នៅក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនស្រុកកេសាត់(សុកត្រាំង) សមមិត្តងោហ៊ុង-សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ចូលរួមប្រជុំ ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង អង្គភាពស្រុកកេសាត់ ដើម្បីពិគ្រោះបណ្តាឯកសារច្បាប់សម្រាប់លើកជូនអង្គប្រជុំចុងឆ្នាំរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០ អាណត្តិកាល២០២១-២០២៦។ សមមិត្តឡេវ៉ូឌឹក-សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក ប្រធានក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកកេសាត់ធ្វើជាអធិបតីអង្គប្រជុំ។ ចូលរួមនៅមានបណ្តាសមមិត្ត ង្វៀងវៀតហ្វាង-សមាជិកបក្សខេត្ត ប្រធានអធិការខេត្ត ដាំងថាញ់ស៊ើង-នាយកមន្ទីរឧស្សាហ-ពាណិជ្ជកម្មខេត្ត។
ទិដ្ឋភាពនៃអង្គប្រជុំ។ |
ក្នុងអង្គប្រជុំ តំណាងទាំងឡាយបានពិគ្រោះ គប់វាល់យោបល់បណ្តាខ្លឹមសារសំខាន់ៗដូច រាយការណ៍លទ្ធផលសកម្មភាពរបស់ប្រចាំការ បណ្តាគណៈនៃក្រុមប្រឹក្សាប្រជាជនខេត្ត រាយការណ៍របស់គណៈកម្មាធិការប្រជាជន បណ្តាស្ថាប័នយុត្តិធម៌ខេត្ត។ លើកជូនសេចក្តីព្រាងសេចក្តីសម្រេចរបស់ប្រចាំការក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន។ ជម្រើសខ្លឹមសារ រៀបចំខ្លឹមសារនិងចាត់ឱ្យក្រុមថ្លែងការណ៍ពិគ្រោះនៅសាលប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត នាចុងឆ្នាំ២០២៤ ដើម្បីធ្វើច្បាស់បណ្តាខ្លឹមសារដែលម្ចាស់ឆ្នោតបានយកចិត្តទុកដាក់និងឆ្លើយតបរបស់មន្ទីរ គណៈផ្នែកថ្នាក់ខេត្តពីបណ្តាបញ្ហាដែលម្ចាស់ឆ្នោតផ្ញើដល់ក្រុមប្រឹក្សាប្រជាជនខេត្ត ពីការជំនួយប្រភពទុនផលិត ជំនួយប្រជាជនដែលកំពុងរស់តាមមាត់ទំនប់ ក្នុងពេលទឹកជំនន់ ជួសជុលដងផ្លូវពីឃុំអាងឡាកតីដល់ឃុំធើយអាងហូយដែលរងការបាក់បែក។ មានវិធានការរុះរើកំណាត់ទំនប់ដែលមានហានិភ័យស្រុតបាក់ដី។
ទន្ទឹមនឹងនោះ ក្រុមតំណាងបានទទួលបណ្តាយោបល់របស់ការិយាល័យ គណៈផ្នែកជំនាញនិងគណៈកម្មាធិការប្រជាជនស្រុក ដើម្បីលើកជូនក្នុងអង្គប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត រួមមាន ប្រភពកម្លាំងកសាងសាលាសម្រេចបទដ្ឋានជាតិ ប្រភពទុនវិនិយោគរួមរបស់ខេត្ត ជំនួយទុនសម្រាប់ទប់ទំនប់ រុះរើបណ្តាចំណុចដែលបាក់ស្រុតនៅឃុំ ទីរួមស្រុកមួយចំនួនក្នុងស្រុក។ បង្វែរផ្ទៃដីស្រែមកដាំដំណាំដទៃនិងវាយតម្លៃពីការងារអនុវត្តកែប្រែបែបបទរដ្ឋបាល។ល។
ថ្លែងការណ៍ក្នុងអង្គប្រជុំ សមមិត្តឡេវ៉ូឌឹក ជំនួសមុខក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត កត់សំគាល់បណ្តាយោបល់ ស្នើរបស់ម្ចាស់ឆ្នោតនិងបណ្តាសំណើរបស់ភូមិភាគ គណៈកម្មាធិការប្រជាជនស្រុក អនុមន្ទីរ គណៈជំនាញស្រុកនឹងសរុបបណ្តាយោបល់ផ្ញើដល់អង្គប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត ដើម្បីមន្ទីរ គណៈផ្នែកនានាឆ្លើយតបក្នុងអង្គប្រជុំនៃក្រុមប្រឹក្សាប្រជាជនខេត្តចុងឆ្នាំ២០២៤៕
ធ្វីលីវ-សុផល
Thông tin bạn đọc
Đóng Lưu thông tin