អនុលេខាប្រចាំការបក្សខេត្ត ហូធីកឹមដាវពិនិត្យការងាររៀបចំបម្រុងពិធីបុណ្យអកអំបុក-ប្រណាំងទូកងសុកត្រាំង

09:42, 09/11/2024

រសៀល​ថ្ងៃ​ទី៨​ វិច្ឆិកា ​សម​មិត្ត​ហូ​ធី​កឹម​ដាវ-អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​បាន​ពិនិត្យ​បណ្តា​កន្លែង​រៀប​ចំ​បម្រុង​ចាត់​តាំង​បណ្តា​សកម្ម​ភាព​នៃ​ពិធីបុណ្យ​អក​អំ​បុក-ប្រ​ណាំង​ទូក​ង​សុក​ត្រាំង​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​លើក​ទី​៦​និង​សប្តាហ៍​វប្បធម៌​កី​ឡា​និង​ទេស​ចរណ៍​សុក​ត្រាំង​លើក​ទី១ ​ឆ្នាំ​២០២៤​នៅ​លើ​ភូមិ​ដ្ឋាន​ទី​ក្រុង​សុក​ត្រាំង។​ រួមដំ​ណើរ​មាន​ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្បធម៌ កី​ឡា​និង​ទេស​ចរណ៍​និង​គណៈ​ជន​ជាតិ​ខេត្ត។ ក្រុម​បាន​ពិនិត្យ​កន្លែង​រៀប​ចំ​វេទិ​កា​ឆាក​នៅ​វិសាល​ដ្ឋាន​បាច់​ដាំង​ជា​កន្លែង​ចាត់​តាំង​បង្កើត​ឯត​ទ​គ្គ​កម្ម​សម្តែង​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​របស់​ជន​ជាតិ​ខ្មែរ​ខេត្ត​សុក​ត្រាំង​មាន​ទ្រង់​ទ្រាយ​ធំ​បំ​ផុត​នៅ​វៀត​ណាម​និង​បើក​វគ្គ​ពិធី​បុណ្យ។

ក្រុមបានពិនិត្យនៅវិសាលដ្ឋានបាច់ដាំងជាកន្លែងចាត់តាំងបង្កើតឯតទគ្គកម្មសម្តែងប្រគំភ្លេងពិណពាទ្យរបស់ជនជាតិខ្មែរខេត្តសុកត្រាំងមានទ្រង់ទ្រាយធំបំផុតនៅវៀតណាមនិងបើកវគ្គពិធីបុណ្យ។
ក្រុមបានពិនិត្យនៅវិសាលដ្ឋានបាច់ដាំងជាកន្លែងចាត់តាំងបង្កើតឯតទគ្គកម្មសម្តែងប្រគំភ្លេងពិណពាទ្យរបស់ជនជាតិខ្មែរខេត្តសុកត្រាំងមានទ្រង់ទ្រាយធំបំផុតនៅវៀតណាមនិងបើកវគ្គពិធីបុណ្យ។

ក្រុម​ក៏​បាន​ទៅ​ពិនិត្យ​ការ​ងារ​រៀប​ចំ​នៅ​មណ្ឌល​ហូ​នឿក​ង៉ក​ជា​កន្លែង​ចាត់​តាំង​មហោ​ស្រព​ម្ហូបអា​ហារ​ដង​ផ្លូវ រស​ជាតិ​សុក​ត្រាំង​ លើក​ទី​៦ ឆ្នាំ​២០២៤ វេទិកា​ប្រ​ណាំង​ទូក​ង​ជា​កន្លែង​បើក​វគ្គនិង​ប្រ​ណាំង​ទូក​ង។សព្វ​ថ្ងៃ​មជ្ឈ​មណ្ឌល​ហ្វឹក​ហាត់​និង​ប្រ​កួត​កី​ឡា​ខេត្ត​បាន​ធ្វើ​អនា​ម័យ​បរិស្ថាន​នៅ​ជុំ​វិញ​វេទិកា​ រៀប​ចំ​កៅ​អី​ឱ្យ​តំ​ណាង​ទាំងឡាយ​បាន​រួច​រាល់​ មក​ពិនិត្យ​កន្លែង​តាំង​ពិព័រណ៍ពាណិជ្ជ​កម្ម​ផលិត​ផល OCOP សុក​ត្រាំង​និង​ផលិត​ផល​ពិសេស​​តំបន់​ឆ្នាំ​២០២៤​នៅមណ្ឌល​ទី​ប្រ​ជុំជន​៥ A

សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងបានពិនិត្យនៅវេទិកា ប្រណាំងទូកង។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងបានពិនិត្យនៅវេទិកា ប្រណាំងទូកង។
ក្រោយ​ពី​ធ្វើ​ការ​ពិ​និិត្យ​ជាក់​ស្តែង​កន្លែង​ចាត់​តាំង​សកម្ម​ភាព​ក្នុង​ពិធី​បុណ្យ ​សម​មិត្ត​ហូ​ធី​កឹម​ដាវបាន​វាយ​តម្លៃ ​ដល់​ខណះពេល​នេះ​អង្គ​ភាព​ទាំង​ឡាយ​សារ​វ័ន្ត​រៀប​ចំ​បាន​ល្អ។
ក្រុមបានពិនិត្យនៅមណ្ឌលពិព័រណ៍ពាណិជ្ជកម្មផលិតផលOCOPសុកត្រាំងនិងផលិតផលពិសេសតំបន់ឆ្នាំ២០២៤នៅមណ្ឌលទីប្រជុំជន៥ A ។
ក្រុមបានពិនិត្យនៅមណ្ឌលតាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលOCOPសុកត្រាំងនិងផលិតផលពិសេសតំបន់ឆ្នាំ២០២៤នៅមណ្ឌលទីប្រជុំជន៥ A ។
ទន្ទឹម​នោះ សំណូម​ពរ​មន្ទីរ​វប្បធម៌ ​កី​ឡានិង​ទេស​ចរណ៍​គប្បី​សហការ​ជា​មួយ​គណៈ​កម្មា​ធិការប្រជាជន​ទី​ក្រុង​ត្រូវ​តែ​ផ្លាស់​ថ្មី​ប​ដា​មួយ​ចំនួន​នៅ​​វិសាល​ដ្ឋាន​បាច់​ដាំង ក្រើន​រំលឹក​អង្គ​ភាព​ចាត់​តាំងព្រឹត្តិ​ការណ៍​គប្បី​រៀប​ចំ​ឱ្យ​បាន​ឆាប់​វេទិកា ​តុ​ កៅ​អី​សម្រាប់​អ្នក​តំ​ណាង​ដើម្បី​បម្រើ​ឱ្យ​បាន​ល្អសម្រាប់​ពិធី​បុណ្យ​ពេល​ខាង​មុខ៕

ថាច់ពេជ្រ-សុផល