តំណាងទាំងឡាយ ចូលរួមសន្និបាតហ្វឹកហាត់។ |
នៅសន្និបាត តំណាងទាំងឡាយក្តាប់ពីលទ្ធផលនៃការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនៅលើភូមិដ្ឋានខេត្តសុកត្រាំង ឆ្នាំ២០២៤។ ទន្ទឹមនឹងនោះ បានស្តាប់ផ្សព្វផ្សាយពីខ្លឹមសារទី២ នៃអនុគម្រោងទី២ គម្រោង៥:បណ្តុះបណ្តាលមហាវិទ្យាបម្រុង មហាវិទ្យាល័យនិងក្រោយមហាវិទ្យាល័យ ដើម្បីបំពេញតម្រូវការឱ្យតំបន់ជនជាតិភាគតិចចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច ដំណាក់កាល២០២១-២០៣០ ដំណាក់កាលទី១ (២០២១-២០២៥) នៅលើភូមិដ្ឋានខេត្តសុកត្រាំង)។
ថ្លែងប្រសាសន៍នៅអង្គសន្និបាត ប្រធានគណៈជនជាតិខេត្ត ឡឹមហ្វាងម៉ូវ បានអះអាងថា៖ កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច គឺជាគោលនយោបាយសំខាន់របស់បក្សនិងរដ្ឋយើង ស្តីពីការងារជនជាតិនិងគោលនយោបាយជនជាតិ។ ថ្នាក់ហ្វឹកហាត់ បង្កើនជំនាញក្នុងការអនុវត្តខ្លឹមសារទី២ នៃអនុគម្រោង២ គម្រោង៥ ដើម្បីបង្កើនសមត្ថភាព ជំនាញដល់កម្មាភិបាលក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធី ក្នុងនោះ ផ្តោតលើការណែនាំយ៉ាងជម្រៅនូវឯកសារថ្មីដែលបានកែសម្រួល បន្ថែម ខ្លឹមសារសំខាន់ៗ សម្រាប់កម្មាភិបាលម្នាក់ៗផ្សព្វផ្សាយអនុវត្តកម្មវិធីគ្រប់ថ្នាក់យល់ច្បាស់ ផ្សព្វផ្សាយអនុវត្តសម្រេចបាននូវគុណភាព ប្រសិទ្ធភាពនៃកម្មវិធីនៅភូមិភាគ អង្គភាព។
សន្និបាតក៏បានធ្វើការពិភាក្សាដើម្បីតំណាងទាំងឡាយដោះដូរ ចែករំលែកនូវកង្វល់ បញ្ហានានាក្នុងដំណើរការអនុវត្តដើម្បីឱ្យអ្នករាយការណ៍ឆ្លើយធ្វើច្បាស់។ បន្ទាប់មក ពេលត្រឡប់មកភូមិភាគ អង្គភាព តំណាងនឹងក្លាយជាកងកម្លាំងជំនួយការអនុវត្តល្អ តាំងពីនោះ ជួយផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនៅលើភូមិដ្ឋានខេត្តសម្រេចបានលទ្ធផលខ្ពស់បំផុត រួមចំណែកដល់ការសម្រេចបានជោគជ័យទិសដៅនិងផែនការដែលបានដាក់ចេញ៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin