សមាជិករដ្ឋសភា ថាច់ភឿកប៊ិញ គណៈប្រតិភូ (តំណាងសមាជិករដ្ឋសភាខេត្តត្រាវិញ) |
កម្មវិធីទិសដៅជាតិស្ដីពីអភិវឌ្ឍន៍វប្បធម៌ បានកំណត់ទិសដៅជំរុញការអភិវឌ្ឍដោយចីរភាពប្រទេសជាតិឆ្លងតាមរយៈការកសាង និងការពារតម្លៃវប្បធម៌វៀតណាម។ យោងតាមនោះ កម្មវិធីមានទិសដៅទូទៅចំនួន៧ ទិសដៅជាក់ស្ដែងចំនួន៩ ក្នុងដំណាក់កាលរហូតដល់ឆ្នាំ ២០៣០ និងទិសដៅជាក់ស្ដែងចំនួន៩ក្នុងដំណាក់កាលបន្តរហូតដល់ឆ្នាំ២០៣៥។ កម្មវិធីបានរចនាឡើងដោយមានខ្លឹមសារសមាសភាពចំនួន១០។ សមាជិករដ្ឋសភាភាគច្រើនដែលចូលរួមកិច្ចប្រជុំពិភាក្សានៅសាលប្រជុំ បានសម្ដែងការឯកភាពលើគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិស្ដីពីអភិវឌ្ឍវប្បធម៌ ដំណាក់កាល២០២៥ - ២០៣៥។
យោងតាមស្ថិតិរបស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ មានមិនទាន់ដល់២០% ធនធានមនុស្សផ្នែកវប្បធម៌នៅតំបន់ជនជាតិភាគតិច ដែលមានកម្រិតវិជ្ជាមហាវិទ្យាល័យឬខ្ពស់ជាង ប្រការនេះធ្វើឱ្យសមត្ថភាពនៃការស្រាវជ្រាវ អភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីជួបលំបាកច្រើន។ មូលដ្ឋានអប់រំនិងបណ្ដុះបណ្ដាលអំពីវប្បធម៌តិច បានការទំនាក់ទំនងជាមួយនឹងសហគមន៍ជនជាតិភាគតិច ដែលនាំឱ្យកម្មវិធីបណ្ដុះបណ្ដាលឆ្ងាយពីភាពជាក់ស្ដែង ខ្វះលក្ខណៈអនុវត្ត។ ការភ្ជាប់ទ្រឹស្ដី និងអនុវត្តផ្ទាល់មិនទាន់បានយកចិត្តទុកដាក់សមស្រប ដែលបង្កឱ្យមានចន្លោះប្រហោងក្នុងដំណើរការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ដែលមានសមត្ថភាពថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិភាគតិច។ មានតំបន់ជនជាតិភាគតិចជាច្រើន មិនគ្រប់ប្រភពធនធានហិរញ្ញវត្ថុសម្រាប់រៀបចំការបណ្ដុះបណ្ដាលនិងអភិវឌ្ឍប្រភពធនធានមនុស្សមានជំនាញសម្រាប់ការងារវប្បធម៌។
ផ្ដើមពីនោះ អ្នកតំណាងបានសំណើនូវវិធានការមួយចំនួនដើម្បីធ្វើឱ្យសុក្រឹតអំពីការអភិវឌ្ឍប្រភពធនធានមនុស្សសម្រាប់វប្បធម៌ចំណុះកម្មវិធីទិសដៅជាតិ ស្ដីពីអភិវឌ្ឍន៍វប្បធម៌ដំណាក់កាល ២០២៥-២០៣៥។ ក្នុងនោះ គប្បីជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកប្បធម៌សមស្របជាមួយនឹងលក្ខណៈវប្បធម៌ជនជាតិភាគតិច។ កម្មវិធីបណ្ដុះបណ្ដាលគប្បីមានខ្លឹមសារកាន់តែស៊ីជម្រៅដល់កត្តាវប្បធម៌ជនជាតិភាគតិច និងត្រូវបានរចនាឡើងដើម្បីបំពេញតាមលក្ខណៈនៃតំបន់នីមួយៗ។ កសាងសាលារៀនដែលមានឯកទេសផ្នែកវប្បធម៌ជនជាតិ ឬមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវប្បធម៌នៅតំបន់ជនជាតិភាគតិច នឹងជួយអភិវឌ្ឍធនធានមនុស្សប្រកបដោយវិជ្ជាជីវៈដែលមានប្រភពនៅភូមិភាគ។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហការរវាងមូលដ្ឋានបណ្ដុះបណ្ដាលនិងសហគមន៍ជនជាតិភាគតិចដើម្បីកសាងវគ្គសិក្សាមានលក្ខណៈជាក់ស្ដែង ផ្សារភ្ជាប់និស្សិតជាមួយនឹងជីវភាពវប្បធម៌ជាក់ស្ដែង។ សាលារៀនអាចអញ្ជើញសិប្បករនៅភូមិភាគ មកធ្វើជាគ្រូបង្រៀន រៀបចំដំណើរទស្សនកិច្ចសិក្សានិងជួយឱ្យនិស្សិតចូលរួមពិធីបុណ្យប្រជាប្រិយ ជួយពួកគេយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ភូមិភាគ។ ក្នុងការបណ្ដុះបណ្ដាលនិងអភិរក្សវប្បធម៌ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់បង្កើតឯកសារ រៀនសូត្រឌីជីថលអំពីវប្បធម៌ជនជាតិភាគតិច រក្សាឯកសារបេតិកភណ្ឌវប្បធម៌និងចែករំលែកមេរៀនដែលបង្រៀនតាមអ៊ឺនធឺណិតអំពីវប្បធម៌ប្រពៃណី។ ដោយមានបច្ចេកវិទ្យាឌីជីថល អ្នកសិក្សាក៏មានភាពងាយស្រួលក្នុងការបង្ខិតជិត និងស្វែងយល់ពីតម្លៃផ្នែកវប្បធម៌គ្រប់ពេលវេលា ជួយអភិវឌ្ឍប្រភពធនធានមនុស្សពោរពេញដោយចំណេះដឹង មានមូលដ្ឋានគ្រឹះនិងបំណិនស៊ីជម្រៅអំពីវប្បធម៌ជនជាតិ៕
យោង៖ toquoc.vn - ប្រែសម្រួល៖ ថាច់ធី
កាសែតកឹងធើ Online
Thông tin bạn đọc
Đóng Lưu thông tin