ទិដ្ឋភាពនៃអង្គប្រជុំ។ |
តាមរបាយការណ៍របស់មន្ទីរពលកម្មយុទ្ធជនពិការនិងសង្គម បានឱ្យដឹង ឆ្លងតាមលទ្ធផលពិនិត្យគ្រួសារក្រ ក្បែរក្រនៅចុងឆ្នាំ២០២៣និងរបាយការណ៍របស់ស្រុក ទីរួមខេត្ត ទីក្រុង ចំនួនគ្រួសារដែលមានសគុណជួបការលំបាកអំពីផ្ទះនៅត្រូវការឧបត្ថម្ភចំនួន១.០៧១គ្រួសារ សរុបថវិកាអនុវត្តជាង៤៥ពាន់លានដុងពីថវិកាមជ្ឈិម សរុបចំនួនគ្រួសារក្រ ក្បែរក្រដែលជួបលំបាកអំពីផ្ទះនៅត្រូវការជំនួយចំនួន៥.៥០២គ្រួសារ មន្ទីរពលកម្មយុទ្ធជនពិការនិងសង្គម បានកសាងផែនការឧបត្ថម្ភដើម្បីដាក់ជូនគណៈចង្អុលការរួមមានៈ ផែនការទី១: កម្រិតឧបត្ថម្ភសម្រាប់សង់ផ្ទះថ្មី គឺ៦០លានដុង/ខ្នងនិងផ្ទះជួសជុល៣០លានដុង/ខ្នង សរុបថវិកាអនុវត្តជាង៣១៨ពាន់លានដុង ពីប្រភពមូលនិធិជាតិដើម្បីរួមកម្លាំងក្នុងការបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនិងប្រភពកៀរគរឆ្លងតាមមូលនិធិដើម្បីអ្នកក្ររបស់ខេត្ត។ ផែនការទី២: កម្រិតឧបត្ថម្ភសម្រាប់សង់ផ្ទះថ្មី គឺ៧០លានដុង/ខ្នងនិងផ្ទះជួសជុល៣៥លានដុង/ខ្នង សរុបថវិកាអនុវត្តជាង៣៧២ពាន់លានដុងពីប្រភពមូលនិធិជាតិ ដើម្បីរួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនិងប្រភពកៀរគរឆ្លងតាមមូលនិធិដើម្បីអ្នកក្ររបស់ខេត្ត។ ទន្ទឹមនឹងនោះ សរុបចំនួនគ្រួសារដែលជាមុខសញ្ញាទទួលបានការឧបត្ថម្ភពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចឆ្នាំ២០២៥ គឺ៤៧៩គ្រួសារ បម្រុងថវិកាគឺ២១ពាន់លានដុង(ក្នុងនោះ ទុនថវិកាមជ្ឈិមមានជាង១៩ពាន់លានដុង ទុនថវិកាភូមិភាគទុកបម្រុងជាង១,៩ពាន់លានដុង)។
នៅអ្គងប្រជុំ តំណាងទាំងឡាយមានច្រើនមតិបានដោះដូរ ដោះស្រាយការលំបាកផ្តោតលើខ្លឹមសារដូចជាៈ ត្រូវបង្កើតគណៈចង្អុលការថ្នាក់ស្រុក ថ្នាក់ឃុំ បង្កើតក្រុមជំនួយការដល់គណៈចង្អុលការ ស្នើគណៈចង្អុលការខេត្តអនុញ្ញាតឱ្យភូមិភាគពិនិត្យ ដើម្បីជៀសវាងករណីចោលឆ្លកឬខុសមុខសញ្ញា ចាំបាច់ត្រូវមានទិន្នន័យច្បាស់លាស់អំពីចំនួនគ្រួសារដែលមានផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម អំពីវិធីសាស្ត្រផ្សព្វផ្សាយ។ល។
ថ្លែងប្រសាសន៍ចង្អុលការក្នុងអង្គប្រជុំ សមមិត្តឡឹមវ៉ាំងម៉ឹង បានសង្កត់ធ្ងន់ថា ដើម្បីឱ្យការផ្សព្វផ្សាយការបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្តមានប្រសិទ្ធភាពខ្ពស់ ទូទាំងប្រព័ន្ធនយោបាយត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តដោយស្មារតីប្តេជ្ញា ម៉ឺងម៉ាត់ ច្នៃប្រឌិត ការផ្សព្វផ្សាយរួមបញ្ចូលគ្នា គួបផ្សំជាមួយកម្មវិធី គម្រោងផ្សេងទៀត។ លេខាបក្សខេត្តក៏បានស្នើដល់គណៈកម្មាធិការប្រជាជនខេត្ត បណ្តាមន្ទីរ គណៈផ្នែកខេត្តយកចិត្តទុកដាក់លើការផ្តល់ផ្ទេរប្រភពទុនកម្មវិធីទិសដៅជាតិ មានការសហការក្នុងការណែនាំ បង្កលក្ខណៈងាយស្រួលអំពីដីសង់ផ្ទះឱ្យមុខសញ្ញា ជំរុញការងារឃោសនា លើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវរបស់សង្គម ពិសេស មុខសញ្ញាដែលទទួលផល។ ទន្ទឹមនឹងនោះ ភូមិភាគត្រូវផ្តោតលើការពិនិត្យឡើងវិញឱ្យបានគ្រប់គ្រាន់នូវមុខសញ្ញាដែលបានឧបត្ថម្ភ ធានាមិនទុកចោលឆ្លក បង្កើតគណៈចង្អុលការថ្នាក់ស្រុក ឃុំអាស្រ័យសមមិត្តលេខាបក្សធ្វើជាប្រធាន ទន្ទឹមនឹងនោះ កសាងផែនការលក្ខន្តិកៈសកម្មភាព ប្រគល់ការងាររាល់សមាជិក។ ក្រៅពីនេះ លេខាបក្សខេត្តក៏បានឯកភាពលើផែនការកម្រិតឧបត្ថម្ភផ្ទះនៅដល់គ្រួសារក្រ ក្បែរក្រ គឺ៦០លានដុង/ខ្នងសង់ថ្មីនិង៣០លានដុង/ខ្នងផ្ទះជួសជុល ស្នើមន្ទីរពលកម្មយុទ្ធជន ពិការនិងសង្គមទទួល សរុបមតិរបស់តំណាងទាំងឡាយ បំពេញសេចក្តីព្រាងដាក់ជូនគណៈចង្អុលការខេត្តដើម្បីអនុម័ត៕
ថាច់ពេជ្រ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin