ស្រុកកេសាច់ភាគច្រើនអនុវត្តសម្រេចបរិមាណភាគសេចក្តីសម្រេចឆ្នាំ២០២៤

20:44, 13/12/2024

ថ្ងៃទី១៣ ធ្នូ នៅមជ្ឈមណ្ឌលនយោបាយស្រុកកេសាច់(សុកត្រាំង) គណៈប្រតិបត្តិការបក្ខភាគស្រុកេសាច់ នីតិកាលទី១២ អាណត្តិកាល២០២០-២០២៥ បានចាត់តាំងសន្និបាត លើកទី២០ បូកសរុបឆ្នាំ២០២៤និងអនុវត្តសេចក្តីសម្រេចឆ្នាំ២០២៥។ ស.មឡេវូឌឹក-សមា ជិក​បក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក ជាអធិបតីសន្និបាត។ អញ្ជើញចូលរួមមានបណ្តាស.ម: ងោហុង-សមា​ជិក​គណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ត្រឹងមិញធឺ-អនុលេខាប្រចាំការបក្សស្រុក ង្វៀង​ថាញ់ ត្រុង-ប្រធានគណៈកម្មាធិការប្រជាជនស្រុក តំណាងថ្នាក់ដឹកនាំបណ្តាគណៈបក្សចំណុះគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំគណៈ ផ្នែកជំនាញនោលើភូមិដ្ឋានស្រុក ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាឃុំ ទីរួមស្រុកនៅលើភូមិដ្ឋានទូទាំងស្រុក។

ទិដ្ឋភាពនៃពិធីសន្និបាត។
ទិដ្ឋភាពនៃពិធីសន្និបាត។

​ឆ្នាំ​២០២៤ ស្រុក​កេសាច់ បាន​អនុ​វត្ត​​សម្រេច​១៩/២០បរិមាណភាគសេចក្តី​សម្រេច​ដែល​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​បាន​ដាក់​ចេញ​។ ជាក់​ស្តែងក្នុង​វិស័យ​សេដ្ឋ​កិច្ច​ ស្រុក​បាន​រៀប​ចំ​រចនា​សម្ព័ន្ធ​ឡើង​វិញមាន​ប្រ​សិ​ទ្ធភាព​វិស័យ​កសិ​កម្ម​ ទម្រង់​រចនា​សម្ព័ន្ធ​ដំណាំ​ សត្វ​ចិញ្ចឹម​បាន​ផ្លាស់​ប្តូរ​សម​ស្រប​​នឹង​សេដ្ឋ​កិច្ច​គ្រួ​សារ​ ទ្រង់ទ្រាយ​ផលិត​ប្រ​មូល​ផ្តុំ​ ផលិត​បើ​ក​ទូលាយ​ តម្លៃ​ផលិត​វិស័យ​កសិកម្ម​ឆ្នាំ​២០២៤ សម្រេច​ជាង​២២៥លាន​ដុង/.ត ផ្ទៃ​ដី​ដាំ​ដុះ​និង​ចិញ្ចឹម​ជលផល​ កើន​ជិត១៣% បើ​ធៀបនឹង​ឆ្នាំ​២០២៣។ ទិន្ន​ផល បរិមាណ​ផលស្រូវ​ផ្លោះ​ផែន​ការ​ឆ្នាំ​៥,៧៤% ប្រាក់​ចំ​ណេញ​សេដ្ឋ​កិច្ច​ចម្ការ​ជាង​១៥០លាន​ដុង/.ត កើន​៥,៥៦%បើធៀបនឹង​ឆ្នាំ​កន្លង​។ ចំ​ណូល​ថវិកា​ផ្លោះ​បរិមាណភាគសេចក្តី​សម្រេច​និង​កើន​២០% បើ​ធៀប​នឹង​ឆ្នាំ​កន្លង​។ ការ​ផ្តល់​ផ្ទេរ​ទុន​វិនិ​យោ​គរដ្ឋ​និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​៣សម្រេច​បាន​ជាង​៩៥%។ល។

វិស័យ​វប្ប​ធម៌​-សង្គម​ បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​​ល្អ​ គុណ​ភាព​អប់​រំ-បណ្តុះ​បណ្តា​ល​បាន​កែលម្អ​ អត្រា​នៃ​ការ​កៀរ​គរសិស្ស​ដែល​មាន​អា​យុចូល​រៀន​ សម្រេច​ផែន​ការ​ដែល​បាន​ដាក់​ចេញ​ បន្ថយ​ក្រ ដោះ​ស្រាយ​ការ​​ធ្វើ​ បញ្ជូន​ពល​ករ​ទៅ​ធ្វើ​ការនៅ​ប្រ​ទេស​ក្រៅ​បាន​កើន​ឡើង​ខ្ពស់ ​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ ចំ​នួន​ករ​ណី​ជំងឺ​គ្រុន​ឈាម​ ជំងឺ​ដៃ​-ជើង​-មាត់​មាន​ការ​ថយ​ចុះ​។ គោល​នយោ​បាយ​ជន​ជាតិ​ សាសនា​នៅ​លើភូមិ​ដ្ឋាន​អនុ​វត្ត​បាន​ល្អ​។ សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​បាន​រក្សា​។ សម​ត្ថ​ភាព​ដឹក​នាំ​ ​អង្គ​ការ​មូល​ដ្ឋានបក្ស​និង​បក្ខ​ជន​បន្ត​បាន​កើនឡើង។ល។

តំ​ណាង​បាន​លើកឡើង​នូវ​មតិ​សំ​ខាន់​ៗលើរបាយ​ការ​ណ៍ចំ​ណូល​ ចំ​ណាយ​ថវិកា​ឆ្នាំ​២០២៤និង​គ្រោង​ចំ​ណាយ​ថវិកា​​ឆ្នាំ​២០២៥ ស្ថាន​ភាព​អនុ​វត្ត​និង​ផ្តល់​ផ្ទេរ​ទុន​វិនិ​យោ​គរដ្ឋ​និង​កម្ម​វិធី​ទិសដៅ​ជាតិ​ចំ​នួន​៣ក្នុង​ឆ្នាំ​២០២៤។ ពិនិត្យ​ជ្រើស​មុខ​សញ្ញា​ដើម្បី​ជូន​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ ឆ្នាំ​ម្សាញ់ ឆ្នាំ​២០២៥ នាពេល​ខាង​មុខ​ អនុ​វត្ត​ការ​កសាងសាលា​សម្រេច​បទដ្ឋាន​ជាតិ​ បញ្ហា​ប្រ​មូល​ផ្តុំ​ប្រ​ជា​ជន​ឱ្យ​ចូល​រួម​ក្នុង​​ធានារ៉ាប់​រង​ស្ម័គ្រ​ចិត្ត​ ការ​ងារ​រៀប​ចំ​មហា​សន្និ​បាត​ប​ក្ខភាគ​នៅ​តាម​មូល​ដ្ឋាន​បក្ស​។ល។

ថ្លែង​ប្រ​សាសន៍​ក្នុង​សន្និ​បាត​ សម​មិត្ត​ងោហុង​ បាន​វាយ​តម្លៃ​ខ្ពស់​និង​ស្ងើច​សរ​សើរ​ចំ​ពោះ​ស្រុក​កេសាច់អនុ​វត្ត​សម្រេច​បាន​បរិមាណភាគក្នុង​ឆ្នាំ​២០២៤។ អា​ស្រ័យ​ហេតុ​នេះ​ សំ​ណូម​ពរដល់ឆ្នាំ​២០២៥ ស្រុក​កេសាច់បន្ត​យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍផលិត​ក្នុង​វិស័យ​កសិកម្ម​ ពិសេស ​គឺស្រូវ​និង​ឈើ​ហូប​ផ្លែ​ ស្រាវ​​ជ្រាវ​ពីភាព​ខ្លាំង​​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​ ដើម្បី​ផ្តោត​លើការ​អភិ​វឌ្ឍ។ អំ​ពាវ​នាវ​ឱ្យ​អ្នក​វិនិ​យោ​គបណ្តាក់ទុនតំបន់ឧស្សាហកម្មនៅ​លើភូមិ​ដ្ឋាន​ស្រុក​។ ពង្រឹង​ការ​គ្រប់​គ្រង​រដ្ឋ​លើការ​គ្រប់​គ្រង​ដី​សាធា​រណៈ​។

បណ្តា​គណៈ​ ផ្នែក​ជំនាញ​អនុ​វត្ត​ល្អ​ជំនួយការ​ដល់​ថ្នាក់​ដឹក​នាំ​ស្រុក​ក្នុង​ការ​គ្រប់​គ្រង​ទាញ​យក​ប្រ​ភព​ចំ​ណូល​របស់​ស្រុក​។ បង្កើន​ការ​ទទួល​ពល​រដ្ឋ​ សន្ទ​នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ ថ្កោល​ទោស​។ យក​ចិត្ត​ទុក​ដាក់​លើការ​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​កម្ម​វិធី​ទិសដៅ​ជាតិ​ចំ​នួន​៣។​ អនុ​វត្ត​ល្អ​ការ​ងារ​បន្ថយ​ក្រស្ថេរ​ភាព​ ផ្តោត​លើការ​ចង្អុល​ការ​យ៉ាង​ប្តេជ្ញា​នូវ​គោល​នយោ​បាយ​សំ​ខាន់​ៗរបស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ក្នុង​ឆ្នាំ​២០២៥ ពិសេស​ គោល​នយោ​បាយ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌទ្រោម​...

ធ្វីលីវ​-លីហាន់