![]() |
សមមិត្តថាយដាំងខ្វា-លេខាបក្សទីក្រុងសុកត្រាំង បានថ្លែងប្រសាសន៍សរុបសេចក្តី។ |
នៅអង្គប្រជុំអនុមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមទីក្រុងសុកត្រាំង បានអនុម័តសេចក្តីព្រាងលក្ខន្តិកៈចាត់តាំងនិងសកម្មភាពរបស់គណៈចង្អុលការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម សេចក្តីព្រាងផែនការផ្សព្វផ្សាយអនុវត្តចលនាឧបត្ថម្ភបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានទីក្រុង។ តំណាងទាំងឡាយបានផ្តោតលើការពិគ្រោះអំពីមុខសញ្ញាទទួលផល ថវិកាផ្សព្វផ្សាយអនុវត្ត ទន្ទឹមនឹងនោះ បានលើកឡើងពីការលំបាកនិងដាក់ចេញនូវដំណោះស្រាយ ដើម្បីផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានទីក្រុង ធានាត្រឹមត្រូវតាមល្បឿននិង ផែនការដែលបានដាក់ចេញ។
លេខាបក្សទីក្រុងថាយដាំងខ្វា បានឯកភាពលើផែនការអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមជូន២១គ្រួសារ ដែលមានសគុណជាមួយបដិវត្តន៍និង៨៣គ្រួសារក្រ គ្រួសារក្បែរក្រ។ ចំពោះមុខសញ្ញាជាគ្រួសារលំបាកអំពីផ្ទះនៅ ដែលមិនមែនគ្រួសារក្រ គ្រួសារក្បែរក្រស្នើបណ្តាស្ថាប័ន អង្គភាពទាក់ទិនកសាងលក្ខឋានពិនិត្យ ដើម្បីធ្វើជាមូលដ្ឋានឱ្យបណ្តាសង្កាត់ពិនិត្យឡើងវិញ មុនថ្ងៃទី៣០ ខែ វិច្ឆិកា មានទិន្នន័យផ្ញើមកគណៈចង្អុលការទីក្រុង។ លេខាបក្សទីក្រុង ក៏បានស្នើដល់ស្ថាប័ន អង្គភាពទាក់ទិនបំពេញលក្ខន្តិកៈចាត់តាំងនិងផែនការចលនាធ្វើជាមូលដ្ឋានចាត់តាំងផ្សព្វផ្សាយអនុវត្ត៕
ឡេវូ-លីហាន
Thông tin bạn đọc
Đóng Lưu thông tin