“សាមគ្គីការពារបរិស្ថាន កសាងតំបន់អាសយជនភ្លឺ-បៃតង-ស្អាត”

07:52, 06/11/2024

នោះ​គឺ​ជា​ប្រ​ធាន​បទ​ក្នុង​ថ្ងៃ​បុណ្យ​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ ​ដែល​បាន​ចាត់​តាំង​នា​រសៀល​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​នៅ​វត្ត​បទុម​រង្សី​ទំនប់​ ឃុំ​អាង​និញ ​ស្រុក​ចូវ​ថាញ់​(សុក​ត្រាំង) ​ដោយ​គណៈ​ការ​ងារ​រណ​សិរ្ស​តំបន់​អាសយ​ជន​ភូមិ​ចូវ​ថាញ់​ចាត់​តាំង​។ ​នេះ​ជា​ព្រឹត្តិ​ការណ៍​នយោ​បាយ​សំខាន់​ ដើម្បី​រំលឹក​ឡើង​វិញ​នូវ​ប្រ​ពៃ​ណី​៩៤​ឆ្នាំ​នៃ​ទិវា​ប្រពៃណី​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ​(ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៣០​-​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤)។​ អញ្ជើញ​ចូល​រួម​ពិធី​បុណ្យ​មាន​បណ្តា​ស.ម: ​ងោហុង​-​សមាជិក​គណៈ​អចិ​ន្ត្រៃយ៍​បក្ស​ខេត្ត ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ វរសេនីយ៍​ឯក​ប៊ូយ​ក្វុក​ខាញ់​-​សមាជិក​គណៈ​អចិ​ន្ត្រៃយ៍​បក្ស​ខេត្ត ​នាយក​នគរ​បាល​ខេត្ត​សុក​ត្រាំង​ តំណាង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ផ្នែក​ខេត្ត​និង​ថ្នាក់​ដឹក​នាំ​ស្រុក​ចូវ​ថាញ់។

ស.ម: ងោហុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងជូនអំណោយដល់តំបន់អាសយជនភូមិចូវថាញ់ឃុំអាងនិញស្រុកចូវថាញ់(សុកត្រាំង)។
ស.ម: ងោហុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជូនអំណោយដល់តំបន់អាសយជនភូមិចូវថាញ់ ឃុំអាងនិញ ស្រុកចូវថាញ់(សុកត្រាំង)។

ភូមិ​ចូវ​ថាញ់​មាន​១.១១៩​គ្រួ​សារ ​មាន​ប្រ​ជា​ជន​៥.១៥៤​នាក់​។​ ឆ្នាំ​២០២៤ ​គណៈ​ចលនា​ភូមិ​បាន​សហការ​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ក្នុង​សម្ព័ន្ធ​យុវជន ​សមាជិក​របស់​អង្គ​ការ​មហា​ជន​និង​ប្រ​ជា​ជន​អំពី​អត្ថ​ន័យ ​គោល​បំណង​ ខ្លឹម​សារ​នៃ​កិច្ច​បំផុស​ចលនា ​“ទូទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​អរិយធម៌​”​ ផ្សារ​ភ្ជាប់​ជា​មួយ​ចលនា​របស់​ភូមិ​ភាគ​ដូចៈ ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​ជាតិ ​ការ​ពារ​បរិស្ថាន ​កសាង​បរិស្ថាន​ភ្លឺ​-បៃ​តង​-​ស្អាត ​បង្ការ ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​និង​សុវត្ថិ​ភាព​ចរាចរណ៍​។​ លទ្ធ​ផល​បាន​សហកា​រចាត់​តាំង​៣២លើក ​មាន​អ្នក​ចូល​រួម​ចំនួន​៨៦៤​នាក់ ​សហការ​ជា​មួយ​គណៈ​កម្មការ​ ព្រះ​ចៅ​អធិ​ការ​វត្ត​ទំនប់​ផ្សាយ​ផ្ទាល់​ជា​ភាសា​ខ្មែរ​បាន​២​លើក ​មាន​ពុទ្ធ​បរិ​ស័ទ​ចូល​រួម​ចំនួន​២៧៥​រូប។ល។

ថ្លែង​ប្រសាសន៍​នៅ​ថ្ងៃ​បុណ្យ ​វរសេនីយ៍​ឯក​ប៊ូយ​ក្វុក​ខាញ់​ បាន​កត់​សំគាល់​និង​ស្ងើច​សរ​សើរ​ចំពោះ​លទ្ធ​ផល​ដែលសម្រេច​បាន​នៃ​តំបន់​អាសយ​ជន​ចូវ​ថាញ់​ក្នុង​ឆ្នាំ​កន្លង។ ​ឆ្លង​តាម​នោះ​ សង្ឃឹម​ថា ​នា​ពេល​ខាង​មុខ​ គណៈ​កម្មា​ធិ​ការបក្ស ​រដ្ឋ​អំណាច ​រណ​សិរ្ស​មាតុ​ភូមិ​និង​ប្រ​ជា​ជន​​ក្នុង​ភូមិ ​បន្ត​ពង្រីក​ប្រ​ពៃ​ណី​សាមគ្គី​ អនុវត្ត​ចលនា​ប្រឡងប្រ​ណាំង​មាន​ប្រសិ​ទ្ធភាព​ ដើម្បី​កសាង​តំបន់​អាសយ​ជន​ភូមិ​កាន់​តែ​រីក​ចម្រើន ​ជំរុញ​ការ​ឃោ​សនា ​ផ្សព្វ​ផ្សាយ​ទាន់​ពេល​នៃ​គោល​ការណ៍ ​គោល​នយោ​បាយ​របស់​បក្ស ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ ​ប្រ​ជា​ជន​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​ពារ​បរិស្ថាន ​ដាំ​ដើម​ឈើ​ ​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​នីឡុង ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​គោរព​ច្បាប់​​ក្នុង​សហគមន៍តំបន់​អាសយ​ជន​ ចលនា​ប្រ​ជា​ជន​រស់​នៅ​និង​ប្រតិ​បត្តិ​តាម​រដ្ឋ​ធម្ម​នុញ្ញ​និងក្រឹត្យ​ច្បាប់ ​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អនុវត្ត​កិច្ច​បំផុស​ចលនា ​“ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​អរិយ​ធម៌​”។ល។

ក្នុង​ឱកាស​នេះ ​ថ្នាក់​ដឹក​នាំ​ខេត្ត ​ស្រុក​បាន​ជូន​អំណោយ​ដល់​តំបន់​អាសយ​ជន​ភូមិ​ចូវ​ថាញ់ ​ស្ងើច​សរ​សើរ​ជូន​រង្វាន់​សមូហ​ភាព​ចំនួន​២ ​បុគ្គល​៣រូប​ ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​កិច្ច​បំផុស​ចលនា ​“ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី ​ទី​ក្រុង​អរិយធម៌​”។ ​ក្រៅ​ពី​នេះ​ ថ្នាក់​ដឹក​នាំ​ខេត្ត ​ស្រុក​នៅ​ទាំង​ជូន​អំណោយ​​ដល់​គ្រួ​សារ​ដែល​មាន​ស្ថានភាពលំបាក​ ជូន​បណ្តា​អាហា​រូប​ករណ៍​ដល់​សិស្សសង្វាត​រៀន​សូត្រ ​នៅ​លើ​ភូមិដ្ឋាន​ភូមិ​ចូវ​ថាញ់ ​(ឃុំ​អាង​និញ)៕

ថាច់​ពេជ្រ​-​លីហាន់​