ចាត់តាំងប្រជុំក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្តអង្គភាពស្រុកមីស្វៀង

16:55, 25/11/2024

ព្រឹក​ទី២៥ វិច្ឆិកា នៅ​ស្រុក​មី​ស្វៀង សម​មិត្ត​លេ​វ៉ាំង​ហឺវ-សមា​ជិក​គណៈ​ចិន្រ្តៃយ៍​បក្ស​ខេត្ត អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ចូល​រួម​ប្រ​ជុំ​ក្រុម​តំ​ណាង​ក្រុម​ប្រឹក្សា ប្រ​ជាជន​ខេត្ត​អង្គ​ភាព​ស្រុក​មី​ស្វៀង​(សុក​ត្រាំង) ដើម្បី​ពិ​គ្រោះ​បណ្តា​ឯក​សារ​ច្បាប់​សម្រាប់ លើក​ជូន​អង្គ​ប្រ​ជុំចុង​ឆ្នាំ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត​នីតិ​កាល​ទី​១០ អា​ណត្តិ​កាល​២០២១-២០២៦។ សម​មិត្ត​ដាំង​វ៉ាំង​ភឿង-សមា​ជិក​បក្ស​ខេត្ត លេ​ខា​បក្ស​ស្រុក​មី​ស្វៀង ប្រ​ធាន​ក្រុម ប្រឹក្សា​ប្រ​ជាជន​ស្រុក​មី​ស្វៀង ប្រ​ធាន​ក្រុម​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​អង្គ​ភាព​ស្រុក មី​ស្វៀង​ធ្វើ​ជា​អធិបតី។

ទិដ្ឋភាពនៃអង្គប្រជុំ។
ទិដ្ឋភាពនៃអង្គប្រជុំ។

នៅ​ក្នុង​ពិធី​ប្រជុំ​ តំ​ណាង​ទាំង​ឡាយ​បាន​គប់​វាល់​យោ​បល់​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច-សង្គម ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ កសាង​ប្រព័ន្ធ​នយោ​បាយ​ឆ្នាំ២០២៤ ទិស​ដៅ​ភារ​កិច្ច ដំណោះ​ ស្រាយ​ចម្បង​ឆ្នាំ​២០២៥ បណ្តា​ឯក​សារ​ច្បាប់​លើក​ជូន​ពី គម្រោង​ផែន​ការ​វិនិយោគ​កសាង​រយៈ​ពេល​មធ្យម​ដំណាក់​កាល​២០២៦-២០៣០​របស់​ខេត្ត​ពី​គោល​ការណ៍​​វិនិ​យោគ​​គម្រោង​ដង​ផ្លូវ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទិស​អាគ្នេហ៍​ក្នុង​ខេត្ត​ ព្រាង​សេច​ក្តីសម្រេច​​របស់​ក្រុម​​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ផ្សព្វ​ផ្សាយ​យន្ត​ការ​ជំនួយ​អនុវត្ត​គម្រោង​វិនិយោគ​កសាង​ផ្ទះ​នៅ​សង្គម​លើ​ភូមិ​ដ្ឋាន​ខេត្ត។ល។

កន្លង​ពី​នោះក្រុម​តំណាង​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត​និង​បណ្តា​អនុ​មន្ទីរ គណៈ​ផ្នែក​ស្រុក​មី​ស្វៀង​ ស្នើ​ច្រើន​ខ្លឹម​សារ​ទាក់​ទិន​ដល់​ការ​វិនិយោគ​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​ប្រ​ជាជន ជំ​នួយ​ប្រ​ភព​ទុន​បុល​ទប់​ទំនប់​ បង្ការ​ទប់​ស្កាត់​បាក់​ស្រុត​ដីនៅ​កំណាត់​ព្រែក​ថាញ់​មី ធានាសុវត្ថិ​ភាព​ទ្រព្យ​សម្បត្តិនិង​អាយុ​ជីវិត​របស់​ប្រ​ជាជន ជំនួយ​ផ្ទះ​នៅ​ដល់​គ្រួសារ​រង​គ្រោះ​ពី​គ្រោះ​ធម្ម​ជាតិ​ ជួយ​មាមីង​លំនឹង​ជីវភាព​ ជំនួយ​សម្លៀក​បំ​ពាក់​និង​មធ្យោ​បាយ​ដល់​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន។ល។

ជំនួស​មុខ​ឱ្យ​ក្រុម​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត​សម​មិត្ត​ដាំង​វ៉ាំង​ភឿង​កត់​សំ​គាល់​បណ្តា ​យោ​បល់​គប់​វាល់​ ស្នើ​របស់​បណ្តា​តំ​ណាង ​បណ្តាអនុ​មន្ទីរ គណៈ​ផ្នែក​ស្រុក។ ក្រុម​នឹង​ ​បូកសរុប​បណ្តា​យោ​បល់​ ស្នើ​ក្នុង​អង្គ​ប្រ​ជុំ​ ទន្ទឹម​នោះ​បាន​បញ្ជូន​ទៅ​បណ្តាម​ន្ទីរ គណៈ​ផ្នែក​ គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​ឆ្លើយតប​ក្នុង​អង្គ​ប្រ​ជុំ​ចុង​ឆ្នាំ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត​ពេល​ខាង​មុខ៕

 

ហ្វាងឡាង-សុផល