ពិនិត្យការងារត្រៀមពិធីបុណ្យអកអំបុក-ប្រណាំងទូកងសុកត្រាំង

08:09, 05/11/2024

រសៀល​ថ្ងៃ​ទី​៤ ​ខែវិច្ឆិកា ​ស.ម​ឡឹម​តឹង​ហ្វា​-​សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ​ប្រ​ធាន​គណៈ​ឃោសនា​អប់រំ​បក្ស​ខេត្ត​និង​ស.ម​ង្វៀង​វ៉ាំង​ខើយ​-​សមាជិក​បក្សខេត្ត​ អនុ​ប្រធានគណៈ​កម្មា​ធិការប្រជា​ជនខេត្ត​  បានទៅ​ត្រួត​​ពិនិត្យ​ជាក់​ស្តែង​កន្លែង​ត្រៀម​​ចាត់​តាំង​ពិ​ធី​បុណ្យ​អក​អំ​បុក​-​ប្រណាំង​ទូក​ង​សុក​ត្រាំង ​តំបន់​វាល​រាប​ទន្លេ​គូវ​ឡុង ​លើក​ទី​៦ (ហៅ​កាត់​ថា​កម្ម​វិធី​បុណ្យ​)​ និង​សប្តាហ៍​វប្បធម៌ ​កីឡា​និង​ទេស​ចរណ៍​សុក​ត្រាំង ​លើក​ទី​១ ​ឆ្នាំ​២០២៤។ រួមដំណើរ​មាន​ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្បធម៌ ​កីឡា​និង​ទេស​ចរណ៍ ​ព្រម​ទាំង​គណៈ​ជន​ជាតិ​ខេត្ត។

ក្រុមបានចុះពិនិត្យវត្តឃ្លាំងដែលជាកន្លែងចាត់តាំងពិធីថ្វាយព្រះច័ន្ទ។
ក្រុមបានពិនិត្យនៅវត្តឃ្លាំងជាកន្លែងចាត់តាំងពិធីថ្វាយព្រះច័ន្ទ។

ក្រុម​បាន​ពិនិត្យ​ការ​ត្រៀម​រៀប​ចំ​នៅ​វេទិកា​ប្រណាំង​ទូកង​ កន្លែង​បើក​វគ្គ​និង​ការ​ប្រកួត​កីឡា​ប្រណាំង​ទូកង​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ពិធី​បុណ្យ​។ ​គិត​ដល់​ពេល​នេះ​ មជ្ឈមណ្ឌល​ហ្វឹក​ហាត់​និង​ប្រកួត​កីឡា​ខេត្ត​ បានចាត់​តាំង​សម្អាត​អនាម័យ​ទី​ធ្លា​វេទិកា​រៀប​ចំតុ​កៅ​អី​សម្រាប់​តំណាង​ភ្ញៀវ​កិត្តិយស។​បម្រុង​នៅ​វេទិកា​អា​នឹង​រៀប​ចំ​កៅ​អី​ជាង​២.០០០ ​បម្រើ​ថ្នាក់​ដឹក​នាំ​មជ្ឈិម​ ថ្នាក់​ដឹក​នាំ​ខេត្ត​និង​ថ្នាក់​ដឹក​នាំ​បណ្តាមន្ទីរ​ផ្នែក​ តំណាង​ក្រុម​ទូក ​កង​កម្លាំង​អ្នក​យក​​ព័ត៌មាន​។ល។​ វេទិកា​អា១​បាន​រៀប​ចំ​កៅ​អី​ចំនួន​១.០០០​សម្រាប់​បម្រើ​គណៈ​ប្រតិ​ភូ​ថ្នាក់​ដឹក​នាំ ​ភ្ញៀវ​ទេស​ចរ​មក​ពី​ខេត្ត​នា​នា ​ដើម្បី​ទស្សនា​និង​លើក​ទឹក​ចិត្ត​ឱ្យ​ពិធី​ប្រ​ណាំង​ទូក​ង។

ក្រុមបានពិនិត្យតំបន់ទំនប់រវាងស្ពានC២៤៧និងស្ពាន៣០/មេសាដែលជាកន្លែងបណ្តែតប្រទីបនិងទូកគែហ៊ៅ។
ក្រុមបានពិនិត្យតំបន់ទំនប់រវាងស្ពានC២៤៧និងស្ពាន៣០/មេសា ដែលជាកន្លែងបណ្តែតប្រទីបនិងទូកគែហ៊ៅ។

ក្រុម​បាន​ពិនិត្យ​នៅ​​អគារ​ប្រ​កួត​ចម្រុះ ​មជ្ឈមណ្ឌល​ហ្វឹក​ហាត់​និង​ប្រ​កួត​កីឡា​ខេត្ត​ជាកន្លែង​ចាត់​តាំង​ប្រ​កួត​ពាន​រង្វាន់​ជើង​ឯក​ក្លឹប​កីឡា​ហាត់​ប្រាណ​បំប៉ន​សុខ​ភាព​ថ្នាក់​ជាតិ​ នៅ​វត្ត​ឃ្លាំង​ចាត់​តាំងពិធី​ថ្វាយ​ព្រះ​ខែ​ នៅ​តាម​ដង​ស្ពាន​C២៤៧​និង​ស្ពាន​៣០/មេ​សា ​ជា​កន្លែង​បណ្តែត​ប្រ​ទីប​និង​ទូក​គែ​ហ៊ៅ ​តំបន់​ស្រះ​ទឹក​សាប​ជា​កន្លែង​ចាត់​តាំង​ពិ​ធី​មហោ​ស្រព​ម្ហូប​អា​ហារ​តាម​វិថី​ក្រុង​“រស​ជាតិ​សុក​ត្រាំង”​ លើក​ទី​៦​ ឆ្នាំ​២០២៤ ​ទី​លាន​បាត​ដាំ​ជា​កន្លែង​ចាត់​តាំង​បង្កើត​ឯត​ទគ្គ​កម្ម ​Guinness ​វៀត​ណាម​ពី​ការ​សម្តែង​តន្ត្រី​ភ្លេង​ពិណ​ពាទ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​សុកត្រាំង ​មាន​ទ្រង់​ទ្រាយ​ច្រើន​បំផុត​ក្នុង​ប្រ​ទេស​វៀត​ណាម​និង​បើក​វគ្គ​ពិ​ធី​បុណ្យ​ មជ្ឈ​មណ្ឌល​វប្បធម៌​ខេត្ត ​ជា​កន្លែង​ចាត់​តាំង​សម្តែង​សិល្បៈ​មហា​ជន​និង​សម្តែង​សម្លៀក​បំពាក់​បណ្តា​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​។

ឆ្លង​តាម​ការ​ពិនិត្យ​ជាក់​ស្តែង ​ស.ម​ង្វៀង​វ៉ាំង​ខើយ ​បាន​សង្កត់​ធ្ងន់ ​មក​ដល់​ពេល​នេះ ​បណ្តា​អង្គ​ភាព​សារវ័ន្តបាន​ត្រៀម​លក្ខណៈ​ផ្សព្វ​ផ្សាយ​អនុវត្ត​បាន​ល្អ​និង​កំពុង​អនុវត្ត​ការ​ងារ​ដែល​នៅ​សល់​ជាបន្ទាន់​។ ​ពិសេស ​បណ្តា​អង្គ​ភាព​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​ការ​សម្អាត​អនាម័យ​តំបន់​ជុំ​វិញ​កន្លែង​វេទិកា​ ឆាក​សម្តែង​សិល្បៈ​បម្រើ​ប្រ​ជា​ជន​ក្នុងបណ្តាថ្ងៃ​ចាត់​តាំង​ពិធី​ប្រ​ណាំង​ទូក​ង៕​​

​​​​​​​​​​​​​​​​​ថាច់​ពេជ្រ​-​លី​ហាន់