លេខាបក្សខេត្តពិនិត្យគម្រោងលើដងផ្លូវអភិវឌ្ឍសេដ្ឋកិច្ចទិសខាងជើង-ត្បូង

07:30, 14/12/2024

ថ្ងៃទី១៣ធ្នូ សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង បានចាត់តាំងក្រុមទៅពិនិត្យគម្រោងនៅដងផ្លូវអភិវឌ្ឍសេដ្ឋកិច្ចទិសខាងកើត-ត្បូង។ រួមដំណើរនៅមានសមមិត្តឡឹមហ្វាងង៉ីប-សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តនិងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកនានា។

តាម​នោះ ក្រុម​បាន​ពិនិត្យ​ជាក់ស្តែងនៅ​គម្រោង​លើ​ដង​ផ្លូវ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ទិស​ខាង​កើត​-ត្បូង​កំណាត់​ផ្លូវកាត់​ភូមិ​ដ្ឋាន​ស្រុក​មី​ស្វៀង ថាញ់​ទ្រី​និង​ធ្វើ​ការ​ជា​មួយ​បណ្តា​អ្នក​វិនិ​យោគ អង្គ​ភាព​សាង​សង់​និង​មន្ទីរ គណៈ​ផ្នែក​នានា​នៅ​ស្រុក​ថាញ់​ទ្រី។ ទន្ទឹម​នោះ ​ប្រ​ភព​ទុន​​ចាប់​ពី​ដើម​គម្រោង​រហូត​មក​ដល់​សព្វ​ថ្ងៃ​គឺ​ជាង​១.៥៨៩,២​ពាន់​លាន​ដុង ផ្តល់ផ្ទេរ​ថវិកា​ជាង​១.៣៦៩,២​ពាន់លាន​ដុង សម្រេច​៨៦,១%។ ផែន​ការ​ទុន​ឆ្នាំ​២០២៤​គឺ​ជាង​៤២៦,៧​ពាន់​លាន​ដុង ផ្តល់ផ្ទេរ​ថវិកា​ថ្មី​គ្រាន់​តែ​សម្រេច​៤៩,២%។

ទិដ្ឋភាពធ្វើការនៅគណៈកម្មាធិការប្រជាជនស្រុកថាញ់ទ្រី។
ទិដ្ឋភាពធ្វើការនៅគណៈកម្មាធិការប្រជាជនស្រុកថាញ់ទ្រី។

តាម​ថ្នាក់​ដឹក​នាំ​គណៈ​គ្រប់​គ្រង​គម្រោង​២ ស្ថានភាព​អនុវត្ត​គម្រោង​រួម​មាន ការ​ងារ​ជីក​ខាងក្រោមធាដង​ផ្លូវ​៥៦,៣/៥៦,៦៧៨​គ.ម សម្រេច​៩៩% ចាក់​ខ្សាច់​ផ្លូវK៩៥ ៥៦,៣/៥៦,៦៧៨​គ.ម សម្រេច​៩៩% ចាក់​ខ្សាច់​​ផ្លូវK៩៨ ៥៤,៨/៥៦,៦៧៨គ.ម សម្រេច៩៧%ចាក់លុបឥដ០x៤(ប្រភេទ២)៣៣,២/៥៦,៦៧៨គមសម្រេច៥៩% ចាក់លុបឥដ៤x៦បាន១០,១/៥៦,៦៧៨គមសម្រេច១៨% សម្រេចការចាក់កៅស៊ូផ្ទៃផ្លូវបាន៧,០/៥៦,៦៧៨គមសម្រេច១២,៣%។ សំណង់ស្ពាន​កំ​ពុង​ដំណើរ​ការ​សាង​សង់​៤៤/៤៤​ស្ពាន ក្នុង​នោះ​ចាក់​ត​ភ្ជាប់​ឆ្អឹង​ស្ពាន​ចំនួន​៣៨​ស្ពាន ចាក់​បេ​តុង​​ចំ​នួន​៣៦​ស្ពាន នៅ​ស្ពាន​ចំ​នួន​៧​ទៀត​នឹង​តភ្ជាប់​ឆ្អឹង​ស្ពាន​និង​ចាក់​បេ​តុងសម្រេច​រួច​រាល់​ក្នុង​ខែ​ធ្នូ​នេះ ចំ​ណែក​ស្ពាន​កូ​ក​បម្រុង​ដល់​ថ្ងៃ​ទី​១៥ មករា​ឆ្នាំ​២០២៥ ទើប​ចាក់​បេ​តុង​សម្រេច​។ សំណង់​លូ​ទឹក កំ​ពុង​ដំ​ណើរ​ការ​កសាង​៤៥/៥១​លូ​ទឹក។ ផ្នែក​ចាក់​ដី​បាត​ផ្លូវ​និង​ក្បាល​ស្ពាន​ចំនួន​៤៤/៤៤​ស្ពាន។ល។ ​តម្លៃ​ចាក់​ដី​មកដល់​សព្វ​ថ្ងៃ​សម្រេច​១.១៥៨/១.៤៨៧,៤​ពាន់​លាន​ដុង សម្រេច​អត្រា​ប្រ​ហាក់​ប្រ​ហែល​៧៨%​តម្លៃ​ចុះ​កិច្ច​សន្យា។

ក្រុមទៅពិនិត្យជាក់ស្តែងនៅការដ្ឋាន។
ក្រុមទៅពិនិត្យជាក់ស្តែងនៅការដ្ឋាន។

វាយ​តម្លៃ​ពី​ល្បឿន​សាង​សង់​(តាម​សារាចរណ៏​លេខ​៩៨៥/UBND-XD,ចុះ​ថ្ងៃ​ទី​៩​មេសា​របស់​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​ចង្អុល​ការ​បើក​ផ្លូវ​បច្ចេក​ទេស​សំ​ណង់​ក្នុង​ឆ្នាំ​២០២៤) គឺ​គម្រោង​​និងយឺត​១២%​បើ​ប្រៀប​នឹង​ផែន​ការ។ មូល​ហេតុ​ក្នុង​ពេល​កន្លង​ក៏​ដូច​សព្វ​ថ្ងៃ ប្រ​ភព​វត្ថុធាតុថ្ម​កម្រិត​០x៤និង​ថ្ម​ល្អិត​សម្រាប់​ប្រើ​ក្នុង​ការ​ចាក់​កៅ​ស៊ូ​លើ​ផ្ទៃ​ផ្លូវ​នៅ​លើ​ទី​ផ្សារ​ស្តួចស្តើង តម្លៃ​កើន​ខ្ពស់ ម្ចាស់​ម៉ៅ​ការ​មួយ​ចំ​នួន​តែង​ជួប​ការ​លំ​បាក​ក្នុងការ​ស្វែង​រក​ប្រ​ភព​ផ្គត់​ផ្គង់ មូលហេតុ​សព្វ​ថ្ងៃ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​កំ​ពុង​ផ្សព្វ​ផ្សាយ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ច្រើន​និង​គម្រោង​គមនា​គមន៍​សំ​ខាន់​របស់​ប្រ​ទេស បណ្តាល​ឱ្យ​វត្ថុធាតុ​សម្រាប់​ធ្វើ​ផ្លូវ ស្ពាន​មិន​គ្រប់​ដើម្បី​ផ្គត់​ផ្គង់​ទី​ផ្សារ ពី​មូល​ហេតុ​នោះ​បាន​អូស​បន្លាយ​ពេល​វេ​លា​អនុវត្ត គ្មាន​បរិមាណ ផ្ទេរ​ថវិកា​យឺតបើ​ប្រៀប​នឹង​ផែន​ការ។

 តាម​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​នេះ​ជា​គម្រោង​គមនា​គមន៍​សំ​ខាន់​របស់​ខេត្ត ផ្សព្វ​ផ្សាយ​សម្រេច​ដើម្បី​អំណរ​មហា​សន្និ​បាត​បក្ខ​ភាគ​ខេត្ត​សុកត្រាំង អា​ណត្តិ​កាល​២០២៥​-២០៣០ និង​ជា​សំ​ណង់​មាន​អត្ថ​ន័យ​យ៉ាង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-​សង្គម​របស់​ខេត្ត ទន្ទឹម​នោះ​ក៏​ជា​ភារ​កិច្ច​នយោ​បាយ​យ៉ាង​ធំ​នៃ​បណ្តា​អង្គ​ភាព​ចូល​រួមក្នុង​គម្រោង ដូច្នេះ​ត្រូវ​តែ​ប្រ​មូល​ផ្តុំ​ជាង​ទៀត​ទើប​សម្រេច​តាម​សំ​ណូម​ពរ​ដាក់​ចេញ។

ឆ្លង​តាម​ពិនិត្យ​ជាក់​ស្តែង លេ​ខា​បក្ស​ខត្ត ចង្អុល​ការ​ចាប់​ពី​ពេល​នេះ ​ដល់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០២៤ ត្រូវសម្រេចការចាក់​ថ្ម​​លើផ្ទៃផ្លូវ ដល់​ថ្ងៃ​ទី​១៥ មករា ឆ្នាំ​២០២៥ ត្រូវ​ចាក់​កៅ​ស៊ូ​សម្រេច​ចំ​នួន​៥​គ.ម ដល់​ខែ​មីនា ឆ្នាំ​២០២៥ ត្រូវ​ធ្វើ​សម្រេច​ផ្ទៃ​ផ្លូវ ធា​ផ្លូវ​ធម្មតា។ ចាប់​ពី​ខែ​កុម្ភៈ​ ដល់​ខែ​ឧសភា​ឆ្នាំ​២០២៥ត្រូវ​ចុះ​កិច្ច​សន្យា​ទាំង​ស្រុង បើក​​ឱ្យ​ប្រើ​ប្រាស់។ល។ជា​មួយ​បរិមាណ​ការ​ងារ​ខាង​លើ​សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង​ស្នើ​អ្នក​ម៉ៅ​ការ អង្គ​ភាព​ទាំង​ឡាយ​ធ្វើ​ការ​សាង​សង់​ត្រូវ​ឡើង​ផែន​ការដំណើរការ​ឱ្យ​ជាក់​ស្តែង ដោះ​ស្រាយ​ឱ្យ​ឆាប់​បណ្តា​ការ​លំ​បាក​ពី​ប្រ​ភព​វត្ថុធាតុ​ថ្ម​ដើម្បី​សាង​សង់​សម្រេច​សំ​ណង់​តាម​ល្បឿន​ដូច​ដែល​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​ខេត្ត៕

ក្វាងប៊ិញ-សុផល