ថ្នាក់ដឹកនាំស្រុកមីស្វៀង(សុកត្រាំង) ឧបត្ថម្ភថវិកាហ្វឹកហាត់៦០លានដុង ដល់២ក្រុមទូកងរបស់វត្តសិរីឧត្តមប្រជុំវង្សាព្រែកតាគួន។ |
នៅនានាវត្ត ថ្នាក់ដឹកនាំស្រុកបានឧបត្ថម្ភក្រុមទូកងនីមួយៗដោយថវិកាចំនួន៣០លានដុង សរុបថវិកា២៧០លានដុង រួមចំណែកបង្កលក្ខណៈល្អបំផុតដល់ក្រុមទូកងដែលចូលរួមប្រកួត។ ពិសេស វត្តសិរីសុខុមសង្គមមានជ័យស្រឡូង(ឃុំដាយតឹម) វត្តសិរីឧត្តមប្រជុំវង្សាព្រែកតាគួន(ឃុំថាញ់គ្វើយ) និងវត្តសិរីនគរជុំអំពូយារ(ឃុំថាញ់ភូ) វត្តនីមួយៗមាន២ក្រុមទូកងចូលរួមប្រណាំងឆ្នាំនេះ។ ក្រៅពីនេះ បណ្តាវត្តផ្នោរកំបុត វត្តផ្នោរកញ្ជើ(ឃុំថាមដូង) និងវត្តដៃអំពូ(ឃុំថាញ់គ្វើយ) វត្តនីមួយៗមាន១ក្រុម សន្យានឹងនាំមកនូវការសម្តែងដ៏រំភើបនិងអស្ចារ្យក្នុងពិធីប្រកួតឆ្នាំនេះ។
ថ្នាក់ដឹកនាំស្រុក បានកត់សំគាល់ការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹកនិងកីឡាករក្នុងពេលហ្វឹកហាត់ សង្ឃឹមថា ក្រុមនឹងបង្កើនសមត្ថភាពរបស់ខ្លួន នាំមកនូវលទ្ធផលល្អបំផុតក្នុងលើកប្រណាំងប្រជែងនៅឆ្នាំនេះ៕
ធៀងញ៉ឹង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin