សមមិត្តឡឹមទៀងថាច់-សមាជិកបក្សខេត្ត លេខាបក្សស្រុក ថ្លែងប្រសាសន៍នៅសន្និបាត។ |
តាមរបាយការណ៍បានឱ្យដឹង បច្ចុប្បន្នទូទាំងស្រុកមានប្រជាជនចំនួន២៤៥នាក់ កំពុងប្រឈមមុខនឹងការលំបាកអំពីផ្ទះនៅត្រូវការជំនួយ ក្នុងនោះ មានគ្រួសារក្រចំនួន៩៧គ្រួនិងគ្រួសារក្បែរក្រចំនួន១៤៨គ្រួ។ នៅសន្និបាតតំណាងទាំងឡាយបានពិភាក្សាអំពីបញ្ហាលំបាកក្នុងការងារពិនិត្យ ផ្សព្វផ្សាយដូចៈ បណ្តាគ្រួសារដែលគ្មានដី ដីដែលជីដូនជីតាទុកមក បណ្តាគ្រួសារដែលមានផ្ទះនៅលើដីអ្នកដទៃ ដីសាធារណៈ ស្ថិតនៅលើផ្លូវឬតំបន់គ្រោងការ ដីមិនមានលិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីឬឯកសារពាក់ព័ន្ធ។ល។
ថ្លែងប្រសាសន៍សរុបសេចក្តីក្នុងសន្និបាត លេខាបក្សស្រុកឡុងភូចង្អុលការបណ្តាស្ថាប័នជំនាញ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនបណ្តាឃុំ ទីរួមស្រុកសរុបសេចក្តីលំបាក ដាក់ជូនស្ថាប័នមានសមត្ថកិច្ចពិនិត្យ ដោះស្រាយនិងជំរុញល្បឿនអនុវត្ត រួមចំណែកសម្រេចទិសដៅរបស់ស្រុក ក្នុងការផ្សព្វផ្សាយអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម៕
ហ្វាងគ្វី-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin