង​លក្ខ​ន្តិកៈ​ ស្តី​ពី​ការ​ចលនាគ្រប់​គ្រង​និង​ប្រើ​ប្រាស់​មូល​និធិ ​“ដើម្បី​អ្នក​ក្រ” ​នៅ​ខេត្ត​សុក​ត្រាំង ​ដើម្បី​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ចលនា​គប់វាល់​កសាង​មូល​និធិ​ “ដើម្បី​អ្នក​ក្រ”។ ​លើ​មូលដ្ឋាន​នោះ ​សម​មិត្ត​ងោ​ហ៊ុង​ ស្នើ​អង្គ​ភាព​រៀបរៀងសេច​ក្តី​ព្រាង​ ទទួល​បំ​ពេញ​លក្ខ​ន្តិកៈ​ឱ្យ​សម​ស្រប​តាម​ស្ថាន​ភាព​ជាក់​ស្តែង​។​ បន្ទាប់​មក​ ផ្ញើ​សមាជិក​គណៈ​ចលនា​ផ្តល់​មតិ​ មុន​ពេល​អនុម័ត​ជា​ផ្លូវ​ការ​។

កំណត់ទិស​នា​ពេល​ខាង​មុខ ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត ​បាន​ស្នើ​ដល់​សមាជិក​គណៈ​ចលនា​មូល​និធិ ​“ដើម្បី​អ្នក​ក្រ” ​បន្ត​ពង្រីក​តួនាទី​ ទទួល​ខុស​ត្រូវ​ដើម្បី​បន្ត​អនុ​វត្ត​ល្អ​ការ​គិត​អាន​ដល់​អ្នក​ក្រ ​បន្ត​ចលនា​ឧបត្ថម្ភ​មូល​និធិ ​“ដើម្បី​អ្នក​ក្រ”។ ​សមាជិក​នីមួយ​ៗ​នៃ​គណៈ​ចលនា​បន្ត​គិត​អាន​ដល់​គ្រួសារ​ក្រ ​សមាជិក​សហជីព​ដែល​បាន​ជំនួយ​ឧបត្ថម្ភ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​២០២៥ ​នា​ពេល​ខាង​មុខ៕

ហាយ​ហា​-​លី​ហាន់