ជម្រុញបណ្តាគម្រោងកសាងផ្លូវល្បឿនលឿនតំបន់វាលរាបទន្លេគឺវឡុង

06:56, 21/11/2024

រសៀល​ទី ២០វិ​ច្ឆិកា ​នៅ​មជ្ឈ​មណ្ឌល​វប្បធម៌​និង​សន្និបាត​ខេត្ត​សុក​ត្រាំង ​ឧបនា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ត្រឹង​ហុង​ហា​ធ្វើ​ជា​អធិបតី​អង្គ​ប្រ​ជុំ​ជម្រុញ​បណ្តា​គម្រោង​ផ្លូវ​ល្បឿន​លឿនតំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ចូល​រួម​មានថ្នាក់ដឹក​នាំក្រ​សួង ​គណៈ​ផ្នែក​មជ្ឈិម​និ​ងថ្នាក់​ដឹក​នាំ​បណ្តា​ខេត្ត​ ក្រុង​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ​ចំណែក​ខេត្ត​សុក​ត្រាំង​មាន​សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង-​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស ​លេ​ខា​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​តំ​ណង​រដ្ឋ​សភា​ខេត្ត​ ហូ​ធី​កឹម​ដាវ-អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត ​ថ្នាក់​ដឹក​នាំ​ក្រុម​ប្រឹក្សា​ប្រ​ជាជនខេត្ត ​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត ​ថ្នាក់​ដឹក​នាំ​មន្ទីរ ​គណៈ​ផ្នែក ​ភូមិ​ភាគ​នានា ​បណ្តា​អ្នក​វិនិយោគ​សាង​សង់​និង​អង្គ​ភាព​ទាក់​ទិន។

ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលត្រឹងហុងហាធ្វើជាអធិបតីកិច្ចប្រជុំជម្រុញកសាងបណ្តាគម្រោងផ្លូវល្បឿនលឿនតំបន់វាលរាបទន្លេគឺវឡុង។
ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលត្រឹងហុងហាធ្វើជាអធិបតីអង្គប្រជុំជម្រុញកសាងបណ្តាគម្រោងផ្លូវល្បឿនលឿនតំបន់វាលរាបទន្លេគឺវឡុង។
សព្វ​ថ្ងៃ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​កំ​ពុង​កសាង​៤​គម្រោង​ផ្លូវ​ល្បឿន​លឿន​ ពេល​នេះ​មាន​៣គម្រោង​កំពុង​ដំណើរ​ការ​កសាង​និង១​គម្រោង​ផ្លូវ​ល្បឿន​លឿន​មី​អាង-កាវ​ឡាន់​នឹង​ចាប់​ផ្តើម​កសាង​ក្នុង​ដើម​ឆ្នាំ​២០២៥។ ​ក្នុង​៣​គម្រោង ​មាន​២គម្រោង​នឹង​កសាង​សម្រេច​តាម​ផែន​ការ​ក្នុងឆ្នាំ​២០២៥​ ចំណែក​ផ្លូវ​ល្បឿន​លឿន​កឹង​ធើ-កា​ម៉ាវ​និង​គម្រោង​កាវឡាន់​-អាង​ហ៊ឺវនឹង​ចុះ​កិច្ចសន្យា​បម្រួញ​ដំណើរ​ការ​ក​សាង។ ​គម្រោង​ចូវ​ដុក-កឹង​ធើ-សុក​ត្រាំង​ជាសារវន្ត​សម្រេច​ក្នុង​ឆ្នាំ២០២៦។

ចំណែក​នៅ​ខេត្ត​សុក​ត្រាំង ​ដង​ផ្លូវ​ល្បឿន​លឿន​ចូវ​ដុក-កឹង​ធើ-សុក​ត្រាំង ​គម្រោង​សម​សភាព៤​អាស្រ័យ​ខេត្ត​សុក​ត្រាំង​ធ្វើ​ម្ចាស់​វិនិ​យោគ​ដោយ​មានប្រ​វែង​៥៨,៣គម ​មាន៤​កញ្ចប់​មៅ​ការ ​សរុប​តម្លៃ​អនុវត្ត​សម្រេច​១.១៧១,៧ពាន់​លាន​ដុង ​សម្រេច​១៤,៥%។ ក្នុង​នោះ​ ផែន​ការ​ទុន​ឆ្នាំ២០២៤​គឺ​២.៣២២​ពាន់​លាន​ដុង មក​ដល់​ពេល​នេះ​ផ្ទេរ​ប្រាក់​ជាង​១.២៩៦ពាន់​លាន​ដុង សម្រេច​៥៥,៨%​នៃ​ផែន​ការ។

សមមិត្តឡឹមហ្វាងង៉ីប-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
សមមិត្តឡឹមហ្វាងង៉ីប-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តថ្លែងការណ៍ក្នុងអង្គប្រជុំ។
​ថ្នាក់​ដឹក​នាំ​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​បាន​រាយ​ការណ៍​ពី​ការ​លំបាក​ក្នុងការ​អនុវត្ត​គម្រោង​ក្នុង​ពេល​កន្លង​ ចំ​ពោះ​ខ្សាច់​សមុទ្រ​គប្បី​វាយ​តម្លៃ​ឱ្យ​បាន​ច្បាស់​លាស់​ពី​ការ​ឥទ្ធិ​ពល​នៃការ​ទាញ​យក​ខ្សាច់​ មិន​ទាន់​មានព្រំ​ដែន​ច្បាស់​លាស់​រវាង​ខេត្ត​សុក​ត្រាំង​និង​ខេត្តត្រា​វិញ ដូច្នេះ ការ​ប្រ​គល់​ទាញ​យក​ផល​ពី​ខ្សាច់​នៅ​មណ្ឌល​ B1.3 ដល់​អ្នក​ម៉ៅ​ការ​កសាង​នៅ​ជួប​ការលំបាក​។ ទន្ទឹម​នោះ មាន​សំ​ណើ​ដល់​ក្រ​សួង​ ផ្នែក​នានា​និង​រដ្ឋា​ភិបាល​ដើម្បី​ជម្រុញ​ល្បឿន​កសាង​ផ្លូវ​ល្បឿន​លឿន។

ថ្លែង​ការណ៍​ចង្អុល​ការ​អង្គ​ប្រ​ជុំ​ ឧបនា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ត្រឹង​ហុង​ហា​​បានកត់​សំគាល​់​ ស្ងើច​សរ​សើរ​ពី​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ក្រ​សួង ​គណៈ​ផ្នែក​និង​ភូមិ​ភាគ​នានា​ក្នុង​ការ​ត្រួត​ពិ​និត្យ​​ បែង​ប្រ​ភព​ទុន​សម្រាប់​បណ្តា​សំ​ណង់​ គម្រោង​សំ​ខាន់ៗ​របស់ប្រ​ទេស។ ​សង្កត់​ធ្ងន់​ក្នុង​អង្គ​ប្រ​ជុំ​លើក​នេះ ឧបនា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​បានលើក​ឡើង​ប្រ​ការ​សំ​ខាន់​នៃ​ប្រ​ព័ន្ធ​គមនាគមន៍​ចំ​ពោះ​ការ​អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​សម្រាប់​ទូទាំង​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ឧបនា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ត្រឹង​ហុង​ហា​បាន​ដោះ​ស្រាយ​ការ​លំបាក​និងស្នើ​ពេល​ខាង​មុខ​ បណ្តា​ក្រ​សួង ​គណៈ ​ផ្នែក​នានា​គប្បី​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ ដើម្បី​ឆ្លើយ​តបតម្រូវ​ការ​កសាង​បណ្តា​គម្រោង​ ទន្ទឹម​នោះ ​ដោះ​ស្រាយ​ការ​លំ​បាក​ពី​ការ​ទាញ​យក​ខ្សាច់​ពី​ទន្លេ ពី​សមុទ្រ។

ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលត្រឹងហុងហាថ្លែងការណ៍ចង្អុលការក្នុងកិច្ចប្រជុំ។
ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលត្រឹងហុងហាថ្លែងការណ៍ចង្អុលការក្នុងអង្គប្រជុំ។

ចាប់​ពី​ដើម​អា​ណត្តិ​កាល​មក​ដល់​ពេល​នេះ ​រដ្ឋាភិបាល​​បាន​ចុះ​​ពិនិត្យ​ជា​ច្រើន​លើក​ពីការកសាង​បណ្តា​គម្រោង​ផ្លូវល្បឿន​លឿន​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដោយ​សង្ឃឹម​ថា​ ក្នុងអា​ណត្តិកាល​២០២០-២០២៥ នឹង​សម្រេច​ប្រ​ហែល​៦០០​គ.មផ្លូវ​ល្បឿន​លឿន​ក្នុង​តំ​បន់​និង​អា​ណត្តិកាល​២០២៥-២០៣០នឹង​សម្រេចប្រ​ហែល​​៦០០​គ.ម​ទៀត ​ដើម្បី​ទូ​ទាំង​តំបន់​វាល​រាប​ទន្លេ​គឺវឡុង​មាន​ប្រ​ហែល​១.២០០គ.ម​ ផ្លូវ​ល្បឿន​លឿន​តាម​គ្រោង​ផែន​ការ។ ទន្ទឹម​នោះ រួម​ជា​មួយ​នឹង​ប្រ​ព័ន្ធ​គម​នាគមន៍​ផ្លូវ​ទឹក ​បណ្តា​កំពង់​ផែ​​ធំ​ៗ​នឹងបាន​ដោះ​ស្រាយ​ពី​បញ្ហា​គម​នាគមន៍​ដែល​បាន​តភ្ជាប់​ដល់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ តាម​សេចក្តី​ស្រេច​លេខ​១៣-NQ/TWចុះ​ថ្ងៃ​ទី២​ មេសា ឆ្នាំ២០២២ របស់​ការិយាល័យ​ន​យោបាយ​នីតិ​កាល​ទី​១៣ ​ពី​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ធា​នា​ការ​ពារ​ជាតិ ​សន្តិ​សុខ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ​២០៣០​និង​ចក្ខុវិ​ស័យ​ដល់​ឆ្នាំ២០៤៥៕

ក្វាងប៊ិញ-សុផល