ព្រឹកថ្ងៃទី៣០ធ្នូ គណៈកម្មាធិការជនជាតិបានចាត់តាំងសន្និបាតបន្តផ្ទាល់ទូទាំងប្រទេស បូកសរុបការងារជនជាតិឆ្នាំ២០២៤និងផ្សព្វផ្សាយភារកិច្ចឆ្នាំ២០២៥។ ចូលរួមនិងចង្អុលការសន្និបាតមានសមមិត្តង្វៀងហ្វាប៊ិញ-សមាជិកការិយាល័យនយោបាយឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាលសមមិត្តហូវអាលេន-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ។ នៅខេត្តសុកត្រាំងមានសមមិត្ត ង្វៀងវ៉ាំងខើយ-អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡឹមហ្វាងម៉ូវ-ប្រធានគណៈជនជាតិខេត្តព្រម ទាំងតំណាងថ្នាក់ដឹកនាំមន្ទីរគណៈផ្នែកនានា។
![]() |
តំណាងទំាងឡាយចូលរួមសន្និបាតបន្តផ្ទាល់នៅខេត្តសុកត្រាំង។ |
នៅសន្និបាត សមមិត្តណុងធីហា-អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិបានអានរបាយការណ៍បូកសរុបការងារជនជាតិឆ្នាំ២០២៤និងផ្សព្វផ្សាយភារកិច្ចឆ្នាំ២០២៥។ក្នុងឆ្នាំ២០២៤ថ្នាក់ដឹកនាំគណៈកម្មាធិការជនជាតិចង្អុលការដោះស្រាយ១៣.៦៨៨ឯកសារច្បាប់ ធានា ច្បាស់លាស់ ទាន់ពេល អនុម័ត៣.២៨៥ឯកសារច្បាប់ ចង្អុលការការិយាល័យគណៈកម្មាធិការជនជាតិចុះហត្ថលេខាអនុម័ត៧១លិខិតប្រកាសសេចក្តីបូកសរុបនិងលិខិតប្រកាសចំនួន១៣១ពីមតិចង្អុលការរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការជនជាតិដើម្បីអង្គភាពនានាផ្សព្វផ្សាយអនុវត្ត។
តាមរបាយការណ៍នៃបណ្តាភូមិភាគ ក្នុងឆ្នាំ២០២៤ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់បានប្រមូលផ្តុំដឹកនាំ ចង្អុលការ ពិនិត្យដាស់តឿនបណ្តាមន្ទីរ គណៈផ្នែកសហការផ្សព្វផ្សាយឯកសារច្បាប់ពីការណែនាំរបស់មជ្ឈិមអនុវត្តកម្មវិធីទិសដៅជាតិជនជាតិភាគតិច និងតំបន់ភ្នំតាមទិស ពង្រឹងបែងនាទីឱ្យថ្នាក់ស្រុកនិងថ្នាក់ឃុំ ទន្ទឹមនោះ ពិនិត្យបែងប្រភពទុនចំណុះបណ្តាកម្មវិធី គម្រោងតាមផែនការឆ្នាំ។ តាមស្ថិតិ ក្នុង២៩/៦៣ខេត្ត ក្រុងផ្ញើរបាយការណ៍ ក្នុងនោះមាន២៦ខេត្ត ក្រុងមានគោលនយោបាយពិសេសដោយឡែកសរុប១០៣កម្មវិធីគោលនយោបាយជាមួយសរុបប្រភពទុន អនុវត្តកម្មវិធីគឺ២៥.១៧១,១៥៥ពាន់លានដុង។ សព្វថ្ងៃ ភូមិភាគអនុវត្តកម្មវិធីទិសដៅជាតិជនជាតិភាគតិចនិងតំបន់ភ្នំបានប្រគល់ផែនការទុនថវិការបស់មជ្ឈិម។
នៅសន្និបាត តំណាងទាំងឡាយបានយោបល់ចំនួន៧នៃបណ្តាខេត្ត ក្រុងបានរាយការណ៍ពីលទ្ធផលអនុវត្តការងារជនជាតិនៅភូមិភាគ ពីការលំបាកក្នុងដំណាក់កាលផ្សព្វផ្សាយអនុវត្ត ទន្ទឹមនោះ ស្នើយោបល់ដើម្បីគណៈកម្មាធិការជនជាតិ បំពេញបន្ថែមក្នុងកម្មវិធី ភារកិច្ចការងារឆ្នាំ២០២៥។
ថ្លែងការណ៍ក្នុងសន្និបាត សមមិត្តង្វៀងហ្វាប៊ិញ កត់សម្គាល់ វាយតម្លៃខ្ពស់ពីលទ្ធផលការងារជនជាតិដែលគណៈកម្មាធិការជនជាតិនិងបណ្តាភូមិភាគសម្រេចបានក្នុងឆ្នាំ២០២៤ មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគ្រប់វិស័យពីសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារប្រទេសតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ធ្វើឱ្យជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបានលើកកម្ពស់ សេដ្ឋកិច្ចបានកែលម្អ។ ពីការអនុវត្តភារកិច្ចក្នុងឆ្នាំបន្តបន្ទាប់ សមមិត្តង្វៀងហ្វាប៊ិញសង្កាត់ធ្ងន់ ឆ្នាំ២០២៥ជាឆ្នាំមានអត្ថន័យយ៉ាងសំខាន់ ជាឆ្នាំចុងបញ្ចប់អាណត្តិកាលអនុវត្តសេចក្តីសម្រេចមហាសន្និបាតលើកទី១៣របស់បក្ស ជាឆ្នាំចាត់តាំងមហាសន្និបាតបក្ខភាគគ្រប់ថ្នាក់ឈានដល់មហាសន្និបាតទូទាំងប្រទេសលើកទី១៤របស់បក្ស ជាឆ្នាំចាត់តាំងព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេស។ សមមិត្តង្វៀងហ្វាប៊ិញសង្ឃឹមថា គណៈកម្មាធិការជនជាតិគប្បីខិតខំជាងទៀតក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនដើម្បីសម្រេចភារកិច្ចឆ្នើមដែលបានដាក់ចេញ អនុវត្តតាមគោលការណ៍ គោលនយោបាយរបស់បក្ស សេចក្តីសម្រេចរបស់រដ្ឋសភា កម្មវិធីទិសដៅជាតិ បណ្តាកម្មវិធីធំៗរបស់ជនជាតិ ក្នុងឆ្នាំ២០២៥ ត្រូវអនុវត្តសម្រេចផ្ទះនៅជូនគ្រួសារក្រដាច់ខាតមិនឱ្យឆ្លកគម្រោងការណាឡើយរៀបចំប្រព័ន្ធរដ្ឋបាលរដ្ឋស្រាវជ្រាវនិងត្រៀមជាស្រេចទទួលភារកិច្ចថ្មី៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin