តំណាងចូលរួមថ្ងៃបុណ្យមហាសាមគ្គីទូទាំងជនជាតិតំបន់អាសយជនភូមិឡឹមយ៉ូ។ |
នៅថ្ងៃបុណ្យ គណៈការងាររណសិរ្សភូមិឡឹមយ៉ូរំលឹកឡើងវិញនូវប្រពៃណីនៃថ្ងៃបង្កើតរណសិរ្សឯកភាពជនជាតិវៀតណាម-ថ្ងៃប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៣០-ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤) ឆ្លងតាមរបាយការណ៍របស់តំបន់អាសយជននិងស្នើការពិភាក្សាជុំវិញប្រធានបទ“កសាងជនបទថ្មី” ទន្ទឹមនឹនោះ បំផុសចលនាប្រឡងប្រណាំងអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់ អាណត្តិកាល២០២៤-២០២៩។ តាមរបាយការណ៍របស់គណៈការងាររណសិរ្សភូមិ ប្រជាជនក្នុងតំបន់អាសយជនភូមិឡឹមយ៉ូ តែងចូលរួមយ៉ាងសកម្មនិងសាទរចំពោះការចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តល្អនៃការកសាងជនបទថ្មី។
ថ្លែងប្រសាសន៍នៅថ្ងៃបុណ្យ ស.មឡឹមហ្វាងងីប បានកត់សំគាល់និងស្ងើចសរសើរចំពោះការគប់វាល់យ៉ាងសកម្មរបស់សហគមន៍តំបន់អាសយជនភូមិឡឹមយ៉ូ ក្នុងការអនុវត្តចលនាកិច្ចបំផុសរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្ស បណ្តា អង្គការមហាជនក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ស.មឡឹមហ្វាងងីប សង្ឃឹមថា គណៈការងាររណសិរ្សភូមិនឹងបន្តយកចិត្តទុកដាក់តានដាន ក្តាប់បំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាបញ្ហាសំខាន់ៗដែលកើតឡើងនៅតំបន់អាសយជន ដើម្បីស្នើដល់សមត្ថកិច្ចពិនិត្យ ដោះស្រាយជាបន្ទាន់។
ដើម្បីកត់សំគាល់នូវការគប់វាល់ដែលគណៈការងាររណសិរ្សភូមិឡឹមយ៉ូសម្រេចបាន ថ្នាក់ដឹកនាំខេត្តស្រុកឃុំនិងមន្ទីរព្យាបាលធ្មេញតឹមឌឹកនៅស្រុកត្រឹងដេ មានអំណោយដ៏មានអត្ថន័យជូនសមូហភាពគណៈការងាររណសិរ្សភូមិឡឹមយ៉ូ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំខេត្តនិងវត្តដើមពោធិ៍ ក៏បានជូនអាហារូបករណ៍ចំនួន២៥ចំណែកដល់សិស្សក្រជម្នះការលំបាក សង្វាតរៀនសូត្រ គណៈចលនាមូលនិធិ“ដើម្បីអ្នកក្រ” របស់ខេត្តនិងគណៈកម្មាធិការប្រជាជនឃុំដាយអឹង២ ជូនអំណោយ៦០ចំណែកដល់គ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានស្ថានភាពលំបាក៕
ហុងទើ
Thông tin bạn đọc
Đóng Lưu thông tin