តំណាងចូលរួមសន្និបាតហ្វឹកហាត់។ |
នៅសន្និបាត អនុប្រធានគណៈជនជាតិខេត្តត្រឹងខាក់ទ្រុង បានរាយការណ៍ពីលទ្ធផលអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច ដំណាក់កាល២០២១-២០៣០ ដំណាក់កាល១(២០២១-២០២៥)។ ទន្ទឹមនឹងនោះ នៅទាំងអនុវត្តខ្លឹមសារអនុគម្រោងទី២ គម្រោងទី១០: អនុវត្តបច្ចេកវិទ្យាព័ត៌មានឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងធានាសន្តិសុខសណ្តាប់ធ្នាប់ នៅតំបន់ជនជាតិភាគតិចចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនៅលើភូមិដ្ឋានខេត្តសុកត្រាំងឆ្នាំ២០២៤។
សន្និបាតបានផ្តល់ចំណេះដឹងទាក់ទងនឹងការអនុវត្តបច្ចេកវិទ្យាព័ត៌មានឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងធានាសន្តិសុខសណ្តាប់ធ្នាប់តំបន់ជនជាតិភាគតិចដូច ច្បាប់សុវត្ថិភាពព័ត៌មានបណ្តាញ កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ២០២៥ កំណត់ទិសឆ្ពោះដល់ឆ្នាំ២០៣០។ ក្រៅពីនេះ សន្និបាតក៏បានធ្វើការពិភាក្សាសម្រាប់តំណាងទាំងឡាយចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយការលំបាក កកស្ទះក្នុងដំណើរការផ្សព្វផ្សាយអនុវត្ត។
ឆ្លងតាមសន្និបាតបានជួយតំណាងទាំងឡាយទទួលបាននូវចំណេះដឹង ជំនាញក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មានឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងធានាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ជនជាតិភាគតិច។ ពេលត្រឡប់ទៅភូមិភាគតំណាងនឹងស្វែងយល់អំពីខ្លឹមសារទូទៅ ជំនួយការយ៉ាងសកម្ម អនុវត្តល្អបណ្តាគម្រោងចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនៅលើភូមិដ្ឋានខេត្ត ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin