ខិតខំផ្តល់ផ្ទេរថវិកាសម្រេចជាង៩៥%សរុបទុនដែលបានប្រគល់

20:28, 09/12/2024

រសៀលថ្ងៃទី៩ធ្នូ នៅគណៈកម្មាធិកាប្រជាជនខេត្តសុកត្រាំងសមមិត្តឡឹមហ្វាងង៉ីប-សមាជិកគណៈ អចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងបានធ្វើការជាមួយបណ្តាម្ចាស់វិនិយោគដើម្បីស្តាប់សេចក្តីរាយការណ៍ពីស្ថានភាពផ្សព្វផ្សាយអនុវត្ត ការលំបាក ជំពាក់ជំពិនក្នុងការផ្តល់ផ្ទេរទុនវិនិយោគរបស់រដ្ឋឆ្នាំ២០២៤។ ចូលរួមនៅមានថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកខេត្តនិងភូមិភាគមួយចំនួន។

បណ្តាតំណាងទាំងឡាយចូលរួមពិធីប្រជុំ។
បណ្តាតំណាងទាំងឡាយចូលរួមពិធីប្រជុំ។

ឆ្នាំ​២០២៤​ខេត្ត​សុក​ត្រាំង​បាន​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ប្រ​គល់​សរុប​ផែន​ការ​ទុន​វិនិយោគ​របស់​រដ្ឋជាង​៦.៨៦៣​ពាន់​លាន​ដុង មក​ដល់​ពេល​នេះ ផ្តល់ផ្ទេរ​ទុន​សម្រេច​៥៨,៥២%នៃ​ផែន​ការ ក្នុង​នោះ ទុន​ថវិកា​មជ្ឈិម​ជាង​៣.៧៨៨​ពាន់​លាន​ដុង ទុន​វិនិ​យោគ​ក្នុង​តុល្យ​ភាព​ថវិកា​ភូមិ​ភាគ​ជាង​៣.០៧៤​ពាន់​លាន​ដុង មក​ដល់​ពេល​នេះ ផ្តល់ផ្ទេរ​ទុន​សម្រេច​ជាង​៥៣%។ ក្រៅ​ពី​នោះ ខេត្ត​បាន​ប្រ​គល់​បំ​ពេញ​បន្ថែម​ឆ្នាំ​២០២៤​គឺ​២០១​ពាន់​លាន​ដុង ផ្តល់ផ្ទេរ​ទុន​សម្រេច​ជាង​៣៦​%​ផែន​ការ ទុន​បណ្តា​ឆ្នាំ​មុន​បាន​ឱ្យ​ច្បាប់​អូស​ពេល​វេ​លា​អនុវត្ត​និង​ផ្តល់ផ្ទេរ​ទុន​មក​ឆ្នាំ​២០២៤​ជាង​៦៥២​ពាន់​លាន​ដុង មក​ដល់​ពេល​នេះ ផ្តល់ផ្ទេរ​ទុន​សម្រេច​ជាង​៦៦%។

តាម​ការ​វាយ​តម្លៃ​រួម ការ​ងារ​ផ្តល់ផ្ទេរ​ទុន​សម្រាប់​គម្រោង​មួយ​ចំនួន​នៅ​យឺត​បើ​ប្រៀប​នឹង​ផែន​ការ​ដាក់​ចេញ ក្នុង​នោះ មាន​១៨/២៧​ម្ចាស់​វិនិ​យោគ​មាន​អត្រាផ្តល់​ផ្ទេរ​ថវិកា​ទាប​ជាង​អត្រា​មធ្យម​រួម​របស់​ខេត្ត មាន​៥​អង្គ​ភាពផ្តល់​ផ្ទេរ​ថវិកា​សម្រេច​អត្រា​មធ្យម​ពី​៤០​-​៤៥​%​នៃ​ផែន​ការ។ ចំ​ពោះ​ថវិកា​ថ្នាក់​ស្រុក​គ្រប់​គ្រង ស្ទើរ​តែទាំង​អស់​នៃ​បណ្តា​គម្រោង​មាន​អត្រា​ផ្តល់ផ្ទេរ​ថវិកា​ខ្ពស់ ដូច ស្រុក​មី​ស្វៀង (សម្រេច​៨២​%) ឡុង​ភូ​(សម្រេច​៨១​%) កេ​សាច់​(សម្រេច​ជាង​៧៤,៦៥​%) ទី​រួម​ខេត្ត​វិញ​ចូវ(សម្រេច​ជាង​៧៣​%​)។

នៅ​ក្នុង​ពិធី​ប្រ​ជុំ បណ្តា​ម្ចាស់​វិនិ​យោគ​បាន​វិភាគ វាយ​តម្លៃ​ពី​ស្ថាន​ភាព​អនុវត្ត​ការ​ងារ​ផ្តល់ផ្ទេរ​ថវិកា​ទុន​វិនិ​យោគ​របស់​រដ្ឋ ទន្ទឹម​នោះ រាយ​ការណ៍​ចំ​ពោះ​​ការ​លំ​បាក ជំ​ពាក់​ជំ​ពិន​និង​ស្នើ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ក្នុង​ការ​អនុវត្ត​ការ​ងារ​ផ្តល់ផ្ទេរ​ថវិកា​ទុន​វិនិ​យោគ​របស់​រដ្ឋ​ក្នុង​ពេល​ខាង​មុខ។

ថ្លែង​ការណ៍​ក្នុង​ពិធី​ប្រ​ជុំ សម​មិត្ត​ឡឹម​ហ្វាង​ង៉ីប​ឱ្យ​ដឹង​ថា ការ​ងារផ្តល់​ផ្ទេរ​ថវិកា​ទុន​វិនិ​យោគ​របស់​រដ្ឋជា​ភារ​កិច្ច​ន​យោ​បាយ​រួម​របស់​ខេត្ត ក្នុង​នោះ ឆ្នាំ​២០២៤ ខិត​ខំ​ផ្តល់ផ្ទេរ​ថវិកា​សម្រេច​ជាង​៩៥%​ ​សរុបទុន​ដែល​បាន​ប្រ​គល់។ តាម​នោះ​ស្នើ​បណ្តា​ម្ចាស់​វិនិយោគ​លើ​ភូមិ​ដ្ឋាន​ខេត្ត ពិ​សេស​គឺ​គណៈ​គ្រប់​គ្រង​គម្រោង​២​គប្បី​ពង្រឹង​ការ​ពិនិត្យ​នៅ​ការ​ដ្ឋាន ដាស់​តឿន​ម្ចាស់​វិនិ​យោគ​ជម្រុញ​ការ​ងារ​សាង​សង់ ដោះ​ស្រាយ​ទាន់​ពេល​ពី​ការ​លំ​បាក​នៃ​គម្រោង​នី​មួយ​ៗ​។ ទន្ទឹម​នោះ គប្បី​ម្ចាស់​ការ​សហ​ការ​ម៉ត់​ចត់​ជា​មួយ​បណ្តា​អង្គ​ភាព ភូមិ​ភាគ​នា​នា​ក្នុង​ដំ​ណាក់​កាល​អនុវត្ត​ភារ​កិច្ច ត្រូវ​តែ​ខិត​ខំ​ផ្តល់ផ្ទេរ​ទុន​វិនិ​យោគ​របស់​រដ្ឋ​សម្រេច​ផែន​ការ​ដែល​បាន​ដាក់​ចេញ រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​របស់​ភូមិ​ភាគ។ មន្ទីរ​ផែន​ការ​និង​វិនិ​យោគ​គប្បី​ស្រាវ​ជ្រាវ​ស្នើ​ចាត់​តាំង​ប្រ​ជុំ​ប្រ​ធាន​បទ​ពី​ការ​ផ្តល់ផ្ទេរ​ទុន​វិនិយោគ​របស់​រដ្ឋ៕

ថាច់​ពេជ្រ-សុផល