តាមនោះក្រុមបានពិនិត្យគម្រោងផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង នៅស្រុកមីស្វៀង(ស្ពានលេខ២៧ របស់គម្រោងសមសភាព៤ នៅភូមិផ្សារចាស់ ទីរួមស្រុកមីស្វៀងស្រុកមីស្វៀង)។ ក្រោយមកក្រុមបានទៅពិិនិត្យចំណុចចុងផ្លូវរបស់គម្រោងទល់នឹងផ្លូវជាតិណាមសុងហ៊ូវនៅលើភូមិដ្ឋានស្រុកត្រឹងដេ។
![]() |
ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលត្រឹងហុងហា ពិនិត្យការកសាងផ្លូវល្បឿនលឿននិងគម្រោងសមសភាព៤អាស្រ័យខេត្តសុកត្រាំងធ្វើម្ចាស់វិនិយោគ។ |
ព័ត៌មានពីថ្នាក់ដឹកនាំខេត្តសុកត្រាំងដងផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង គម្រោងសមសភាព៤អាស្រ័យខេត្តសុកត្រាំងធ្វើម្ចាស់វិនិយោគដោយមានប្រវែង៥៨,៣គ.ម។ គម្រោងសមសភាព៤មាន៤កញ្ចប់មៅការសរុបតម្លៃអនុវត្តសម្រេច១.១៧១,៧ពាន់លានដុង(សរុបតម្លៃចុះកិច្ចសន្យា៨.០៥៤,៤៥ពាន់លានដុង) សម្រេច១៤,៥%។ ខេត្តប្តូរប្តេជ្ញក្នុងការផ្តល់ច្បាប់ទាញយកខ្សាច់សម្រាប់បម្រើគម្រោងនិងសព្វថ្ងៃមានចំនួន១៥៩.០០០ម៣ខ្សាច់បានបញ្ជូនមកការដ្ឋាន។ ម្ចាស់វិនិយោគសំណូមពរអ្នកវិនិយោគកៀរគរឧបករណ៍និងកម្លាំងដើម្បីទាញយកខ្សាច់តាមច្បាប់។ល។ពេលវេលាអនុវត្តគម្រោងនឹងសម្រេចជាសារវន្តមួយចំនួននៅកំណាត់ផ្លូវដែលចរាចរណ៍ច្រើនក្នុងឆ្នាំ២០២៥ សម្រេចដងផ្លូវទាំងស្រុងក្នុងឆ្នាំ២០២៦និងសម្រេចដាក់ឱ្យប្រើប្រាស់ទាំងស្រុងនៃគម្រោងក្នុងឆ្នាំ២០២៧។មុននេះ ក្រុមបានពិនិត្យការកសាងគម្រោងល្បឿនលឿនខាងជើងត្បូង-ខាងកើត កំណាត់កឹងធើ-កាម៉ាវ។ គម្រោងអនុវត្តបានប្រហែល៥០% ខិតខំដល់ចុងឆ្នាំ២០២៤នឹងសម្រេចស្ពានចំនួន១១៧ដែលឆ្លងកាត់ផ្លូវ ការលំបាកគឺការខ្វះខ្សាច់។ ពិនិត្យការកសាងដងផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង គម្រោងសមសភាព៣អាស្រ័យខេត្តហូវយ៉ាងធ្វើម្ចាស់វិនិយោគ។ សព្វថ្ងៃគម្រោងបានអនុវត្ត២៦% ខិតខំដល់ចុងឆ្នាំនឹងសម្រេច៣៦%។
![]() |
ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលត្រឹងហុងហាជូនអំណោយបណ្តាអង្គភាពសាងសង់។ |
ថ្លែងការណ៍នៅការដ្ឋានកំពុងកសាងបណ្តាគម្រោង ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលត្រឹងហុងហាបានកត់សំគាល់ពីការខិតខំរបស់ភូមិភាគនានា ម្ចាស់វិនិយោគ អ្នកវិនិយោគក្នុងការអនុវត្តគម្រោង។ ទន្ទឹមនោះ សំណូមពរបណ្តាអង្គភាពទាក់ទិនគប្បីជម្នះការលំបាកជម្រុញការងារជាងទៀតដើម្បីសម្រេចការកសាងគម្រោងតាមផែនការដាក់ចេញ។ បណ្តាការលំបាកពីខ្សាច់ចាក់ផ្លូវកសាងគម្រោង រដ្ឋាភិបាលនឹងរួមជាមួយនឹងភូមិភាគនានាក្នុងតំបន់ខិតខំដោះស្រាយ៕
ក្វាងប៊ិញ-សុផល
Thông tin bạn đọc
Đóng Lưu thông tin