រាត្រី ទី ១៨ធ្នូ ក្រុមប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឡាវដោយសមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភានៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក សាយសមផន ភុំវីហានធ្វើជាប្រធានគណៈប្រតិភូបានមកទស្សនកិច្ចនិងធ្វើការនៅខេត្តសុកត្រាំង។ទទួលបដិសណ្ឋារៈនិងធ្វើការជាមួយនឹងក្រុមប្រតិភូមានបណ្តាសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្សលេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ ចូលរួមនៅមានសមមិត្តត្រឹងធីហុងអាង-សមាជិកប្រចាំការ គណៈកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមនិងបណ្តាសមមិត្តក្នុងគណៈអចិន្រ្តៃយ៍បក្សខេត្ត ថ្នាក់ដឹកនាំមន្ទីរគណៈផ្នែកអាជីវកម្ម លើភូមិដ្ឋានខេត្ត។
ថ្លែងការណ៍ទទួលបដិសណ្ឋារៈក្រុមប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឡាវ សមមិត្តឡឹមវ៉ាំងម៉ឹងបានឧទ្ទេសនាមពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្ត បំផុតគឺបណ្តាសំណង់ គម្រោងសំខាន់ៗ។ តាមនោះសុកត្រាំងមាន៧/១១គម្រោងអគ្គិសនីខ្យល់បានដំណើរការសម្រាប់ធ្វើពាណិជ្ជកម្ម ដោយសរុបថាមពលប្រហែល៣៤០MW។ បណ្តាគម្រោងនេះនៅទាំងបានផ្គត់ផ្គង់ប្រភពអគ្គិសនីសម្រាប់បម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បង្កើនថវិការដ្ឋរបស់ខេត្តរួមចំណែកក្នុងទិសដៅនាំសុកត្រាំងអភិវឌ្ឍឆាប់រហ័សនិងចីរភាព។ សុកត្រាំងនៅទាំងមានសក្តានុភាពពីនីហរ័ណផ្លែឈើ។ ឆ្នាំ២០២៤ ខេត្តបាននីហរ័ណផ្លែឈើជិត២៣៦តោនគ្រប់ប្រភេទ ដូចផ្លែទឹកដោះ មៀន ក្រូចថ្លុង ធុរេន។ល។ ទៅបណ្តាប្រទេសដូចអាមេរិក ជប៉ុន ចិននិងបណ្តាប្រទេសដទៃទៀត។
សមមិត្តឡឹមវ៉ាំង ម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងថ្លែងការណ៍ទទួលបដិសណ្ឋារៈក្រុមប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឡាវដែលមកបំពេញទស្សនកិច្ចនិងធ្វើការនៅសុកត្រាំង។ |
លេខាបក្សខេត្តសង្កត់ធ្ងន់ ទំនាក់ទំនងរវាងវៀតណាម-ឡាវបានបង្កើតពីក្នុងប្រវត្តិសាស្រ្ត រវាងប្រទេសជិតខាងទាំងពីរ មានចំណុចដូចគ្នានិងដោះដូរសេដ្ឋកិច្ច-សង្គម នយោបាយ។ ប្រជាជនទាំងពីរប្រទេសបានរួមគ្នាតស៊ូដណ្តើមឯករាជ្យជនជាតិ កសាងនិងការពារមាតុប្រទេស។ ថ្ងៃនេះ ការទំនាក់ទំនងសាមគ្គីពិសេសរវាងប្រទេសទាំងពីរបានស្អិតល្មួតនិងអភិវឌ្ឍល្អប្រសើរ កសាងការទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់វិស័យលើបណ្តាវិស័យ សម្តែងស្មារតី“ ជួយមិត្តគឺជួយខ្លួនយើង” ក្នុងគ្រាលំបាក។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងនិងថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនវត្ថុអនុស្សាវរីយ៍ឱ្យក្រុមប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឡាវ។ |
ជំនួសមុខឱ្យខេត្តនិងប្រជាជនសុកត្រាំង សមមិត្តឡឹមវ៉ាំងម៉ឹងបានអំណរគុណប្រធានរដ្ឋសភាលោកសាយសមផន ភុំវីហាននិងសមាជិកក្នុងក្រុមប្រតិភូដែលមកធ្វើការនិងទស្សនកិច្ចនៅភូមិភាគ។ តាមនោះ បង្កលក្ខណៈដើម្បីខេត្តឧទ្ទេសនាម ផ្សព្វផ្សាយរូបភាពនៃតំបន់ដី ប្រជាជននិងផលិតផលពិសេសនៅតំបន់នេះ។ ទន្ទឹមនោះជាឱកាសដើម្បីខេត្តសុកត្រាំងបានដោះដូរ រៀនសូត្រ ស្វែងយល់ពីប្រទេសឡាវ។
សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភានៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកសាយសមផន ភុំវីហាន(ពីទី៣មក) ជូនវត្ថុអនុស្សាវរីយ៍ឱ្យថ្នាក់ដឹកនាំខេត្តសុកត្រាំង។ |
លេខាបក្សខេត្ត ឡឹមវ៉ាំងម៉ឹងសង្ឃឹមថា ខេត្តសុកត្រាំងនឹងមានឱកាសបានសហការជាមួយរដ្ឋសភា រដ្ឋាភិបាលនិងបណ្តាអ្នកវិនិយោគឡាវដោយបណ្តាកម្មវិធី គម្រោងជាក់ស្តែង លើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គមនិងវិស័យដទៃទៀត។ ទន្ទឹមនោះ សង្ឃឹមថា ប្រទេសទាំងពីរវៀតណាម-ឡាវនឹងបន្តពង្រីកការសាមគ្គី កសាងទំនាក់ទំនងដោយសមភាព មិត្តភាព សហការរវាងប្រទេសទាំងពីរ “ស្រស់ស្រាយជានិច្ច ចីរភាពយូរអង្វែង”។
វីរជនពលកម្មសម័យថ្មីហូក្វាងកួ(ទី១ពីស្តាំមក) ជូនស្រូវពូជST២៥ឱ្យក្រុមប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឡាវ។ |
ជំនួបមុខឱ្យក្រុមប្រតិភូ សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភានៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោកសាយសមផន ភុំវីហានបានផ្ញើវាចាអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងអង្គភាពនានាដែលបានទទួលបដិសណ្ឋារៈ។ តាមការទស្សនកិច្ចនៅគម្រោងអគ្គិសនីខ្យាល់និងវាលស្រែស្រូវ ST25 នៅសុកត្រាំង ប្រធានរដ្ឋសភាប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានវាយតម្លៃខ្ពស់ចំពោះបណ្តាទម្រង់មានប្រសិទ្ធភាពនិងបានឱ្យដឹង ឡាវកំពុងជម្រុញអភិវឌ្ឍថាមពលជ្រះស្អាត។ ទន្ទឹមនោះបានអំណរគុណខេត្តសុកត្រាំងដែលបានជំនួយនិងជូនពូជស្រូវ ST25ដើម្បីអភិវឌ្ឍនៅក្នុងពេលខាងមុខ។ ប្រធានរដ្ឋសភានៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក៏បានជូនពរខេត្តសុកត្រាំងនឹងពង្រីកបណ្តាសក្តានុភាពនិងកសាងខេត្តសុកត្រាំងពីមួយថ្ងៃកាន់តែអភិវឌ្ឍ រុងរឿង។
សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភានៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក សាយសមផន ភុំវីហានថ្លែងការណ៍ក្នុងពិធីធ្វើការជាមួយថ្នាក់ដឹកនាំខេត្តសុកត្រាំង។ |
*ក៏ ក្នុងរសៀលនេះដែរ ក្រុមប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឡាវដោយប្រធានរដ្ឋសភានៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោកសាយសមផន ភុំវីហានធ្វើជាប្រធានក្រុមប្រតិភូបានមកទស្សនកិច្ចនិងធ្វើការនៅរោងចក្រអគ្គិសនីខ្យល់នៅឡាកហ្វា ចំណុះក្រុមហ៊ុនចំកាត់ផុងដៀង-ឡាកហ្វា ទីរួមខេត្តវិញចូវ។ នេះជាគមោ្រងបានសម្ពន្ធក្រុមហ៊ុនUPCចាប់ផ្តើមអភិវឌ្ឍនិងកសាងនៅវៀតណាម។ នៅទីនេះ លោកCaffynBrian Eugene-ប្រធានសម្ពន្ធក្រុមហ៊ុនUPCបានឧទ្ទេសនាមពីការអភិវឌ្ឍ កសាងរោងចក្រអគ្គិសនីខ្យល់ឡាកហ្វានិងហ្វាដុងនិងនាំក្រុមប្រតិភូទស្សនានៅបង្គោលអគ្គិសនីនិងអគារធ្វើការរបស់គម្រោង។
ក្រុមប្រតិភូជាន់ខ្ពស់នៃរដ្ឋសភានិងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងអង្គភាពនានាធ្វើការនៅរោងចក្រអគ្គិសនីខ្យល់ឡាកហ្វា។ |
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភាឡាវបានវាយតម្លៃខ្ពស់ការផ្សព្វផ្សាយបណ្តាគម្រោងរបស់សម្ពន្ធក្រុមហ៊ុនUPC នៅវៀតណាមពេលអភិវឌ្ឍគួបបញ្ចូល គួបផ្សំរវាងថាមពលជ្រះស្អាត ដាំព្រៃនិងសកម្មភាពសង្គមរបស់អាជីវកម្ម។ ជំនួសមុខឱ្យថ្នាក់ដឹកនាំ លោកលិនខាំ យុងសាវណ្ណ-រដ្ឋមន្រ្តីក្រសួងកសិកម្មនិងរុក្ខកម្មឡាវស្នើសម្ពន្ធក្រុមហ៊ុនUPCគប្បីដំណើរការប្រញាប់អនុវត្តបណ្តាគម្រោងអគ្គិសនីខ្យល់នៅឡាវតាមឯកសារដែលបានចុះកិច្ចសន្យាក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ រវាងសម្ពន្ធក្រុមហ៊ុន UPC NasengWayo(ដៃគូនៃសម្ពន្ធក្រុមហ៊ុនUPC នៅឡាវ) ចំពោះរដ្ឋាភិបាលឡាវដើម្បីអភិវឌ្ឍគម្រោងអគ្គិសនីខ្យល់នៅស្រុកភិន វីឡាបូលីនិងឥដ្ឋសាភណ្ឌចំណុះខេត្តសាវណ្ណាខេត្ត ក៏ដូចគម្រោងប្រព័ន្ធខ្សែ៥៥0គ.វដើម្បីតភ្ជាប់បណ្តារោងចក្រអគ្គិសនីខ្យល់ក្នុងតំបន់។
ក្រុមប្រតិភូជាន់ខ្ពស់នៃរដ្ឋសភានិងថ្នាក់ដឹកនាំខេត្តសុកត្រាំងមកទស្សនៈទម្រង់វាលស្រែផលិតស្រូវST២៥នៅស្រុកមីស្វៀង (សុកត្រាំង)។ |
ប្រធានរដ្ឋសភាឡាវសាយសមផន ភុំវីហានព្រមទាំងក្រុមប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឡាវនិងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត អង្គភាពនានាបានទស្សនាទម្រង់វាលស្រែ ST២៥ នៅក្រុមសហករណ៍ផលិតស្រូវងឿថាំង ឃុំដាយតឹម ស្រុកមីស្វៀង (សុកត្រាំង)។ នៅទីនេះ វីរជនពលកម្មសម័យថ្មីលោកហូក្វាងកួ -ប្រធានក្រុមស្រាវជ្រាវពូជស្រូវST បានរាយការណ៍ពីការបង្កាត់ពូជ ផលិតស្រូវST២៥ ។ ពេលកន្លង អង្ករST២៥របស់ខេត្តសុកត្រាំងបានស្ងើចសរសើរជា “អង្ករឆ្ងាញ់បំផុតពិភពលោក” ពីរលើក លើកទីមួយនៅឆ្នាំ២០១៩និងលើកទីពីរក្នុងឆ្នាំ២០២៣៕
ហាយហា-សុផល
Thông tin bạn đọc
Đóng Lưu thông tin