តំណាងទាំងឡាយចូលរួមសន្និបាតហ្វឹកហាត់។ |
នៅក្នុងសន្និបាតហ្វឹកហាត់ តំណាងទាំងឡាយបានប្រដាប់ចំណេះដឹងជាមូលដ្ឋានអំពីខ្លឹមសារនៃសេចក្តីសម្រេចលេខ៩៥/២០២៣/NĐ-CP ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋាភិបាលដែលកំណត់លម្អិតអំពីមាត្រានិងវិធានការមួយចំនួនអនុវត្តច្បាប់ ស្តីពីជំនឿ សាសនា។ ស្ថានភាពគោលនយោបាយសាសនានិងសកម្មភាពជំនឿ សាសនានៅលើភូមិដ្ឋានខេត្តសព្វថ្ងៃ ពង្រីកតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់ក្នុងការអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ស្តីពីជនជាតិ សាសនានៅលើភូមិដ្ឋានខេត្តសុកត្រាំង ផ្តល់ព័ត៌មានអំពីឯកសារមួយចំនួនដែលមានទាក់ទិនសុវត្ថិភាពព័ត៌មានបណ្តាញ ណែនាំក្នុងការស្វែងយល់ ទាញយក ប្រើប្រាស់ព័ត៌មាននៅលើបណ្តាញអ៊ីនធឺណែត ប្រសិទ្ធិភាព។
សន្និបាតបានជួយតំណាងទាំងឡាយបង្កើនការយល់ដឹង ទទួលបានចំណេះដឹងថ្មីៗអំពីគោលនយោបាយជនជាតិបង្កើនចំណេះវិជ្ជាជំនាញក្នុងការទំនាក់ទំនង ធ្វើការផ្ទាល់ជាមួយជនជាតិភាគតិច។ ឆ្លងតាមនោះ ពង្រីកតួនាទីរបស់អ្នកមានប្រិយភាពក្នុងការឃោសនា ចលនាជនជាតិភាគតិចអនុវត្តតាមគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ បង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ។
ស.មឡឹមហ្វាងម៉ូវ បានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ទាន់ពេល ពង្រីកតួនាទីរបស់ប្រធានគណៈប្រជាជនភូមិ អនុសង្កាត់និងអ្នកមានប្រិយភាពនៅតំបន់ជនជាតិភាគតិច ជាភារកិច្ចដ៏សំខាន់ មានអត្ថន័យជាក់ស្តែងក្នុងការកសាងនិងការពារមាតុភូមិ។ តំណាងទាំងឡាយអាចអនុវត្តចំណេះដឹង ដែលបានដោះដូរ ផ្សព្វផ្សាយក្នុងសន្និបាត ជាសកម្មភាពជាក់ស្តែងនៅភូមិភាគ៕
ហុងទើ
Thông tin bạn đọc
Đóng Lưu thông tin