វិញធ្វឹង គឺជាភូមិមជ្ឈមណ្ឌលនៃឃុំវិញគ្វើយ មានជនរួមជាតិខ្មែររស់នៅច្រើន ស្រូបអត្រាប្រហែល៨០% ប្រជាជនភាគច្រើនប្រកបរបរកសិកម្ម។ នាពេលកន្លង ដោយបានការយកចិត្តទុកដាក់ពីថ្នាក់លើ ផ្ទាល់ពីគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ជីវភាពរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង។ ពិសេស អនុវត្តកិច្ចបំផុសចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរិយធម៌” បានប្រជាជនឯកភាព ពង្រីកស្មារតីសាមគ្គី ឧស្សាហ៍ព្យាយាម ច្នៃប្រឌិតក្នុងពលកម្មផលិត ពង្រីកសក្តានុភាពរបស់ភូមិភាគ ឈានឡើងជម្នះការលំបាក រួមចំណែកក្នុងការកសាងតំបន់អាសយជនអភិវឌ្ឍន៍លើគ្រប់វិស័យ។
ត្រឹងវ៉ាំងវៀត-សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈប្រជាចលនាបក្សខេត្តសុកត្រាំងជូនអំណោយដល់គ្រួសារដែលមានស្ថានភាពលំបាក។ |
បច្ចុប្បន្ន ទូទាំងភូមិមានគ្រួសារក្រនៅត្រឹមតែ២/២៩១គ្រួសារប៉ុណ្ណោះ ស្រូបអត្រា០,៦៨% ២៨០គ្រួសារសម្រេចតាមស្តង់ដារគ្រួសារវប្បធម៌ ស្រូបអត្រា៩៨,៥៩% បើធៀបនឹងគ្រួសារដែលបានចុះឈ្មោះ ១០០%កុមារក្នុងកម្រិតអាយុទៅរៀន ភូមិមានអគារប្រជុំជីវភាពសហគមន៍ ព្រលានបាល់ទះ១ ព្រលានបោះប៉ូល១ បង្កជាកន្លែងលេងកីឡាឱ្យប្រជាជននៅក្នុងភូមិ។ ទន្ទឹមនឹងនោះ ប្រជាជនក៏បានចូលរួមយ៉ាងសកម្មក្នុងការគប់វាល់ដល់មូលនិធិ “ដើម្បីអ្នកក្រ” មូលនិធិ “តបស្នងសងគុណ” សរុបចំនួនប្រាក់៣០លានដុង។ល។
ស.មហ្វិញធីយីមង៉ុក-សមាជិកបក្សខេត្ត លេខាបក្សទីរួមខេត្តង៉ាណាំ(សុកត្រាំង) ជូនអំណោយដល់គ្រួសារដែលមានស្ថានភាពលំបាក។ |
ក្នុងពិធីបុណ្យ ប្រជាជនបរិច្ចាគកសាងអភិវឌ្ឍភូមិស្រុក គណៈការងាររណសិរ្សភូមិវិញធ្វឹង បានដាក់ចេញនូវភារកិច្ចដើម្បីសម្រេចបាននូវប្រធានបទ “ប្តេជ្ញាអនុវត្តសម្រេចនូវបទដ្ឋានជនបទថ្មីលើកកម្ពស់” ទន្ទឹមនឹងនោះ បំផុសសាទរកិច្ចចលនា“ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរិយធម៌” ផ្សារភ្ជាប់ជាមួយនឹងការប្រឡងប្រណាំងអំណរមហាសន្និបាតបក្សគ្រប់ថ្នាក់ អាណត្តិកាល២០២៥-២០៣០ និងអនុវត្តសេចក្តីសម្រេចមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម អាណត្តិកាល២០២៤-២០២៩។
នាឱកាសនេះ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិងទីរួមខេត្តង៉ាណាំ ជូនអំណោយ៥០ចំណែក ក្នុងមួយចំណែកតម្លៃ៥០០.០០០ដុង ដល់គ្រួសារក្រ ក្បែរក្រនិងអំណោយចំនួន២០ចំណែក ឱ្យសិស្សក្រសង្វាតរៀននៅលើភូមិដ្ឋានឃុំវិញគ្វើយ។ ក្នុងឱកាសនេះដែរ មានសមូហភាពចំនួន២ បុគ្គល៨រូប ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តកិច្ចបំផុសចលនា“ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរិយធម៌” ឆ្នាំ២០២៤ បានប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្តង៉ាណាំ គណៈកម្មាធិការប្រជាជនឃុំវិញគ្វើយសរសើរជូនរង្វាន់ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ទីរួមខេត្តង៉ាណាំជូនអំណោយដល់តំបន់អាសយជនភូមិវិញធ្វឹងនិងគណៈការងាររណសិរ្សភូមិវិញធ្វឹង៕
ហ្វាងឡាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin