កម្មវិធីសិល្បៈបើកវគ្គពិធីបុណ្យ |
នារាត្រីទី១៣ វិច្ឆិកានៅវិសាលដ្ឋានបាច់ដាំង (ក្រុងសុកត្រាំង) គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងបានចាត់តាំងយ៉ាងឱឡារិកបើកវគ្គពិធីបុណ្យអកអំបុក-ប្រណាំងទូកងសុកត្រាំង តំបន់វាលរាបទន្លេគឺវឡុងលើកទី៦និងសប្តាហ៍វប្បធម៌ កីឡានិងទេសចរណ៍សុកត្រាំងលើកទី១ឆ្នាំ២០២៤ ជាមួយប្រធានបទ “អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិ សមាហរណកម្មនិងអភិវឌ្ឍ”។ កម្មវិធីបានផ្សាយផ្ទាល់លើស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំងនិងបន្តផ្ទាល់បណ្តាស្ថានីយវិទ្យុនិងទូរទស្សន៍បណ្តាខេត្តក្រុងជាមិត្ត។
តំណាងទាំងឡាយចូលរួមពិធីបើកវគ្គ |
អញ្ជើញចូលរួមពិធីបើកវគ្គមានបណ្តាសមមិត្ត ត្រឹងធីហ្វារី-អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ហ្វាងដាវគឿង-អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ស៊ើងភឿកហ្វាង-អតីតអនុរដ្ឋមន្រ្តី អតីតអនុប្រធានគណៈកម្មាធិការជនជាតិ។ ខេត្តសុកត្រាំងអញ្ជើញចូលរួមមានបណ្តាសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត វ៉ជីកុង-សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្ត ងោហ៊ុង-សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាសមមិត្តជាសមាជិកក្នុងគណៈអចិន្រ្តៃយ៍បក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខខេត្ត បណ្តាសមិត្តជាអតីតថ្នាក់ដឹកនាំខេត្ត គណៈចាត់តាំងពិធីបុណ្យ ថ្នាក់ដឹកនាំបណ្តាខេត្ត ក្រុងក្នុងតំបន់ ថ្នាក់ដឹកនាំមន្ទីរ គណៈផ្នែក ភូមិភាគ តំណាងអង្គការឯតទគ្គកម្មវៀតណាម ព្រះឧបជ្ឈាយ៍ ព្រះតេជគុណនិងប្រជាជនចូលរួមយ៉ាងច្រើនកុះករ។
តំណាងអង្គការឯតទគ្គកម្មវៀតណាម VietKings ទទួលស្គាល់ឯតទគ្គកម្មវៀតណាមប្រគល់សេចក្តីសម្រេចនិងប័ណ្ណទទួលស្គាល់ឯតទគ្គកម្មវៀតណាមពី “ការសម្តែងភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរខេត្តសុកត្រាំងដោយមានទ្រង់ទ្រាយច្រើនបំផុតនៅវៀតណាម” |
ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តនិងបាច់ផ្កាដល់អ្នកឧបត្ថម្ភ |
សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង អនុប្រធានគណៈចាត់តាំងពិធីបុណ្យបានសង្កត់ធ្ងន់ៈ
“ពិធីបុណ្យប្រណាំងទូកង-ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិបានអង្គការ Guinness វៀតណាមទទួលស្គាល់ជាឯតទគ្គកម្មវៀតណាម” “ពិធីបុណ្យអកអំបុក-ប្រណាំងទូកងដែលមានទូកនិងកីឡាករចូលរួមច្រើនបំផុតនៅវៀតណាម (ចាប់ពីឆ្នាំ២០០៥រហូតមកដល់សព្វថ្ងៃ)”។
ឈុតសម្តែង “របាំកិន្នរ” |
សុកត្រាំងជាទីសម្តែងនូវលក្ខណៈពិសេសនៃបណ្តាគំនួសរបស់ដំណាក់កាលបណ្តាជនជាតិជាបងប្អូនគិញ-ខ្មែរ-ហ្វារួមរស់ ពលកម្មផលិត ឆ្លងផុតការលំបាករហូតមកដល់សព្វថ្ងៃ។ បណ្តាបេតិកភណ្ឌសព្វថ្ងៃនៅសុកត្រាំងគឺឆ្លងតាមការ “ដោះដូរវប្បធម៌” ក្នុងនោះ “ការសាមគ្គី” ជាបេតិកភណ្ឌសំខាន់បំផុត ពិសេសបំផុតក្នុងបណ្តាបេតិកភណ្ឌនៅសុកត្រាំង។
ឈុតសម្តែងយើងនាំគ្នាទៅវត្ត |
ក្រោយពីពិធីបើកវគ្គរួច បណ្តាតំណាងបានបណ្តែតអារម្មណ៍ជាមួយកម្មវិធីសិល្បៈចំនួន២គឺ “ជួបជុំអត្តសញ្ញាណ” និង “សុកត្រាំង-ចម្រុះពណ៌ភាគខាងត្បូង”។ កម្មវិធីដោយមានការចូលរួមពីសំណាក់សិប្បករ តារាចម្រៀង សិល្បករនៃក្រុមសិល្បៈមហាជននិងក្រុមសិល្បៈខ្មែរខេត្ត និងមជ្ឈមណ្ឌលវប្បធម៌ខេត្តសុកត្រាំង។
ពិធីបុណ្យអកអំបុក-ប្រណាំងទូកងសុកត្រាំង តំបន់វាលរាបទន្លេគឺវឡុងលើកទី៦ និងសប្តាហ៍វប្បធម៌ កីឡានិងទេសចរណ៍សុកត្រាំងលើកទី១ឆ្នាំ២០២៤ ជាថ្ងៃបុណ្យដើម្បីសម្តែងនូវលក្ខណៈអត្តសញ្ញាណ “សាមគ្គី” នោះកាន់តែភ្លឺចិញ្ចាច។ ប្រជាជនសុកត្រាំងអូ៊អរក្នុងថ្ងៃបុណ្យដើម្បីឧទ្ទេសនាមដល់ភ្ញៀវទេសចរគ្រប់ចតុទ្ទិសមកតំបន់ដីសុកត្រាំងដិតដាមដោយអត្តសញ្ញាណក្នុងពិធីបុណ្យអកអំបុក-ប្រណាំងទូកងឆ្នាំ២០២៤។
អ៊ូអរកម្មវិធីសិល្បៈបើកវគ្គពិធីបុណ្យ |
ក្រោយពីពិធីបើកវគ្គរាត្រី ទី១៤និងទី១៥ វិច្ឆិកា រង្វាន់ប្រណាំងទូកងបុរសនិងនារីបានប្រកួតនៅលើដងព្រែក Maspero ទីក្រុងសុកត្រាំង។ ការប្រណាំងឆ្នាំនេះមានទូកចំនួន៦០(បុរសចំនួន៥៣ទូកនិងនារីចំនួន៧ទូក)ចូលរួមប្រកួត ក្នុងនោះខេត្តយើងមានចំនួន៤៨ទូក(៤៥ទូកបុរសនិង៣ទូកនារី)ក្រៅខេត្ត(បាកលីវ កាម៉ាវ កឹងថើរ ហូវយ៉ាង គៀងយ៉ាង)មានចំនួន១២ទូក(ទូកបុរស៨ទូក នារី៤ទូក)។ ក្រុមទូកបុរសប្រកួតចំងាយ១.២០០ម៉ែត្រនិងទូកនារីចំងាយ១.០០០ម៉ែត្រ។ ពិធីបើកវគ្គរង្វាន់ប្រណាំងទូកងនាថ្ងៃត្រង់ទី១៤ វិច្ឆិកានេះនៅដងព្រែក Maspero ទីក្រុងសុកត្រាំង។
ថាច់ពេជ្រ-សុផល
Thông tin bạn đọc
Đóng Lưu thông tin