ព្រឹកថ្ងៃទី៥ ធ្នូ នៅសាលប្រជុំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងនីតិកាលទី១០ បានចាត់តាំងចសម័យប្រជុំលើកទី២៧។ ចូលរួមមានសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត បណ្តាសមមិត្តក្នុងគណៈអចន្រ្តៃយ៍បក្សខេត្ត បណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាតំណាងរដ្ឋសភាខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក តំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី១០។ អធិបតីក្នុងចសម័យប្រជុំរួមមានបណ្តាសមមិត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លេវ៉ាំងហ៊ីវ-សមាជិកគណៈអចន្រ្តៃយ៍បក្សខេត្ត អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តលីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។
ថ្លែងការណ៍បើកសម័យប្រជុំ សមមិត្តហូធីកឹមដាវ សង្កត់ធ្ងន់សម័យប្រជុំលើកទី២៧ជាសម័យប្រជុំចុងឆ្នាំដោយមានខ្លឹមសារសំខាន់ៗតំណាងទាំងឡាយគប្បីពិនិត្យ អនុម័ត។ ពិសេសគឺប្រមូលផ្តុំពិគ្រោះរបាយការណ៍ពីស្ថានភាពសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៤ វែកញែក វាយតម្លៃលទ្ធផលដែលសម្រេចបាន បណ្តាការអន់ថយ មូលហេតុ។ លើមូលដ្ឋាននោះ កំណត់ទិសដៅ ភារកិច្ច ដំណោះស្រាយក្នុងការអភិវឌ្ឍឆ្នាំ២០២៥ជាមួយបណ្តាទិសដៅ បរិមាណភាគជាក់ស្តែង សមស្របជាមួយនិន្នាការអភិវឌ្ឍរួមនិងស្ថានភាពជាក់ស្តែងរបស់ភូមិភាគដើម្បីសម្រេចបានលទ្ធផលខ្ពស់ក្នុងឆ្នាំ២០២៥។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងថ្លែងការណ៍បើកសម័យប្រជុំ។ |
ក្នុងសម័យប្រជុំ តំណាងទាំងឡាយបានស្តាប់គណៈកម្មាធិការប្រជាជនខេត្តរាយការណ៍ពីលទ្ធផលអនុវត្តការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៤។ ខេត្តបានប្រមូលផ្តុំអនុវត្តភារកិច្ចនយោបាយសំខាន់ៗជាច្រើន ប្តេជ្ញាផ្សព្វផ្សាយជាច្រើនសំណង់ គម្រោងដូច គម្រោងផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង គម្រោងកសាងដងផ្លូវអភិវឌ្ឍទិសកើត-ត្បូងតភ្ជាប់នឹងទីរួមខេត្តង៉ាណាំជាមួយនឹងទីរួមខេត្តវិញចូវ គម្រោងវិនិយោគកសាងស្ពានដាយង៉ាយ២ គម្រោងកំពង់ផែ ត្រឹងដេ។ បណ្តាផ្នែក វិស័យកំពុងស្ថិតក្នុងខឿនបង្កើនល្បឿននិងអភិវឌ្ឍដូច បរិមាណផលស្រូវ ជលផលផ្លោះផែនការ វិស័យទេសចរណ៍ ដឹកជញ្ជូនទំនិញ ដឹកជញ្ជូនភ្ញៀវកើនឡើងប្រៀបនឹងឆ្នាំកន្លង។ ប្រមូលថវិការដ្ឋផ្លោះផែនការ។ គោលនយោបាយសុខុមាលភាពសង្គមតែងបានយកចិត្តទុកដាក់និងផ្សព្វផ្សាយអនុវត្តល្អ ការពារប្រទេស-សន្តិសុខនិងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតែងរក្សាបានរឹងមាំ។
តំណាងទាំងឡាយចូលរួមសម័យប្រជុំលើកទី២៧ ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង។ |
ទន្ទឹមនោះ ឆ្នាំ២០២៤ នៅជួបការលំបាកមួយចំនួន ពិសេសគឺស្ថានភាពគ្រោះធម្មជាតិ ស្រុតបាក់ដី រាំងស្ងួត ជ្រាបទឹកប្រៃបណ្តាលឥទ្ធិពលដល់ជីវភាពនិងការផលិតរបស់ប្រជាជន។ ការផលិត ធ្វើអាជីវកម្មបណ្តាផ្នែក វិស័យមួយចំនួននៅជួបការលំបាកច្រើន អាជីវកម្មមួយចំនួនមិនចូលរួមទីផ្សារ ឈប់សកម្មភាពបើប្រៀបនឹងឆ្នាំកន្លង គម្រោងអគ្គិសនីខ្យល់មួយចំនួនបានកសាងសម្រេចប៉ុន្តែនៅជួបការលំបាកក្នុងកិច្ចដំណើរការពាណិជ្ជកម្ម។
សមមិត្តឡឹមហ្វាងង៉ីប-សមាជិកគណៈអចន្រ្តៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងអានរបាយការណ៍អនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៤។ |
ទន្ទឹមនោះតំណាងទាំងឡាយក៏បានពិនិត្យបណ្តារបាយការណ៍របស់ប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាគណៈក្នុងក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាស្ថាប័នយុត្តិធម៌ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។ល។ ទន្ទឹមនោះ ពិនិត្យ អនុម័តពីគោលការណ៍វិនិយោគសំណង់រដ្ឋ ហិរញ្ញវត្ថុ-ថវិកា ដីធ្លី កសិកម្ម សាងសង់ សុខាភិបាល គោលនយោបាយសុខុមាលភាពសង្គម ក្របខ័ណ្ឌ ទិសដៅសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនខេត្តក្នុងពេលខាងមុខ។
ពេលរសៀល តំណាងក្រុមប្រឹក្សាប្រជាជនខេត្តនឹងពិគ្រោះក្រុមតំណាង។ ទន្ទឹមនោះស្នើយោបល់កសាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនខេត្តធានាត្រឹមត្រូវតាមច្បាប់ ឆ្លើយតបបំណងប្រាថ្នា ក្តីទំនុកចិត្តរបស់ម្ចាស់ឆ្នោតនិងប្រជាជនក្នុងខេត្ត៕
សុងលេ-សុផល
Thông tin bạn đọc
Đóng Lưu thông tin