ថ្ងៃទី១៨ ខែវិច្ឆិកា នៅសាលានយោបាយខេត្តសុកត្រាំង បានចាត់តាំងពិធីបូកសរុបនិងជូនរង្វាន់ការប្រឡងចំនួន៣ឆ្នាំ២០២៤: ប្រឡងសរសេរអត្ថបទនយោបាយពីការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស ប្រឡងនិពន្ធវណ្ណកម្មអក្សរសាស្ត្រ សិល្បៈពីការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញនិងរង្វាន់សារព័ត៌មានទូទាំងប្រទេសពីការកសាងបក្ស (រង្វាន់ញញួរកណ្តៀវមាស) លើកទី៩ ឆ្នាំ២០២៤។ អញ្ជើញចូលរួមមានសមមិត្តៈ ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមតឹងហ្វា-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្ត តំណាងថ្នាក់ដឹកនាំនៃគណៈកសាងបក្សខេត្ត ថ្នាក់ដឹកនាំបក្សស្រុកនិងគណៈឃោសនាអប់រំបណ្តាស្រុក ទីរួមខេត្ត ក្រុងនិងគណៈកម្មាធិការបក្សចំណុះគណៈកម្មាធិការបក្សខេត្ត បណ្តាអ្នកនិពន្ធ ក្រុមអ្នកនិពន្ធដែលទទួលរង្វាន់។
តំណាងទាំងឡាយចូលរួមពិធីបូកសរុបនិងជូនរង្វាន់ប្រឡងសារព័ត៌មាននិងអក្សរសាស្ត្រ សិល្បៈខេត្តសុកត្រាំង ឆ្នាំ២០២៤។ |
បណ្តាការប្រឡងឆ្នាំ២០២៤ ដែលបានគណៈឃោសនាអប់រំបក្សខេត្ត សហកាជាមួយគណៈចាត់តាំងបក្សខេត្តសមាគមអ្នកសារព័ត៌មានវៀតណាមខេត្តសុកត្រាំង សមាគមអក្សរសិល្ប៍ សិល្បៈខេត្តផ្សព្វផ្សាយកសាងផែនការនិងចាត់តាំងអនុវត្តយ៉ាងឆាប់ នៅត្រីមាសទី១ ឆ្នាំ២០២៤។
ចំពោះការប្រឡងអត្ថបទនយោបាយពីការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស គណៈចាត់តាំងទទួលបាន៤.០៧១វណ្ណកម្ម រួមមានបណ្តាប្រភេទតាមលក្ខខ័ណ្ឌប្រឡង (ផ្នែកវិទ្យុទូរទស្សន៍២អត្ថបទ វិដេអូឃ្លីប៣ កាសែតបោះពុម្ព១.៣៣១ កាសែតអេឡិចត្រូនិក២១៩ ទស្សនាវដ្តី២.៥១៦។ លទ្ធផលគណៈមេប្រយោគប្រឡងបានជ្រើស៣៤វណ្ណកម្មនិង៤សមូហភាពឆ្នើមដើម្បីជូនរង្វាន់តាមលក្ខខ័ណ្ឌ(រង្វាន់លើកទឹកចិត្តចំនួន១បើប្រៀបធៀបនឹងរង្វាន់ ដែលបានដាក់ចេញ) និងជ្រើស៨០វណ្ណកម្ម (រួមមានៈ ទស្សនាវដ្តីបោះពុម្ពចំនួន៣២ កាសែតបោះពុម្ពចំនួន៣៧ កាសែតអេឡិចត្រូនិកចំនួន១០ វីដេអូឃ្លីបចំនួន១) ផ្ញើមកគណៈចាត់តាំងពិធីប្រឡងរបស់មជ្ឈិម។ អ្នកនិពន្ធទ្រឿងទ្រុងយ៉ុង-អ្នកជំនាញនៃគណៈប្រជាចលនាបក្សខេត្ត ទទួលបានរង្វាន់លេខ១ ផ្នែកទស្សនាវដ្តី អ្នកនិពន្ធង្វៀងថាញ់ហ្វាង-ចាងហ្វាងរងសាលាឧត្តមជាន់ខ្ពស់កឹងធើ ទទួលបានរង្វាន់លេខ១ ផ្នែកកាសែតបោះពុម្ពប្រឡងសរសេរអត្ថបទនយោបាយពីការពារមូលដ្ឋានសតិអារម្មណ៍របស់បក្សឆ្នាំ២០២៤ក្នុងចំណោម៨០វណ្ណកម្ម ដែលបានគណៈចាត់តាំងជ្រើសដើម្បីយកប្រឡងថ្នាក់មជ្ឈិមវណ្ណកម្មៈ“ការបង្វែរការរិះគន់ អក្សរ សាស្ត្រលើបណ្តាញសង្គម” របស់អ្នកនិពន្ធហ្វិញវូឡាម-ចាងហ្វាងរងសាលាវិទ្យាល័យទីក្រុងសុក ត្រាំង ទទួលបានរង្វាន់ C ប្រភេទទស្សនាវដ្តី។
ថ្នាក់ដឹកនាំខេត្តសុកត្រាំង ជូនប័ណ្ណសរសើរដល់៤សមូហភាព ដែលមានស្នាដៃឆ្នើមចូលរួមប្រឡងសរសេរអត្ថបទនយោបាយពីការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស។ |
រង្វង់ដំបូងថ្នាក់ខេត្ត រង្វាន់សារព័ត៌មានទូទាំងប្រទេសពីការកសាងបក្ស (រង្វាន់ញញួរកណ្តៀវមាស) លើកទី៩ ឆ្នាំ២០២៤ គណៈចាត់តាំងទទួលបាន៧៧វណ្ណកម្មរបស់អ្នកនិពន្ធចំនួន៣៤ ក្រុមអ្នកនិពន្ធ ក្នុងនោះ រូបថតសារព័ត៌មាន៦វណ្ណកម្ម កាសែតអេឡិចត្រូនិក៨វណ្ណកម្ម កាសែតបោះពុម្ព១៨វណ្ណកម្ម វិទ្យុ២១វណ្ណកម្មនិងទូរទស្សន៍២៤វណ្ណកម្ម។ ក្រុមប្រឹក្សាជ្រើសបាន២០វណ្ណកម្មរបស់១៣អ្នកនិពន្ធ ក្រុមអ្នកនិពន្ធដើម្បីជូនរង្វាន់វគ្គដំបូង (២វណ្ណកម្មរូបថតកាសែត ៣វណ្ណកម្មកាសែតអេឡិចត្រូនិក ៥វណ្ណកម្មកាសែតបោះពុម្ព ៥វណ្ណកម្មវិទ្យុ ៥វណ្ណកម្មទូរទស្សន៍) ជ្រើស៣២វណ្ណកម្ម ដែលឆ្លើយតបតាមសំណូមពរលក្ខខ័ណ្ឌនៃរង្វាន់សារព័ត៌មានទូទាំងប្រទេសពីការកសាងបក្ស (រង្វាន់ញញួរកណ្តៀវមាស) ឆ្នាំ២០២៤។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមតឹងហ្វា-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្ត ជូនរង្វាន់ A ថ្នាក់ខេត្ត រង្វាន់សារព័ត៌មានទូទាំងប្រទេសពីការកសាងបក្ស (រង្វាន់ញញួរកណ្តៀវមាស) លើកទី៩ ឆ្នាំ២០២៤។ |
អ្នកនិពន្ធត្រឹមវ៉ាំងខា-អង្គភាពកាសែតសុកត្រាំង ទទួលបានរង្វាន់ A ទាំងប្រភេទកាសែតបោះពុម្ពនិងកាសែតអេឡិចត្រូនិក ក្រុមអ្នកនិពន្ធងោអាញ់ភុក ត្រឹងបាត្រុងភឿក លឺវប៊ិញត្រុង ទ្រឿងធីយីមទ្រិញ ងោគីមឡុង អង្គភាពស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង ទទួលបានរង្វាន់ A ប្រភេទទូរទស្សន៍។
