ឆ្នាំ២០២៤ ជាមួយស្មារតីសាមគ្គី ម្ចាស់ការ ច្នៃប្រឌិត ខិតខំប្រឹងប្រែងរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនស្រុកត្រឹងដេ សេដ្ឋកិច្ច-សង្គម សន្តិសុខការពារជាតិ ការងារកសាងបក្សនិងប្រព័ន្ធនយោបាយរបស់ស្រុកបន្តស្ថិរភាពនិងសម្រេចបានច្រើនលទ្ធផលយ៉ាងសកម្ម។ ឆ្លងតាមនោះ បរិមាណភាគ១៨/១៩បានសម្រេចនិងផ្លោះ បើធៀបនឹងសេចក្តីសម្រេច ១បរិមាណភាគសារវន្តសម្រេច(បណ្តាបរិមាណពីសុខាភិបាល)។
ក្នុងឆ្នាំ២០២៤ ទូទាំងស្រុកត្រឹងដេ ចុះពូជស្រូវបាន៤៤.៥៩១,៥/៤៤.៤០០ហ.ត សម្រេច១០០,៤៣% បរិមាណភាគនៃសេចក្តីសម្រេច ទិន្នផលមធ្យម៦,៤៤តោន/ហ.ត សម្រេច១០៣,៧២%សេចក្តីសម្រេច បរិមាណផល២៨៦.៩៤៧,៤តោន សម្រេច១០៤,៦៦% សេចក្តីសម្រេច (កើន៦.៨៥៣,៣តោន បើធៀបនឹងឆ្នាំកន្លង)។ ក្រៅពីប្រមូលផលគិតចំណាយរួច កសិករនៅចំណេញមធ្យមពី៤០-៥០លានដុង/ហ.ត។ បរិមាណផលបង្គា ទាញយកជលផលតែងផ្លោះផែនការសេចក្តីសម្រេច។ កម្មវិធីទិសដៅជាតិកសាងជនបទថ្មីបានផ្សព្វផ្សាយយ៉ាងខ្លាំងក្លានិងទទួលបានលទ្ធផលសកម្ម។ ឃុំថាញ់ធើយអាងនិងតាយវ៉ាំងសម្រេចបាន១៩/១៩លក្ខឋានជនបទថ្មី មកដល់ពេលនេះ ស្រុកត្រឹងដេបានសម្រេច៣/៩លក្ខឋានកសាងស្រុកជនបទថ្មី។
ទិដ្ឋភាពអង្គសន្និបាត។ |
បណ្តាគម្រោង សំណង់សំខាន់ៗបានអនុវត្តដើម្បីធានាល្បឿនផែនការ ផ្តល់ផ្ទេរទុនវិនិយោគសាធារណៈបានអនុវត្តយ៉ាងប្តូរផ្តាច់។ សរុបផែនការទុនវិនិយោគសាធារណៈឆ្នាំ២០២៤ ដែលបានប្រគល់១៦១,១៨៧ពាន់លានដុង បានផ្សព្វផ្សាយអនុវត្តវិនិយោគ៨២គម្រោង ក្នុងនោះ មាន២៦សំណង់ផ្ទេរឆ្លង សំណង់ថ្មីចំនួន៥៦។ ការងារផ្លាស់ប្តូរឌីជីថលបានផ្តោតលើកិច្ចចង្អុលការ មានការផ្លាស់ប្តូរយ៉ាងសកម្ម។ បណ្តាសកម្មភាពវប្បធម៌-សង្គមមានភាពជឿនលឿនច្រើន។ ឆ្លងតាមការពិនិត្យ មាន៤៩៥គ្រួសារបានចាកផុតពីភាពក្រ ថយចុះ១,៦៦% មាន១៨៨គ្រួសារបានចាកផុតក្បែរក្រ ថយបាន០,៦៣%។ ដល់ចុងឆ្នាំ២០២៤ សរុបចំនួនគ្រួសារក្រលើភូមិដ្ឋានស្រុកនៅ២២៨គ្រួសារ ក្បែរក្រ១.០២៥គ្រួសារ។ សន្តិសុខការពារជាតិបានបន្តរក្សា ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយបានបន្តពង្រឹង រៀបចំ លើកកម្ពស់គុណភាព ប្រសិទ្ធផលសកម្មភាព។
សន្និបានចំណាយពេលវេលាសម្រាប់តំណាងទាំងឡាយពិភាក្សាវាយតម្លៃអំពីការងាយស្រួល ការលំបាកក្នុងការអនុវត្តផែនការសេចក្តីសម្រេចឆ្នាំ២០២៤ ក្នុងនោះ ផ្តោតលើខ្លឹមសារសំខាន់ៗដូចៈ ការកសាងទីរួមស្រុកត្រឹងដេរសម្រេចស្តង់ដារជាទីក្រុងផ្សារប្រភេទ៤ ការកសាងជនបទថ្មី ការងារកសាងបក្ស ការចាត់តាំងមហាសន្និបាតសាខាបក្សចំណុះបក្សភាគ មូលដ្ឋានអាណត្តិកាល២០២៥-២០២៧។ ថ្នាក់ដឹកនាំភូមិភាគនិងផ្នែកជំនាញក៏បានរាយការណ៍ពីស្ថានភាព បើកទូលាយទម្រង់ផលិតប្រសិទ្ធភាពស្ថានភាពសកម្មភាពរបស់មូលដ្ឋានផលិត អាជីវកម្ម ការងារបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានស្រុក។ល។ តាំងពីនោះស្នើរាល់ដំណោះស្រាយដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពបណ្តាបរិមាណភាគអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសន្តិសុខការពារជាតិ កសាងប្រព័ន្ធនយោបាយឆ្នាំ២០២៥។
ថ្លែងប្រសាសន៍ក្នុងសន្និបាតសមមិត្តឡឹមហ្វាងងីបបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលស្រុកត្រឹងដេសម្រេចបានក្នុងឆ្នាំ២០២៤។កំណត់ទិសភារកិច្ចសំខាន់ៗមួយចំនួនក្នុងឆ្នាំ២០២៥អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តបានស្នើស្រុកអនុវត្តល្អការរៀបចំប្រព័ន្ធចាត់តាំងតាមស្មារតីនៃសេចក្តីសម្រេចលេខ១៨-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១២ “បញ្ហាមួយចំនួនស្តីពីការបន្តផ្លាស់ថ្មី ការរៀបចំប្រព័ន្ធចាត់តាំងរបស់ប្រព័ន្ធនយោបាយបង្រួម សកម្មភាពប្រកបដោយសុពលភាព ប្រសិទ្ធភាព” និងបណ្តាឯកសារចង្អុលការរបស់មជ្ឈិម របស់ខេត្ត ផ្សារភ្ជាប់អនុវត្តសេចក្តីសម្រេចនេះ ជាមួយការចាត់តាំងមហាសន្និបាតបក្សគ្រប់ថ្នាក់។ ពង្រីកកម្លាំងរបស់ទូទាំងប្រព័ន្ធនយោបាយប្រឡងប្រណាំងអនុវត្តជោគជ័យនូវគោលដៅបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋាន។ កសាងទីរួមស្រុកត្រឹងដេសម្រេចស្តង់ដារជាទីក្រុងផ្សារប្រភេទ៤តាមទិសដៅសេចក្តីសម្រេចលេខ១៧-NQ/TW ចុះថ្ងៃទី១៦ មីនា ឆ្នាំ២០២៣ របស់គណៈប្រតិបត្តិការបក្ខភាគខេត្ត នីតិកាលទី១៤ ស្តីពីការកសាងទីរួមស្រុកត្រឹងដេសម្រេចស្តង់ដារទីក្រុងផ្សារប្រភេទ៤ដល់ឆ្នាំ២០២៥ កំណត់ទិសបង្កើតទីរួមខេត្តត្រឹងដេដល់ឆ្នាំ២០៣០។ សម្រេចបណ្តាគម្រោងដើម្បីត្រៀមអំពាវនាវអ្នកវិនិយោគមកស្រុក បង្កលក្ខណៈជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕
ហាយហា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin