ទិដ្ឋភាពក្នុងពិធីប្រជុំ។ |
នៅក្នុងពិធីប្រជុំ ថ្នាក់ដឹកនាំមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមរាយការណ៍ពីល្បឿនអនុវត្តផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្ត។ តាមការបូកសរុបដំបូងទូទាំងខេត្តបម្រុងជំនួយបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមចំនួន៨.៦៦៦គ្រួសារ ក្នុងនោះ ជំនួយអ្នកសគុណចំនួន៩២៧គ្រួ ជំនួយគ្រួសារក្រ គ្រួសារក្បែរក្រគឺ៦.៧៤៥គ្រួ ជំនួយតាមកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចគឺ៤៧៩គ្រួ ជំនួយគ្រួសារដែលមានសគុណដែលធ្លាប់បានទទួលពីកម្មវិធីតាមសេចក្តីសម្រេចលេខ២២/២០១៣/QĐ-TTg ប៉ុន្តែសព្វថ្ងៃជួបការលំបាកពីផ្ទះនៅគឺចំនួន៣១៥គ្រួ។ សរុបថវិកាអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្តគឺ៤៦៦,៩ពាន់លានដុង។ មកដល់សព្វថ្ងៃ គណៈចង្អុលការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្តបានចាត់តាំងពិធីបំផុសចលនានិងបើកការដ្ឋានផ្សព្វផ្សាយអនុវត្តការចលនាបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្ត។ ទន្ទឹមនោះបង្កើតរួចរាល់បណ្តាស្ថាប័នចង្អុលការអនុវត្តកម្មវិធីគឺគណៈចង្អុលការទាំង៣ថ្នាក់។
ថ្នាក់ដឹកនាំមន្ទីរគណៈផ្នែក អង្គការមហាជននានាក្នុងខេត្តក៏រាយការណ៍ពីការផ្សព្វផ្សាយណែនាំនិងសហការភូមិភាគដោះស្រាយការលំបាក ជំពាក់ជំពិនពីបែបបទគតិយុត្តិទាក់ទងដល់ដីនៅរបស់អ្នកបានជំនួយពីកម្មវិធី ការងារគូរប្លង់ផ្ទះគំរូមួយចំនួន ការងារចលនានិងទទួលការជំនួយពីអង្គការ បុគ្គលនានា ដើម្បីអនុវត្តផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។
ថ្លែងការណ៍ក្នុងពិធីប្រជុំ សមមិត្តឡឹមវ៉ាំងម៉ឹង សំណូមពរបណ្តាមន្ទីរ គណៈផ្នែក អង្គការមហាជននានាក្នុងខេត្ត គប្បីអនុវត្តឱ្យបានប្រញាប់បណ្តាភារកិច្ច ការងារដែលទទួលបន្ទុក ក្នុងនោះ ប្រមូលផ្តុំដោះស្រាយបណ្តាការលំបាក ជម្រុញល្បឿនថវិកាជំនួយ ផ្តល់ផ្ទេរថវិកាជំនួយ ពង្រឹងការងារផ្សព្វផ្សាយចលនាបណ្តាបុគ្គល អង្គការក្នុងនិងក្រៅខេត្តដែលឧបត្ថម្ភមូលនិធិដើម្បីអ្នកក្ររបស់ខេត្តនិងកៀរគរការចូលរួម ជំនួយនៃកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធយុវជនក្នុងការផ្សព្វផ្សាយអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្ត ទន្ទឹមនោះធានាសម្រេចប្រសិទ្ធភាពនិងល្បឿនដែលបានដាក់ចេញ៕
តឹងផាក-សុផល
Thông tin bạn đọc
Đóng Lưu thông tin