![]() |
ទិដ្ឋភាពនៃអង្គប្រជុំគណៈចង្អុលការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមស្រុកមីទូ។ |
នៅលើភូមិដ្ឋានស្រុកមីទូ សរុបចំនួនគ្រួសារអ្នកមានសគុណដែលជួបលំបាកអំពីផ្ទះនៅត្រូវការជំនួយឧបត្ថម្ភផ្ទះនៅចំនួន១០៩គ្រួសារ សរុបថវិកាអនុវត្តជាង៣,៨ពាន់លានដុង ពីប្រភពថវិកាមជ្ឈិមក្នុងនោះ ផ្ទះដែលត្រូវសង់ថ្មីមានចំនួន១៨គ្រួសារ (៦០លានដុង/ខ្នង) ផ្ទះដែលត្រូវជួសជុលមានចំនួន៩១គ្រួសារ (៣០លានដុង/ខ្នង) សរុបចំនួនគ្រួសារក្រ ក្បែរក្រដែលជួបលំបាកអំពីផ្ទះនៅត្រូវការជំនួយមានចំនួន៤១៩គ្រួសារ ក្នុងនោះ សង់ថ្មី៣៥៥គ្រួសារ (៦០លានដុង/ខ្នង) ផ្ទះដែលត្រូវការជួសជុលមានចំនួន៦៤គ្រួសារ (៣០លានដុង/ខ្នង)។
នៅអង្គប្រជុំ តំណាងក៏បានពិគ្រោះយ៉ាងជម្រៅលើការពិនិត្យបន្ថែមចំពោះមុខសញ្ញាដែលជួបលំបាកអំពីផ្ទះនៅផ្សេងទៀត ដើម្បីបញ្ចូលក្នុងបញ្ជីដែលត្រូវការជំនួយឧបត្ថម្ភផ្ទះ ឆ្លងតាមនោះ ដាក់ចេញនូវដំណោះស្រាយសាងសង់មានប្រសិទ្ធភាពបំផុត ដើម្បីប្រជាជនមានផ្ទះរឹងមាំស្ងប់ចិត្តក្នុងជីវភាព ដើម្បីភូមិភាគមានទិសដៅក្នុងការបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋាន។
ថ្លែងប្រសាសន៍សរុបសេចក្តី សមមិត្តផាមទ្វឹង ស្នើដល់សមាជិកក្នុងគណៈចង្អុលការបណ្តាឃុំ ទីរួមស្រុកបន្តពិនិត្យមុខសញ្ញាទទួលផលដែលជួបលំបាកអំពីផ្ទះនៅ សរុបនិងបំពេញសេចក្តីព្រាង ដើម្បីដាក់ជូនគណៈចង្អុលការស្រុក ជៀសវាងការចោលគ្រួសារលំបាកដែលត្រូវការផ្ទះនៅ។ បន្តពង្រីកនិងធ្វើល្អការងារសង្គមូបនីយកម្ម ក្នុងការអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គមជូនប្រជាជន។ ឆ្លៀតយកប្រភពកម្លាំង ដើម្បីប្រមូលផ្តុំប្រព័ន្ធនយោបាយជាបន្ទាន់ សម្រាប់គិតអានដល់ប្រជាជនដែលមានស្ថានភាពលំបាកមានផ្ទះនៅ ស្ថេរភាព ស្ងប់ចិត្តក្នុងជីវភាព៕
ក្វាងធ្វឹង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin