ស្រុកកេសាត់ផ្សព្វផ្សាយការងារបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានស្រុក

16:23, 21/11/2024

នៅ​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​កេ​សាត់ ​(សុក​ត្រាំង) ​គណៈ​ចង្អុល​ការ​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ស្រុក​កេ​សាត់ ​(សុក​ត្រាំង)​ បាន​ចាត់​តាំង​អង្គ​ប្រជុំ​ លើក​ទី​១ ​ឆ្នាំ​២០២៤។​ សមមិត្ត​ឡេ​វូ​ឌឹក​-​សមាជិក​បក្ស​ខេត្ត ​លេ​ខា​បក្ស​ស្រុក ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ស្រុក​កេ​សាត់ ​ប្រ​ធាន​គណៈ​ចង្អុល​ការ​ស្រុក​ជា​អ​ធិ​ប​តី​អង្គ​ប្រ​ជុំ។

តាម​ការ​ពិនិត្យ​របស់​ស្រុក​កេ​សាត់​នៅ​លើ​ភូមិដ្ឋាន​ស្រុក​មាន​គ្រួ​សារ​ក្រ ​ក្បែរ​ក្រ​ដែល​ត្រូវ​ការ​ជំនួយ​សង់​ផ្ទះ​ថ្មី​ ជួស​ជុល​ផ្ទះ​មាន​ចំនួន​ជាង​១.៩០០គ្រួ​សារ។ ​ជាក់​ស្តែង​ជាង​១.០០០​គ្រួ​សារ​ត្រូវ​ការ​សង់​ផ្ទះថ្មី​និង​ជាង​១៥០​គ្រួ​សារ​ត្រូវ​ជួស​ជុល​ក្នុង​នោះ ​មាន​៣៦​គ្រួ​សារ​មាន​សមាជិក​ទទួល​ពី​ការ​គាំ​ពារ​សង្គម ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​២៤២​គ្រួ​សារ​និង​គ្រួ​សារ​ដែល​មាន​ដី​នៅ ​ដីផលិត​ជាង​១.២០០​គ្រួ​សារ។

សមមិត្តឡេវូឌឹក-សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក ប្រធានគណៈចង្អុលការបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះ ទ្រុឌទ្រោមនៅលើភូមិដ្ឋានស្រុកកេសាត់ ថ្លែងប្រសាសន៍សរុបសេចក្តីនៅអង្គប្រជុំ។
សមមិត្តឡេវូឌឹក-សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក ប្រធានគណៈចង្អុលការបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានស្រុកកេសាត់ ថ្លែងប្រសាសន៍សរុបសេចក្តីនៅអង្គប្រជុំ។

នៅ​អង្គ​ប្រជុំ​ តំណាង​បាន​លើក​ឡើង​មតិ​យោ​បល់​អំពីៈ​  លក្ខណៈ​ជ្រើស​រើស​គ្រួ​សារ​​សង់ ​ ជួស​ជុល​ផ្ទះ​មាន​ទិន្ន​ន័យ​ច្បាស់​លាស់​អំ​ពី​គ្រួ​សារ​ដែលបាន​ជ្រើស​រើស  ​ដើម្បី​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​ពិនិត្យ​ដោយ​ម៉ត់​ចត់​នូវ​ចំនួន​គ្រួ​សារ​ដែល​មាន​គ្រប់​លក្ខណៈ ​ប៉ុន្តែ​មិន​សង់​ផ្ទះ​ដើម្បី​ដក​ចេញ​។​ ឯកភាពលើ​ទិន្ន​ន័យរវាង​អង្គ​ភាព​ទាក់​ទិន​ជា​មួយ​នឹង​ភូមិ​ភាគ​ពី​ចំនួន​គ្រួ​សារ ​ដើម្បី​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​ពិនិត្យ​ឡើង​វិញ​មុខ​សញ្ញាបាន​ជ្រើស​មាន​ដី​សម្រាប់​សង់​ផ្ទះ​ ​ជ្រើស​រើស​ឱ្យត្រូវមុខ​សញ្ញា ​ជៀស​វាង​ជ្រើស​​ម្តង​ទៀត​ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិចំនួន២។ល។

សមមិត្ត​ឡេវូ​ឌឹក ​បាន​សង្កត់ធ្ងន់ថា​ ការ​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិ​ដ្ឋាន​ស្រុក​ មាន​អត្ថន័យ​យ៉ាង​សំខាន់​ចំពោះ​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំបាក​ ហេតុ​ដូច្នេះ ​ទូទាំង​ប្រព័ន្ធ​នយោ​បាយ​សហការ​គ្នា​អនុវត្ត។ ​បណ្តា​ឃុំ​ ទីរួម​ស្រុក​ត្រូវ​យល់​ហ្មត់​ចត់​នូវ​ពាក្យ​ស្លោក ​“បក្ស​ដឹក​នាំ​ រដ្ឋ​គ្រប់​គ្រង ​រណ​សិរ្ស​មាតុ​ភូមិ​និង​បណ្តា​អង្គ​ភាព​មហា​ជន​ជំនួយ​ឧបត្ថម្ភ ​ប្រជា​ជន​ធ្វើ​ម្ចាស់​”។ ​ទម្រង់​ឧបត្ថម្ភ​​សម្បូរ​បែប​ ដើម្បី​រួម​កម្លាំង​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​ដោយ​ស្មារតី​ “នរ​ណា​មាន​អី​ជួយ​ហ្នឹង​ នរណា​មាន​កម្លាំង​ជួយ​កម្លាំង ​នរណា​មាន​ទ្រព្យ​សម្បត្តិ​ជួយ​ទ្រព្យ​សម្បត្តិ​ នរ​ណា​មាន​តិច​ជួយ​តិច​ នរ​ណា​មានច្រើន​ជួយ​ច្រើន​” ​ធា​នា​បើក​ចំហ ​ ​ត្រូវ​តាម​ការ​កំណត់ ​ជៀស​វាង​ការ​បាត់​បង់ ខ្ជះ​ខ្ជាយ​ ​អំពើ​ពុក​រលួយ​។​ កៀរ​គរទទួល​ប្រភព​ស្រប​ច្បាប់​ពី​សង្គម ​គួប​ផ្សំប្រភព​របស់​រដ្ឋ​ ដើម្បី​រួម​កម្លាំង​ឧបត្ថម្ភ​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​ជូន​ប្រ​ជា​ជន​នៅ​លើ​ភូមិដ្ឋាន​ស្រុក​...

ធ្វីលីវ-លីហាន់