ក្នុងការប្រយុទ្ធប្រឆាំងអាមេរិកសង្គ្រោះជាតិ ការងារចលនាកងទ័ពមានភារកិច្ចសំខាន់

16:50, 22/11/2024

ព្រឹក​ថ្ងៃ​២២ វិច្ឆិកា នៅ​មជ្ឈមណ្ឌល​សន្និបាត​​ត្វង​ធិញ គណៈ​ទំនាក់ទំនង​ចលនា​​កង​ទ័ពខេត្ត​សុក​ត្រាំង​​សម័យ​កាល​ប្រ​យុទ្ធ​ប្រ​ឆាំង​អាមេរិក​សង្គ្រោះ​ជាតិ​​បាន​ចាត់​តាំង​សម័យ​ជំនួប​មុខ​ប្រ​ពៃ​ណី​លើក​ទី​២៤។ ចូល​រួម​មាន​បណ្តា​សមមិត្តៈ ហូធី​កឹម​ដាវ​ - អនុ​លេខា​ប្រ​ចាំ​ការ​​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុមប្រឹក្សា​ប្រ​ជាជន​ខេត្ត​ ត្រឹង​វ៉ាំង​វៀត - សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ ប្រធាន​គណៈ​ប្រ​ជា​ចលនា​បក្ស​ខេត្ត​ ឡឹម​ធីហ្វា​ - អតីតសមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត អតីត​​ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​បក្ស​ខេត្ត ឡឹម​សិទ្ធិ៍ - សមាជិក​បក្ស​ខេត្ត​ អនុ​ប្រធានប្រចាំ​ការ​​គណៈ​ឃោសនា​អប់រំ​បក្ស​ខេត្ត រួម​ជា​មួយ​ពូ​ មីង​ជា​កម្មា​ភិបាល​បដិវត្តន៍ជើង​ចាស់​ និង​ពូមីង​បំពេញ​ការ​ងារ​ក្នុង​ផ្នែក​ចលនា​​កង​ទ័ព​​ខេត្ត​សុក​ត្រាំង។

ក្នុង​សម័យ​ជំនួប​មុខ​ តំណាង​គណៈ​ទំនាក់ទំនង​ចល​នា​កងទ័ព​ខេត្ត​សុក​ត្រាំង​សម័យ​ប្រ​យុទ្ធ​ប្រ​ឆាំង​អាមេរិក​សង្គ្រោះ​ជាតិ​បាន​រំលឹក​នូវ​ប្រពៃ​ណី​របស់​ផ្នែក​ចលនា​កងទ័ព​សុក​ត្រាំង​។ តាម​នោះ​ ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​អាមេរិក​សង្គ្រោះ​ជាតិ​ ការ​ងារ​ចលនា​កងទ័ព​​បាន​កំណត់​ជា​ភារកិច្ច​យុទ្ធ​សាស្ត្រ​។ ក្រោម​ការ​ដឹក​នាំ ចង្អុល​ការ​ផ្ទាល់របស់​បក្ស​ពី​មជ្ឈិម​ដល់​មូលដ្ឋាន​ ការ​ងារ​ចលនាកងទ័ព​បាន​រួម​បញ្ចូល​ស្អិត​រមួត​រវាង​ការ​​តស៊ូ​​យោ​ធា​​និង​នយោបាយ​ បង្ក​ជា​កម្លាំង​រួម រួម​ចំណែក​យក​ឈ្នះ​លើ​សត្រូវ​ រំដោះ​ភាគ​ខាង​ត្បូង ឯករាជ្យ​ទឹក​ដី។

នាឱកាសសម័យជំនួបមុខប្រពៃណីលើកទី២៤ផ្នែកចលនាកងទ័ព បក្ខខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងជូនផ្កាអបអរសាទរ
នាឱកាសសម័យជំនួបមុខប្រពៃណីលើកទី២៤ផ្នែកចលនាកងទ័ព គណះកម្មាធិការបក្ខខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងជូនផ្កាអបអរសាទរ

ដើម្បី​បន្ត​ពង្រីក​ប្រពៃ​ណី​ផ្នែក​ចលនាកងទ័ព​ខេត្ត​សុក​ត្រាំងសម័យ​ប្រ​យុទ្ធ​ប្រ​ឆាំងអាមេរិក​សង្គ្រោះ​ជាតិ​សម្រាប់​បុព្វ​ហេតុ​រំដោះ​ស្រុក​ភូមិ ឯករាជ្យ​ទឹក​ដី​។ ក្នុង​ពេល​ខាង​មុខ គណៈ​ទំនាក់​ទំនង​ចលនាកងទ័ពខេត្តសុក​ត្រាំង​សម័យ​ប្រ​យុទ្ធ​ប្រ​ឆាំងអាមេរិក​សង្គ្រោះ​ជាតិ​ បន្ត​ការ​ពង្រីកចរិយាសម្បត្តិ​របស់​កម្មាភិ​បាល​​ចលនាកងទ័ព​ដូច​ការ​ស្មោះ​ស្ម័គ្រ ឈ្លាសវៃ អង់អាច ច្នៃ​ប្រ​ឌិត​ ពូ​មីង​ក្នុង​ជី​វភាព​សព្វ​ថ្ងៃ​បន្ត​ក្លាយ​ជា​គំរូ​​ភ្លឺ​​ថ្លា​​ពី​លទ្ធិ​ក្លា​ហាន​បដិវត្តន៍ សកម្ម​ចូល​រួម​បណ្តា​ចលនា​ប្រ​ឡង​ប្រណាំង​ស្នេហា​ជាតិ​នៅ​ភូមិភាគ រួម​ចំណែក​​ជាមួយ​​បក្ខភាគ​និង​​ប្រ​ជា​ជន​​​កសាង​ស្រុក​ភូមិ​មួយ​ថ្ងៃ​កាន់​តែ​ស្រស់ស្អាត​។

សមមិត្ត​ហូធី​កឹម​ដាវ - អនុ​លេខា​ប្រចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង​ថ្លែង​ការណ៍នៅ​សម័យ​ជំនួប​មុខ

ថ្លែង​ការណ៍​ក្នុង​សម័យ​ជំនួប​មុខ សមមិត្ត​ហូ​ធី​កឹម​ដាវ​សង្កត់​ធ្ងន់​ ជ័យ​ជម្នះ​របស់​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​អាមេរិក​សង្គ្រោះ​ជាតិ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​មាន​ការ​គប់វល់​របស់​សមមិត្ត​ ជន​រួម​ជាតិ​ជា​ច្រើន​ ក្នុង​នោះ​មាន​ការ​ចូល​រួម​យ៉ាង​សំខាន់​របស់​កម្មា​ភិ​បាល​បំពេញ​កិច្ច​ការ​ចលនា​កងទ័ព​។ មាន​មិន​តិច​កម្មាភិបាល​ចលនាកងទ័ព​ខេត្ត​សុក​ត្រាំង​ត្រូវ​ជាប់​គុក​ច្រ​វាក់ រងរបួស​​​ហើយ​ក៏​មាន​សមមិត្ត​ជា​ច្រើន​បាន​ពលី​ជី​វិត​។ ក្នុង​រយៈពេល​បំពេញ​ការ​ងារ តស៊ូលើ​រណសិរ្សនោះ កម្មាភិបាលផ្នែក​ចលនាកងទ័ព​ខេត្ត​សុក​ត្រាំង​បាន​លើក​ឡើង​ជា​គំរូ​អំពី​ភាព​ស្មោះ​ស្ម័គ្រ ឈ្លាសវៃ អង់អាច ច្នៃ​ប្រ​ឌិត បរិច្ចាគ​មួយ​ជីវិត​ដើម្បី​ភារកិច្ចចលនាកងទ័ព​របស់​បក្ខភាគ​និង​ប្រ​ជា​ជន​ប្រ​គល់ឱ្យ​។ បណ្តាយុទ្ធ​ជ័យ​និង​ប្រ​វត្តិសាស្រ្ត​ដ៏​ត្រ​ចះ​ត្រ​ចង់នោះ ជាមោទនភាព​​របស់​បក្ខ​ភាគ​និង​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង​ក្នុង​ពេល​បច្ចុប្បន្ន​និងអ្នក​ជំនាន់​ក្រោយ​ជា​រៀង​រហូត​។

អនុលេខា​ប្រ​ចាំការ​បក្ខ​ខេត្ត​ផ្តល់​ព័ត៌មាន​ដល់​ពូ មីង​អំពី​ស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​និង​បណ្តា​សំណង់​សំខាន់​របស់​ខេត្ត​ក្នុង​ពេល​កន្លង​។ សមមិត្ត​ហូធី​កឹម​ដាវ​ស្នើគណៈ​ប្រ​ជា​ចលនា​បក្ខ​ខេត្ត​សហការ​ជា​មួយ​បណ្តា​ផ្នែក​សមត្ថ​កិច្ច​ក្នុង​ខេត្ត​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ អនុ​វត្ត​ល្អ​ជាង​ទៀត​បណ្តា​របប​ គោល​នយោ​បាយ​ចំពោះ​កម្មាភិបាល​និង​គ្រួសារ​អ្នក​មាន​សគុណ ជាពិសេស​គឺ​ពូ​ មីង​ធ្វើ​ការ​ងារ​ចលនា​កងទ័ព​របស់​ខេត្ត​។

គីមង៉ុក-​អិន​ទ្វឹង​