ថ្នាក់ដឹកនាំសុកត្រាំងថតរូបអនុស្សាវរីយ៍ជាមួយអ្នកនិពន្ធនិងក្រុមអ្នកនិពន្ធទទួលបានរង្វាន់ក្នុងពិធីប្រឡង។ ចំពោះការប្រឡងច្នៃប្រឌិតវណ្ណកម្មអក្សរសាស្ត្រ សិល្បៈពីការ “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ គណៈចាត់តាំងទទួល២៨៥វណ្ណកម្មរបស់១៩៦អ្នកនិពន្ធ រួមមានបណ្តាប្រភេទតាមលក្ខខ័ណ្ឌពិធីប្រឡង(សមស្រប២៨៤/២៨៥) ប្រភេទសរសេរអក្សរសាស្ត្រមាន១៥០/១៥១វណ្ណកម្មរបស់១៣៦/១៣៧អ្នកនិពន្ធ តន្ត្រីមាន២២វណ្ណកម្មរបស់១៣អ្នកនិពន្ធ ថតរូបមាន១១២វណ្ណកម្មរបស់៤៦អ្នកនិពន្ធ)។ គណៈមេប្រយោគជ្រើស៣៣វណ្ណកម្ម(របស់៣៣អ្នកនិពន្ធ) ដែលទទួលបានរង្វាន់តាមការកំណត់រង្វាន់ ជ្រើស៣៩វណ្ណកម្ម “តាំងពិព័រណ៌រូបថត” ដើម្បីជូនរង្វាន់ពិនិត្យនិងស្នើទទួលស្គាល់វិញ្ញាបនបត្រសរសើរចំពោះ១វណ្ណកម្ម ដែលបង្កអារម្មណ៍ល្អសម្រាប់អ្នកអាន។ ទន្ទឹមនឹងនោះ ជ្រើសបណ្តាវណ្ណកម្មឆ្លើយតបតាមលក្ខខ័ណ្ឌដើម្បីផើ្ញរគណៈចាត់តាំងពិធីប្រឡងរបស់មជ្ឈិម។ ថ្លែងប្រសាសន៍ក្នុងពិធី សមមិត្តឡឹមតឹងហ្វា បានវាយតម្លៃខ្ពស់និងជូនពរដល់សមូហភាពនិងបុគ្គលដែលមានវណ្ណកម្មអត្ថបទចូលរួមប្រឡងទទួលបានរង្វាន់។ សមមិត្តឡឹមតឹងហ្វា បានអះអាងថា ពិធីប្រឡងទទួលបានជោគជ័យល្អប្រសើរ មានភាពសាយភាយទូលំទូលាយក្នុងជីវភាពនយោបាយនិងសង្គមរបស់ប្រជាជនគ្រប់ថ្នាក់ក្នុងខេត្ត។ ភាពជោគជ័យនៃការប្រឡង គឺជាលទ្ធផលនៃការដឹកនាំ ចង្អុលការយ៉ាងជ្រាលជ្រៅរបស់គណៈកម្មាធិការបក្ស។ ជាមួយនឹងសំណូមពរនោះ ពីលទ្ធផលនៃការប្រឡង ប្រធានគណៈឃោសនាអប់រំបក្សខេត្ត បានស្នើឱ្យបន្តលើកកម្ពស់ការយល់ដឹងអំពីអត្ថន័យនិងសារៈសំខាន់នៃការប្រឡង។ គណៈឃោសនាអប់រំបក្សខេត្ត ជាអធិបតីសហការជាមួយកាសែតសុកត្រាំង ស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង សមាគមអក្សរសិល្ប៍និងសិល្បៈ សមាគមកាសែតវៀតណាមខេត្តជ្រើសវណ្ណកម្ម អត្ថបទមួយចំនួនដែលទទួលបានរង្វាន់ ដើម្បីពិនិត្យបង្ហោះលើប្រពន័្ធផ្សព្វផ្សាយ ឧបករណ៍ព័ត៌មានរបស់ស្ថាប័ន អង្គភាពរបស់ខ្លួន ដើម្បីបង្កភាពសាយភាយនៃតម្លៃវប្បធម៌-សិល្បៈនិងមនុស្សសាស្ត្រ ចូលក្នុងជីវភាពស្មារតីកម្មាភិបាល បក្ខជននិងប្រជាជន៕ ជីបាវ-លីហាន់ |
Thông tin bạn đọc
Đóng Lưu thông tin