ទស្សនាឧទ្ទេសនាមផលិតផលទេសចរណ៍នាឱកាសពិធីបុណ្យអកអំបុក-ប្រណាំងទូកងសុកត្រាំង

15:18, 14/11/2024

ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​វិច្ឆិកា ​មន្ទីរ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​សុក​ត្រាំង​ បាន​ចាត់​តាំង​ទស្សនា ​ឧទ្ទេស​នាម​ផលិត​ផល​នៅ​លើ​ភូមិដ្ឋាន​ខេត្ត ​នា​ពិ​ធី​បុណ្យ​អក​អំបុក​-​ប្រណាំង​ទូកង​សុក​ត្រាំង​ តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ​លើក​ទី​៦​ (ហៅ​កាត់​ថា​កម្ម​វិធី​បុណ្យ) ​និង​សប្តាហ៍​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​សុក​ត្រាំង​ លើក​ទី​១ ​ឆ្នាំ​២០២៤។

ក្រុម​មក​ទស្សនា​នៅ​តំបន់​ទេស​ចរណ៍​ល្បី​ៗ​របស់​ខេត្ត​ដូចៈ ​វត្ត​បទុម​វង្សា​សំរោង​សង្កាត់​ទី​៥(ទី​ក្រុង​សុក​ត្រាំង) ​តឹង​ហ្វេ​វៀន​ ឃុំ​អាង​ហ៊ីប(ស្រុក​ចូវ​ថាញ់) ​ទស្សនា​មហោ​ស្រព​ម្ហូប​អាហារ​តាម​ដង​វិថី ​“រស​ជាតិ​សុក​ត្រាំង​” ​នៅ​មណ្ឌល​ស្រះ​ទឹក​សាប​និង​មក​ទស្សនា​ លើក​ទឹក​ចិត្ត​ការ​ប្រណាំង​ទូកង​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ពិធី​បុណ្យ​និង​សប្តាហ៍​វប្បធម៌ ​កីឡា​និង​ទេស​ចរណ៍​សុក​ត្រាំង​ លើក​ទី​១ ​ឆ្នាំ២០២៤។

ក្រុមទស្សនានៅកន្លែងទេសចរណ៍វត្តបទុមវង្សាសំរោង សង្កាត់ទី៥ ទីក្រុងសុកត្រាំង (សុកត្រាំង)។
ក្រុមទស្សនានៅកន្លែងទេសចរណ៍វត្តបទុមវង្សាសំរោង សង្កាត់ទី៥ ទីក្រុងសុកត្រាំង (សុកត្រាំង)។

នៅ​កន្លែង​ទេស​ចរណ៍​ តំណាង​ទាំង​ឡាយ​និង​ភ្ញៀវ​ទេស​ចរ​បាន​ណែ​នាំ ​ឧទ្ទេស​នាម​អំ​ពី​ស្ថាបត្យ​កម្ម​វប្បធម៌​របស់​វត្ត​ ឧទ្ទេស​នាម​ពីរបៀប​ផលិត​នំតៅសាសុក​ត្រាំង ​ក៏​ដូច​ជា​ការ​ប្រ​កួត​រវាង​ទូកង​ក្នុង​និង​ក្រៅ​ខេត្ត៕

ថាច់​ពេជ្រ​-​លីហាន់​