ព្រឹកថ្ងៃទី២៦ វិច្ឆិកា នៅនគរបាលខេត្តសុកត្រាំង បណ្តុំប្រឡងប្រណាំងលេខ១១នៃក្រសួងនគរបាលដោយនគរបាលខេត្តសុកត្រាំង ជាប្រធានបណ្តុំបានចាត់តាំងសន្និបាតបូកសរុបចលនាប្រឡងប្រណាំង “ដើម្បីសន្តិសុខមាតុភូមិ” ឆ្នាំ២០២៤។ អញ្ជើញចូលរួមមានបណ្តាសមមិត្តៈ ឡឹមហ្វាងងីប-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត ឧត្តមសេនីយ៍ត្រីឡេហុងហ៊ីប-អនុប្រធាននាយកដ្ឋានការងារបក្សនិងការងារនយោបាយនៃក្រសួងនគរបាល ឧត្តមសេនីយ៍ត្រីកាវដាំងហ៊ឹង-អនុប្រធានការិយាល័យនៃក្រសួងនគរបាល តំណាងនគរបាលបណ្តាខេត្តៈ សុកត្រាំង ទៀងយ៉ាង វិញឡុង ត្រាវិញ បេនត្រែ ដុងថាប។
ជ្រួតជ្រាបចលនាប្រឡងប្រណាំង “ដើម្បីសន្តិសុខមាតុភូមិ” ឆ្នាំ២០២៤ ដោយក្រសួងនគរបាលបំផុសចលនា បណ្តុំប្រឡងប្រណាំងលេខ១១ ផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗចំនួន៨ ដំណោះស្រាយផ្លោះផែនការចំនួន៣។ ខ្លឹមសារប្រឡងប្រណាំងច្បាមជាប់ភារកិច្ចនយោបាយដែលបានប្រគល់ជាមួយនឹងការប្តេជ្ញា ធានាស្ថេរភាពនយោបាយនិងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បម្រើល្អដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃភូមិភាគនីមួយៗ។ នគរបាលបណ្តាខេត្តក្នុងបណ្តុំប្រឡងប្រណាំងលេខ១១បន្តធ្វើសេនាធិការដល់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តនិងក្រសួងនគរបាលចង្អុលការអនុវត្តមានប្រសិទ្ធភាពនូវដំណោះស្រាយ វិធានការចលនាប្រជាជនចូលរួមការពារសន្តិសុខជាតិ។
ទិដ្ឋភាពតំណាងទាំងឡាយចូលរួមសន្និបាត។ |
ស្ថានភាពបទល្មើសនឹងសណ្តាប់ធ្នាប់សង្គមនៅតាមបណ្តាខេត្តក្នុងបណ្តុំសារវន្តបានស្ថេរភាព អត្រានៃការត្រួតពិនិត្យបទល្មើសពី សណ្តាប់ធ្នាប់សង្គម ស្រូបជិត៨៣% ករណីធ្ងន់ធ្ងរជិត៩៣%។ ទន្ទឹមនឹងនោះ ផ្តោតលើការងារប្រឡងប្រណាំង សរសើរ ផ្តោតលើការជូនរង្វាន់ដល់កងកម្លាំងនគរបាលថ្នាក់មូលដ្ឋាន ធានានូវភាពបើកចំហ តម្លាភាព បង្កកម្លាំងលើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជនចូលរួមយ៉ាងសកម្មក្នុងការសាទរប្រឡងប្រណាំង។
នៅសន្និបាត តំណាងបានពិភាក្សា ដាក់ចេញនូវសំណើ ដំណោះស្រាយដើម្បីជម្នះការអន់ថយ ដើម្បីលើកកម្ពស់គុណភាពផ្លាស់ថ្មីទម្រង់អនុវត្តចលនាប្រឡងប្រណាំងក្នុងឆ្នាំបន្ទាប់។
នគរបាលខេត្តទៀងយ៉ាង ទទួលការប្រគល់អង្គភាពប្រធានបណ្តុំប្រឡងប្រណាំងលេខ១១។ |
ថ្លែងប្រសាសន៍នៅសន្និបាត ឧត្តមសេនីយ៍ត្រីឡេហុងហ៊ីប បានស្នើដល់នគរបាលបណ្តាខេត្តក្នុងបណ្តុំប្រឡងប្រណាំងលេខ១១ បន្តលើកកម្ពស់គុណភាពចលនាប្រឡងប្រណាំង។ យកចិត្តទុកដាក់ច្បាមជាប់ភារកិច្ចនយោបាយ ភារកិច្ចសំខាន់នៃភូមិភាគនីមួយៗ ដើម្បីកំណត់ជាក់ស្តែងនូវខ្លឹមសារនៃកិច្ចសន្យាប្រឡងប្រណាំងនិងបណ្តាលក្ខឋានប្រឹងប្រែងអនុវត្តក្នុងឆ្នាំ២០២៥និងឆ្នាំបន្តបន្ទាប់។ យកចិត្តទុកដាក់កសាង ស្វែងរក បំប៉ន ឃោសនាបើកទូលាយគំរូជឿនលឿន គំរូមនុស្សល្អការងារល្អ លើបណ្តាផ្នែកការងារ តស៊ូប្រយុទ្ធ កសាងកងកម្លាំងនគរបាលប្រជាជនផ្សព្វផ្សាយយ៉ាងសកម្មនូវទម្រង់ល្អរបៀបធ្វើថ្មី ច្នៃប្រឌិតក្នុងចលនាប្រឡងប្រណាំង។ ប្រមូលផ្តុំលើកកម្ពស់គុណភាពការងារត្រួតពិនិត្យ វាយតម្លៃ បូកសរុបចលនាប្រឡងប្រណាំងនិងស្ងើចសរសើរជូនរង្វាន់ ធានាភាពត្រឹមត្រូវ។
បន្ទាប់ពីប្រកាសលទ្ធផលពិន្ទុប្រឡងប្រណាំង បណ្តាអង្គភាពក្នុងបណ្តុំប្រឡងប្រណាំងលេខ១១ បានឯកភាពស្នើរដ្ឋាភិបាលជូនទង់ប្រឡងប្រណាំងដល់នគរបាលខេត្តទៀងយ៉ាង ស្នើក្រសួងនគរបាលជូនទង់ប្រឡងប្រណាំងដល់នគរបាលខេត្តវិញឡុងនិងនគរបាលខេត្តដុងថាប។
ឆ្នាំ២០២៥អង្គភាពប្រធានបណ្តុំនឹងដោយនគរបាលខេត្តទៀងយ៉ាងទទួលបន្ទុក៕
សុងឡេ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin