ផ្សព្វផ្សាយកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមនៅស្រុកមីស្វៀង

09:10, 19/11/2024

រសៀលថ្ងៃទី១៨ ខែវិច្ឆិកា គណៈចង្អុលការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូិដ្ឋានស្រុកមីស្វៀង(សុកត្រាំង) បានចាត់តាំងសន្និបាត ដើម្បីផ្សព្វផ្សាយផែនការចលនានិងជំនួយប្រជាជន។ ចូលរួមមានសមមិត្តដាំងវ៉ាំងភឿង-សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកមីស្វៀង ប្រធាន​គណៈចង្អុលការស្រុក សមមិត្តផាមង៉ុកហ្វេ-អនុលេខាបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកមីស្វៀង។

សមមិត្តដាំងវ៉ាំងភឿង-សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកមីស្វៀង ប្រធានគណៈចង្អុលការ។
សមមិត្តដាំងវ៉ាំងភឿង-សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកមីស្វៀង ប្រធានគណៈចង្អុលការស្រុកថ្លែងការចង្អុលការ។

សន្និបាតបានអនុម័តបណ្តាសេចក្តីសម្រេចនិងផែនការអនុវត្តរបស់ខេត្តនិងស្រុក។ តាមនោះ លទ្ធផលតាមការពិនិត្យ ស្រុកមីស្វៀងមានគ្រួសារក្រ ក្បែរក្រចំនួន៤១៦គ្រួ គ្រួសារមានសគុណនឹងបដិវត្តន៍ជួបលំបាកពីផ្ទះនៅ៨៦គ្រួ។ ដូច្នេះ តាមយោបល់របស់ថ្នាក់ដឹកនាំរបស់ឃុំ ទីរួមស្រុក ចំនួនគ្រួសារជួបការលំបាកពីផ្ទះនៅអាចច្រើនជាង។ អាស្រ័យហេតុនោះ ស្នើបណ្តាភូមិភាគពិនិត្យឡើងវិញដើម្បីមានស្ថិតិច្បាស់លាស់មុនពេលលើកជូនថ្នាក់លើពិនិត្យ។

កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម គឺជាគោលការណ៍ធំមួយ សម្តែងនូវស្មារតីមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅនិងការយកចិត្តទុកដាក់របស់បក្ស រដ្ឋនិងរដ្ឋអំណាចភូមិភាគ។ ទិសដៅជួយប្រជាជនលំនៅកន្លែងនៅ ជាជំហានលើកកម្ពស់ជីវភាពរស់នៅ រួមចំណែកអនុវត្តគោលនយោបាយ “ជួយគ្នាក្នុងគ្រាក្រ” មិនចោលនរណាម្នាក់ឡើយ។

សមមិត្តដាំងវ៉ាំងភឿងចង្អុលការ ទូទាំងគណៈចង្អុលការនិងក្រុមជំនួយការបណ្តាឃុំ ទីរួមស្រុក ពិនិត្យចំពោះមុខសញ្ញាដែលជាគ្រួសារមានសគុណ គ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារជួបការលំបាកពីផ្ទះនៅដោយបើកចំហ ច្បាស់លាស់ ត្រូវមុខសញ្ញា។ នេះជាគោលការណ៍យ៉ាងសំខាន់រួមចំណែកអនុវត្តប្រសិទ្ធភាពកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម នាំមកនូវភាពផ្លាស់ថ្មីយ៉ាងសកម្មដល់ជីវភាពរបស់ប្រជាជននៅលើភូមិដ្ឋានស្រុកមីស្វៀង៕

ធៀងញឹង-សុផល