ឆ្លងតាមលើកបូកសរុបដំបូង ទូទាំងខេត្តមានផែនការឧបត្ថម្ភបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមដល់ប្រជាជនប្រមាណ៧.០៥២គ្រួសារ សរុបថវិកាអនុវត្តជាង៣៩២,៨ពាន់លានដុង ក្នុងនោះ ថវិកាពីមជ្ឈិម ខេត្តនិងមូលនិធិជាតិរួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមដល់គ្រួសារក្រ គ្រួសារក្បែរក្រជាង៣៤៦,២ពាន់លានដុង ត្រូវការចលនាថវិកាបន្ថែម ឆ្លងតាមមូលនិធិដើម្បីអ្នកក្រជាង៤៦,៦ពាន់លានដុង។ អនុវត្តសេចក្តីចង្អុលការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិងគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន មន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គម បានកសាងសេចក្តីព្រាងផែនការរបស់គណៈចង្អុលការផ្ញើបណ្តាមន្ទីរ ផ្នែកដើម្បីផ្តល់យោបល់សេចក្តីព្រាងលក្ខន្តិកៈចាត់តាំងនិងសកម្មភាពរបស់គណៈចង្អុលការផែនការផ្សព្វផ្សាយអនុវត្តចលនាឧបត្ថម្ភបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្តសុកត្រាំង។ ទន្ទឹមនឹងនោះបន្ទាប់ពីអង្គប្រជុំលើកទី១របស់គណៈចង្អុលការនៅថ្ងៃទី១៤វិច្ឆិកាឆ្នាំ២០២៤បណ្តាគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការបក្សទីរួមខេត្ត គណៈកម្មាធិការបក្សទីក្រុង បានចង្អុលការបង្កើតគណៈចង្អុលការថ្នាក់ស្រុកថ្នាក់ឃុំនិងចាត់តាំងការងារត្រួតពិនិត្យអ្នកទទួលផលជាបន្ទាន់នៅលើភូមិដ្ឋាន។
ទិដ្ឋភាពនៃអង្គប្រជុំគណៈចង្អុលការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្តសុកត្រាំង។ |
ទន្ទឹមនឹងនោះ ចំពោះបញ្ហាដីធ្លីសង់ផ្ទះនៅឱ្យប្រជាជនដែលបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្ត មន្ទីរធនធានធម្មជាតិនិងបរិស្ថានបានស្នើដោះស្រាយជម្នះការលំបាកដាក់ជូនគណៈចង្អុលការ។ តាមនោះ ស្នើគណៈកម្មាធិការប្រជាជនបណ្តាស្រុកទីរួមខេត្ត ទីក្រុងអនុញ្ញាតឱ្យប្រជាជនធ្វើសំណុំបែបបទស្នើសុំការអនុញ្ញាតផ្លាស់ប្តូរប្រើប្រាស់ដីធ្លី។ អនុវត្តឱ្យបានគ្រប់គ្រាន់នូវគោលនយោបាយឥតគិតថ្លៃ បន្ថយថ្លៃប្រើប្រាស់ដីពេលដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរប្រើប្រាស់ដីធ្លីនិងការផ្តល់លិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដី ក្នុងករណីដែលប្រជាជនមានសិទ្ធិប្រើប្រាស់ដីកសិកម្ម បង្កើតមូលនិធិដីធ្លីសមស្របនិងប្រគល់ដីដល់អ្នកទទួលផល ក្នុងករណីដែលប្រជាជនមិនទាន់មានសិទ្ធិប្រើប្រាស់ដីធ្លី។
ថ្លែងប្រសាសន៍ក្នុងអង្គប្រជុំ សមមិត្តឡឹមវ៉ាំងម៉ឹង បានស្នើឱ្យមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមខេត្ត បន្តសហការជាមួយមន្ទីរ ផ្នែកទាក់ទិនអនុវត្តល្អការងារធ្វើសេនាធិការដល់គណៈចង្អុលការក្នុងការចាត់តាំងផ្សព្វផ្សាយអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្ត។ ទន្ទឹមនឹងនោះ មន្ទីរធនធានធម្មជាតិនិងបរិស្ថានត្រូវយកចិត្តទុកដាក់ពិនិត្យបណ្តាបញ្ហាអំពីសំណុំបែបបទដីធ្លី មានឯកសារណែនាំដើម្បីដោះស្រាយករណីនីមួយៗ ធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្ត ក្នុងការដោះស្រាយករណីទាក់ទងនឹងវិស័យដីធ្លី។ មន្ទីរហិរញ្ញវត្ថុ ធនាគាររដ្ឋវៀតណាមសាខាខេត្តសុកត្រាំង ត្រូវយកចិត្តទុកដាក់អនុវត្តល្អនូវភារកិច្ច ដើម្បីធានាបាននូវថវិកាក្នុងពេលផ្សព្វផ្សាយអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្ត។ ឆ្លងតាមនោះ ខិតខំដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តសុកត្រាំងនឹងសម្រេចគោលដៅបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្ត ដើម្បីអំណរមហាសន្និបាតបក្ខភាគខេត្តសុកត្រាំង លើកទី១៤ អាណត្តិកាល២០២៥-២០៣០៕
តឹងផាក-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin