ទិដ្ឋភាពនៃពិធីហ្វឹកហាត់។ |
ដើម្បីអនុវត្តមានប្រសិទ្ធភាពគម្រោង “បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ដើម្បីឧបត្ថម្ភជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ជនជាតិភាគតិចវៀតណាម ដំណាក់កាល២០២០-២០២៥” នៅលើភូមិដ្ឋានខេត្តសុកត្រាំង គណៈជនជាតិខេត្ត បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនស្ថាបនាញឹកតឹម គណៈកម្មាធិការប្រជាជនទីក្រុងសុកត្រាំងនិងស្រុកមីស្វៀង បានចាត់តាំងថ្នាក់ហ្វឹកហាត់នេះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ធ្នូ ឆ្នាំ២០២៤។
នៅសន្និបាតតំណាងទាំងឡាយបានស្តាប់អ្នករាយការណ៍ផ្សព្វផ្សាយនូវខ្លឹមសារ ស្តីពី “បង្កើនការអនុវត្តបច្ចេកវិទ្យា ដើម្បីឧបត្ថម្ភជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ជនជាតិភាគតិចវៀតណាម ដំណាក់កាល២០២០-២០២៥” ដូចៈ ជ្រួតជ្រាប ផ្សព្វផ្សាយឱ្យបានម៉ត់ចត់នូវខ្លឹមសារនៃសេចក្តីសម្រេចលេខ០៧-NQ/TU ចុះថ្ងៃទី២៧ តុលា ឆ្នាំ២០២១ របស់គណៈប្រតិបត្តិការបក្ខភាគខេត្ត នីតិកាលទី១៤ ស្តីពីការផ្លាស់ប្តូរឌីជីថលខេត្តសុកត្រាំង ដល់ឆ្នាំ២០២៥ កំណត់ទិសដល់ឆ្នាំ២០៣០ បណ្តាការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ដើម្បីឧបត្ថម្ភជនជាតិភាគតិចផ្លាស់ប្តូរ វិធីជិតដិតនិងដោះស្រាយព័ត៌មានក្នុងសកម្មភាពផលិត ធ្វើអាជីវកម្ម លទ្ធភាពក្នុងការស្វែងរក ទាញយកព័ត៌មានលើបណ្តាញអ៊ឺនធើណែត ដើម្បីបម្រើដល់សកម្មភាពផលិត ធ្វើអាជីវកម្ម ណែនាំការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាមូលដ្ឋាន កុំព្យូទ័រ ទូរស័ព្ទទំនើប។ល។
ថ្លែងប្រសាសន៍ក្នុងសន្និបាត អនុប្រធានគណៈជនជាតិខេត្ត ត្រឹងខាក់ទ្រុង បានសង្កត់ធ្ងន់ថា ផ្សព្វផ្សាយសន្និបាតហ្វឹកហាត់លើកកម្ពស់សមត្ថភាពអនុវត្តបច្ចេកវិទ្យាព័ត៌មាន-ទំនាក់ទំនងដល់អ្នកមានប្រិយភាពនៅលើភូមិដ្ឋានខេត្ត គឺជាតម្រូវការចាំបាច់បំផុត។ សន្និបាតហ្វឹកហាត់ដើម្បីបង្កើនចំណេះដឹង លទ្ធភាពជួយអ្នកមានប្រិយភាពយល់កាន់តែច្បាស់និងឃោសនា ណែនាំជនជាតិភាគតិចអំពីគោលនយោបាយផ្លាស់ប្តូរឌីជីថលនិងអនុវត្តបច្ចេកវិទ្យាព័ត៌មាន ដើម្បីជនរួមជាតិសាទរនិងមិននៅខាងក្រៅនិន្នាការនេះ៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin