ភូមិទឹកប្រៃកណ្តាល សប្បាយថ្ងៃបុណ្យមហាសាមគ្គីទូទាំងជនជាតិ

19:38, 04/11/2024

ព្រឹក​ថ្ងៃ​ទី​៤ ​ខែ​វិច្ឆិកា ​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ទឹក​ប្រៃ​កណ្តាល ​ឃុំ​ឡុង​ភូ ​ស្រុក​ឡុង​ភូ ​(សុក​ត្រាំង​)​ បាន​ចាត់​តាំង​បុណ្យ​មហា​សាមគ្គី​ទូ​ទាំ​ង​ជន​ជាតិ​ឆ្នាំ​២០២៤​ នៅ​តំបន់​អាសយ​ជន​ភូមិ។ ​អញ្ជើញ​ចូល​រួម​ថ្ងៃ​បុណ្យ​មាន​បណ្តា​ស.ម​: វ៉​ជី​កុង-សមាជិកបម្រុង​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ​ប្រ​ធាន​គណៈ​ចាត់​តាំង​បក្ស​ខេត្ត​ ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ​ គណៈ​ផ្នែក​ខេត្ត ​ថ្នាក់​ដឹក​នាំ​បក្ស​ស្រុក​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក។

តំណាងចូលរួមបុណ្យមហាសាមគ្គីទូទាំងជនជាតិ នៅភូមិទឹកប្រៃកណ្តាល ឃុំឡុងភូ ស្រុកឡុងភូ(សុកត្រាំង)។
តំណាងចូលរួមបុណ្យមហាសាមគ្គីទូទាំងជនជាតិ នៅភូមិទឹកប្រៃកណ្តាល ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង)។

ទឹក​ប្រៃ​កណ្តាល​ ជា​ភូមិ​មាន​ផ្ទៃ​ដី​ធំ​ទូ​លាយ​ ប្រជា​ជន​រស់​នៅ​មិន​ប្រ​មូល​ផ្តុំ​ ផ្ទៃ​ដី​ធម្ម​ជាតិ​៥៩៥,២៦​ហ.ត។​ ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន ​ទូទាំង​ភូមិ​មាន​៥០៦​គ្រួសារ ​ក្នុង​នោះ​ ជន​ជាតិ​ខ្មែរ​ ស្រូប​អត្រា​៩៤,៦៦%។ ​ប្រ​ជា​ជន​ក្នុង​ភូមិ​​ប្រកប​​របរ​ធ្វើ​ស្រែ ​លក់​ដូរ​តូច​និង​ផលិត​កសិកម្ម​ជា​ចម្បង​ ជីវភាព​របស់​ប្រជា​ជន​មិន​ស្មើ​គ្នា​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មិន​ខ្ពស់​។​ គិត​ដល់​ឆ្នាំ​២០២៤ ​គ្រួសារ​ក្រ​របស់​ភូមិ​នៅ​ត្រឹម​តែ​១៥​គ្រួសារ​ ស្រូប​អត្រា២,៩៦%​និងនៅមាន ​៥​គ្រួ​សារក្បែរក្រ ​ស្រូប​អត្រា០,៩៨%។

ថ្លែង​ប្រ​សាសន៍​នៅ​ថ្ងៃ​បុណ្យ ​ស.ម​វ៉ជី​កុង​បាន​កត់​សំគាល់​និង​ស្ងើច​សរ​សើ​ចំពោះ​ស្មារតី​សាមគ្គី​ ការខិត​ខំ​ប្រឹង​ប្រែង​របស់​សា​ខា​បក្ស​ គណៈ​​ប្រ​ជា​ជន​ គណៈ​ការ​ងារ​រណ​សិរ្ស ​ បណ្តា​អង្គ​ការ​មហាជន​និង​ប្រ​ជា​ជន​ភូមិ​ទឹក​ប្រៃ​កណ្តាល​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​កន្លង។ ​ ទន្ទឹម​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន ​ប្រ​ធាន​គណៈ​ចាត់​តាំង​បក្ស​ខេត្ត​ សង្ឃឹម​ថា​ តំបន់​អាសយជន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជម្នះ​ការ​លំបាក​ដូចៈ ​អត្រា​គ្រួសារ​ក្រ​នៅ​តែ២,៩៦%​ គុណ​ភាព​នៃ​កិច្ច​បំ​ផុស​ចលនា​ “ទូ​ទាំង​ប្រជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​អរិយធម៌​” មិន​ខ្ពស់​ ការ​ងារ​ឃោសនា ​ចលនា​ប្រ​ជា​ជន​នៅ​ជួប​ការ​លំបាក​ច្រើន​។

.ម​វ៉ជី​កុង​ បាន​ស្នើ​ឱ្យ​សា​ខា​បក្ស​ គណៈ​ប្រ​ជា​ជន​ភូមិ​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ ចង្អុល​ការ ​បន្ត​ពង្រីក​ល្អ​ប្រពៃ​ណី​សាមគ្គី កសាង​តំបន់​អាសយ​ជន​ភូមិ​ទឹក​ប្រៃ​កណ្តាល​កាន់​តែ​រីក​ចម្រើន​។ ​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំណាច​ រណ​សិរ្ស​មាតុ​ភូមិ​ បណ្តា​អង្គ​ការ​មហាជន​ថ្នាក់​ស្រុក​ ថ្នាក់​ឃុំ​បន្ត​​យក​ចិត្ត​ទុក​ដាក់​ជំនួយ​ឧបត្ថម្ភ ​ដើម្បី​សា​ខា​បក្ស ​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ទឹក​ប្រៃ​កណ្តាល​ផ្សព្វ​ផ្សាយ​អនុវត្ត​ខ្លឹម​សារ​សំខាន់​ៗ​ចំនួន​៥ ​កិច្ច​បំ​ផុស​ចលនា​“ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី ​ទី​ក្រុង​អរិយធម៌​” ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​និង​ចលនា “ទូទាំង​ប្រ​ទេស​រួម​កម្លាំង​ដើម្បី​អ្នក​ក្រ ​មិន​ទុកចោល​អ្នកក្រណា​ម្នាក់​ឡើយ” ជា​មួយ​សកម្ម​ភាព​ជាក់​ស្តែង​ ប្រ​សិទ្ធ​ភាព​ គុណ​ភាព​ ជា​មួយ​ពាក្យ​ស្លោក“ស្រប​តាម​ឆន្ទៈ​បក្ស​ ស្របទឹក​ចិត្ត​របស់​ប្រ​ជា​ជន”។ល។

ក្នុង​ឱកាស​នេះ​ ថ្នាក់​ដឹក​នាំ​ខេត្ត ​ស្រុក ​ឃុំ​ជូន​អំណោយ​១០​ចំណែក​ដល់​សិស្ស​ដែល​ជម្នះ​ការ​លំបាក ​សង្វាត​រៀន​សូត្រ​។ ​គណៈ​ចលនា​មូល​និធិ​“ដើម្បី​អ្នក​ក្រ” ​របស់​ខេត្ត​ ស្រុក​ជូន​អំណោយ​៥០​ចំណែក​ដល់​គ្រួសារ​ក្រ ​គ្រួសារ​ក្បែរ​ក្រ​ គ្រួសារ​ដែល​មាន​ស្ថាន​ភាព​លំបាក។ ​ធ​នា​គារ​ Agribank ​សា​ខា​ខេត្ត​សុក​ត្រាំង​ ជូន​ផ្ទះ​៥​ខ្នង​ដល់​គ្រួ​សារ​ក្រ ​គ្រួសារ​ក្បែរ​ក្រ​ គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំបាក​អំពី​ផ្ទះ​នៅ​លើ​ភូមិដ្ឋាន​ស្រុក​ឡុង​ភូ

គីម​ង៉ុក​-​លី​ហាន់