បូកសរុប ដកពិសោធន៍បង្ហាញឡើងវិញកាត់ក្តីបណ្តាករណីព្រហ្មទណ្ឌ

08:47, 19/11/2024

រសៀល​ថ្ងៃ​ទី១​៨វិច្ឆិកា នៅ​​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​បាន​ចាត់​តាំង​សន្និបាត​បូក​សរុប ដក​ពិសោធន៍​បណ្តា​សវនា​ការ​បង្ហាញឡើង​វិញ​កាត់​ក្តី​បណ្តា​រឿង​ក្តីនិង​សន្និ​បាត​ផ្សព្វ​ផ្សាយ​ពីគោល​នយោបាយ​ ច្បាប់​ថ្មីទាក់​ទិនដល់​ជនជាតិ​ភាគតិច​ឆ្នាំ២០២៤។ ចូល​រួម​មាន​បណ្តា សមមិត្តឡឹម​ហ្វាងម៉ូវ-ប្រ​ធានគណៈ​ជនជាតិ​ខេត្ត លេថាញ់វូ​-អនុប្រធានតុលា​ការ​ខេត្ត ថ្នាក់​ដឹក​នាំគណៈ​កម្មាធិការប្រ​ជាជន អនុមន្ទីរ​ជនជាតិ​ ស្រុកគេ​សាច់ មីស្វៀង​ ត្រឹង​ដេ ចូវ​ថាញ់ ថាញ់​ទ្រី មីទូ ឡុង​ភូ ទីរួម​ខេត្តវិញចូវ​និង​បណ្តាសមាជិកចូល​រួម​អនុវត្ត​បណ្តា​សវនា​ការ​បង្ហាញ​ឡើង​វិញ។

 

ទិដ្ឋភាព​នៃ​សន្និបាត។

ក្នុង​ខែតុលា និង​ខែវ​ិច្ឆិកា ​ឆ្នាំ២០២៤ គណៈ​ជនជាតិ​ខេត្តធ្វើជាអធិបតី​សហ​ការ​ជា​មួយ​តុលាការប្រជាជនខេត្តនិង​គណៈ​កម្មាធិការ​ប្រ​ជាជន​បណ្តា​ស្រុក ទីរួម​ខេត្ត​សហ​ការ​ចាត់​តាំង​សវនាការចំនួន​៨បង្ហាញឡើង​វិញកាត់​ក្តីបណ្តារឿង​ក្តីព្រហ្មទណ្ឌនិង​សន្និបាត​ផ្ស​ព្វផ្សាយ​ពីគោល​នយោបាយ​ច្បាប់​ថ្មីទាក់​ទិនដល់​ជនជាតិ​ភាគ​តិច​ឆ្នាំ២០២៤។ ប្រការនេះ​តែង​ផ្សព្វផ្សាយ​អនុវត្ត​បាន​ល្អខ្លឹម​សារលេខ២ពីការផ្សព្វផ្សាយ​ អប់​រំច្បាប់​និង​ចលនាជនជាតិ​ភាគតិច​ចំណុះ​អនុគម្រោង​១ គម្រោង​១០របស់​កម្មវិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់​ជនជាតិ​ភាគ​តិចឆ្នាំ​២០២៤។ ឆ្លងតាម​រយៈ​សវនាការចំនួន​៨បង្ហាញឡើង​វិញបានផ្សព្វផ្សាយ​យ៉ាង​សម្បូរបែប​ទាក់​ទិនដល់​បណ្តាវិស័យ​ជីវភាព​សង្គមដូច ទង្វើបំពានដល់​អាយ​ុជីវិត​ សុខភាព​ កិត​ិ្តិយស ចរិយាសម្បត្តិរបស់​មនុស្ស បណ្តាអបាយ​មុខសង្គមដូច គ្រឿង​ញៀន​ ជួញ​ដូរមនុស្ស បំផ្លាញប្រ​ភព​ជល​ផល សណ្តាប់​ធ្នាប់​សុវត្ថិភាព​ចរាចរណ៍​ ប្រឆាំង​អ្នក​បំ​ពេញ​ភារកិច្ចរដ្ឋ។

បណ្តា​ករណីដែល​បាន​បង្ហាញឡើង​វិញជួយ​ឱ្យ​អ្នក​តំណាង​ចូល​រួម​សន្និបាត​និង​ប្រជាជន​យល់​ដឹង​ត្រឹម​ត្រូវ​ ច្បាស់​លាស់​បណ្តាទង្វើបំពានច្បាប់​ ផលវិបាកផ្លូវ​ច្បាប់​បន្សល់​មកឱ្យ​ខ្លួន​ គ្រួសារនិង​សង្គម។ តាម​នោះ​ឥទ្ធិពលសកម្មដល់​ការងារ​បង្ការទប់​ស្កាត់​ជនល្មើស​ អបាយ​មុខ​សង្គម រួម​ចំណែក​បន្ថយ​បណ្តាទង្វើ​បំពានច្បាប់​ក្នុង​តំបន់​ជនជាតិ​ភាគតិច​ពិសេស​គឺនៅ​តំបន់​ជនបទ តំបន់​ជនជាតិ​ភាគ​តិច​ដែល​មិន​សូវបានទទួល​ព័ត៌មានពីច្បាប់​រួម​ចំណែក​កសាង​ក្តីទំនុកចិត្តក្នុង​យុត្តិធម៌​និង​ប្រព័ន្ធច្បាប់​របស់​រដ្ឋយើង​។

អាស្រ័យ​លើក​ដំបូង​ដែល​គណៈ​ជនជាតិ​ខេត្ត​សហ​ការ​ចាត់​តាំង​សវនាកា​របង្ហាញឡើង​វិញដូច្នេះ​មាន​បញ្ហា​ជាច្រើន​ត្រូវ​ដកពិសោធន៍​។ ​​​  នៅ​សន្និបាត​បណ្តាតំណាង​មានយោបល់​ស្នើគប់វាល់​ដូចបញ្ហា​បំពាន​សុវត្ថិភាព​ចរាចរណ៍​ចំពោះ​សិស​្សានុសិស​្សគប្បីយកចិត្តទុកដាក់​ គប្បីបើក​ទូលាយ​មុខ​សញ្ញា​ផ្សព្វ​ផ្សាយ​ អញ្ជើញមុខសញ្ញាឆ្លើយការចម្ងល់របស់​សិស​្ស ប្រជាជន ត្រូវ​ធានាសម​ស្រប ​សម​ហេតុស​មផល គប្បីបង្ហាញឡើង​វិញបញ្ហាម​ួយ​ចំនួន​របស់​ភូមិភាគដើម្បី​ឃោស​នាក្នុង​ប្រជាជន ស្នើគណៈ​ជនជាតិ​ខេត្តគប្បីពន្យារពេល​ដើម្បី​អនុមន្ទីរជនជាតិ​ស្រុកម្ចាស់​ការស្នើប​ណ្តា​បញ្ហាត្រូវ​ផ្សព្វ​ផ្សាយ​ ស្នើ​ជម្រុញ​ការងារ​ឃោស​នាតាម​បញ្តាញ​ព័ត៌មាន​ផ្សព្វ​មហាជនពី​បណ្តា​សវនា​ការ​បង្ហាញ​ឡើង​វិញ។ល។

សម​មិត្តឡឹម​ហ្វាង​ម៉ូវ​បានវាយ​តម្លៃ​ខ្ពស់​ស្មារតី ​ភារៈ​នៃ​សមាជិកនិង​អង្គភាព​សហការក្នុង​ការអនុវត្តសវនាការចំនួន​៨បង្ហាញឡើង​វិញ។ បណ្តា​សំណើ យោបល់​របស់​តំណាង​ទាំង​ឡាយ​មានភាព​សម​ស្រប​នឹងភាព​ជាក់​ស្តែង​ គណៈ​ជនជាតិ​ខេត្តកត់​សម្គាល់​ ទទួល​យកនិង​ស្រាវ​ជ្រាវ​ដើម្បី​អនុវត្ត​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ងារ​ផ្សព្វផ្សាយ​ឆ្នាំ២០២៥៕

                                                                             ស៊ើមម៉ាយ-សុផល