អនុម័តរបាយការណ៍ដាក់ជូនសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តចុងឆ្នាំ២០២៤

17:01, 07/11/2024

ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ស.មឡឹមហ្វាងងីប-សមាជិកគណៈអចន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជាអធិបតីសម័យប្រជុំសមាជិកគណៈកម្មាធិការប្រជាជនខេត្តនិងបណ្តាមន្ទីរ ផ្នែកទាក់ទិនដើម្បីផ្តល់យោបល់របាយការណ៍ដាក់ជូនក្រុមប្រឹក្សាប្រជាជនខេត្ត នៅសម័យប្រជុំចុងឆ្នាំ២០២៤។

តំណាងទាំងឡាយចូលរួមសម័យប្រជុំ។
តំណាងទាំងឡាយចូលរួមសម័យប្រជុំ។

នៅ​សម័យ​ប្រជុំ​ សមាជិក​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​និង​តំណាង​ទាំង​ឡាយ​ចូល​រួម​បាន​ពិនិត្យ​ផ្តល់​យោបល់​លើ​របាយ​ការណ៍ ពីស្ថាន​ភាព​សេដ្ឋកិច្ច​-​សង្គម​ឆ្នាំ​២០២៤​និង​ទិស​ដៅ​ភារកិច្ច​ដំណោះ​ស្រាយ​សំខាន់​ឆ្នាំ​២០២៥ ​សំណើ​ពី​ការ​បែង​ចែក​ផែន​ការ​វិនិយោគ​រដ្ឋ​ឆ្នាំ២០២៥ ​ប្រ​ភព​ទុន​ថវិកា​ភូមិ​ភាគ ​សំណើ​ពី​ផែន​ការ​វិនិយោគ​រដ្ឋ​រយៈ​ពេល​មធ្យម​ដែល​បម្រុង ​ដំណាក់​កាល​២០២៦- ២០៣០ ​ខេត្ត​សុក​ត្រាំង​ សំណើ​​ពី​ការ​បែង​ចែក​ផែន​ការ​វិនិយោគ​រដ្ឋ​ឆ្នាំ​២០២៤ ​លើក​ទី២​ ពី​បណ្តា​ប្រ​ភព​ទុន ​ដើម្បី​បង្កើន​ចំណូល​ថវិកា​ខេត្ត​ឆ្នាំ២០២៣ ​របាយ​ការណ៍​វាយ​តម្លៃ​ស្ថាន​ភាព​អនុវត្ត​គ្រោង​ថវិកា​រដ្ឋ​ឆ្នាំ២០២៤​និង​កសាង​គ្រោង​ថវិកា​ឆ្នាំ​២០២៥​និង​ផែន​ការ​ហិរញ្ញ​វត្ថុ​រយៈ​ពេល​៣​ឆ្នាំ​ ដំណាក់​កាល​២០២៥​-​២០២៧ ​សេច​ក្តី​ព្រាង​សំណើ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​និង​សេច​ក្តី​ព្រាង​សេច​ក្តី​សម្រេច​​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្តអនុម័ត​កម្រិត​លើ​ភាគ​រយ ​(%) ​គិត​តម្លៃ​ឯកតា​ជួល​ដី​ កម្រិត​តម្លៃ​ឯកតា​ជួល​ដី​ដើម្បី​កសាង​សំណង់​ក្រោម​ដី ​កម្រិត​តម្លៃ​ឯកតា​ជួល​ដី​សម្រាប់​ដី​ដែល​មាន​ផ្ទៃ​ទឹក​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង ​សំណើ​​ពី​ការ​បែង​ចែក​ផែន​ការ​វិនិយោគ​ទុន​អភិវឌ្ឍន៍​ប្រ​ភព​ថវិកា​រដ្ឋ​ឆ្នាំ​២០២៥ ​ដើម្បី​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ​តំបន់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង ​សំណើពី​ការ​បែង​ចែក​ផែន​ការ​វិនិយោគ​ទុន​អភិវឌ្ឍន៍​ប្រ​ភព​ថវិកា​រដ្ឋ​ឆ្នាំ​២០២៥​ ដើម្បី​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​បន្ថយ​ក្រ​ស្ថេរ​ភាព​នៅ​លើ​ភូមិដ្ឋាន​ខេត្តសុក​ត្រាំង​ សេច​ក្តី​សម្រេច​កំណត់​ខ្លឹម​សារ​ចំណាយ​និង​កម្រិត​ចំណាយ​ជូន​អំណោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ​ទិវា​យុទ្ធ​ជន​ពិការ​-​យុទ្ធ​ជន​ពលី (ថ្ងៃ​ទី​២៧​ ខែ​កក្តដា) ​ឧបត្ថម្ភ​ថវិកា​អ្នក​មាន​សគុណ​ជា​មួយ​បដិវត្តន៍​និង​សាច់​ញាតិ​យុទ្ធ​ជន​ពលី ​(កំពុង​​​បាន​ជំនួយ​ឧបត្ថម្ភ​ប្រ​ចាំ​ខែ)​ ទៅ​ព្យា​បាល​ជំងឺ​ប្រមូល​ផ្តុំ ​ខេត្តសុក​ត្រាំង ​សំណើ​ពី​គម្រោង​ផែន​ការ​កសាង​មណ្ឌល​ឧស្សាហកម្ម​សុង​ហូវ ​ស្រុក​កេ​សាត់​ ខេត្ត​សុក​ត្រាំង​ អត្រា​១/២០០០ ​សេច​ក្តី​សម្រេច​កំណត់​ខ្លឹម​សារ​នៃ​កម្រិត​ចំណាយ ​ដើម្បី​អនុវត្ត​កម្មវិធី​ទិស​ដៅ​សុខាភិ​បាល​-​ប្រជា​សាស្ត្រ​ជា​ភារកិច្ច​ទៀង​ទាត់​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង ​សំណើ​ពី​ការ​បែង​ចែក​ផែន​ការ​ទុន​វិនិយោគ​អភិវឌ្ឍ​ថវិកា​ខេត្ត​(ទុន​​បម្រុង​)​ ឆ្នាំ​២០២៥ ​ដើម្បី​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង ​សេច​ក្តី​ព្រាង​សំណើ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​និង​សេច​ក្តី​ព្រាង​សេច​ក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​​ប្រ​ជា​ជន​ខេត្ត ​បែង​ចែក​ដោយ​ថវិកា​មជ្ឈិម ​(ទុន​បុព្វ​ហេតុ) ​ឆ្នាំ​២០២៥​ ដើម្បី​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង ​សេច​ក្តី​ព្រាង​សំណើ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​និង​សេច​ក្តី​ព្រាង​សេច​ក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ​បែង​ចែក​ទុន​វិនិយោគ​អភិវឌ្ឍន៍​ប្រភព​ថវិកាម​ជ្ឈិម​ឆ្នាំ​២០២៥ ​ដើម្បី​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​។តំណាង​ទាំង​ឡាយ​​ពិភាក្សា ​យោបល់​លើ​ទម្រង់​រចនា​សម្ព័ន្ធ​ពី​ឯកសារ ​ទិន្នន័យ​លេខ​កំហិត​ឆ្នាំ​២០២៤​និង​វាយ​តម្លៃ​ស្ថាន​ភាព ​ដែល​បាន​ដាក់​ចេញ​ទិស​ដៅ ​ភារកិច្ច​នា​ពេល​ខាង​មុខ។ល។

ថ្លែង​ប្រសាសន៍​នៅ​សម័យ​ប្រជុំ ​អនុ​ប្រ​ធាន​ប្រចាំ​ការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ឡឹម​ហ្វាង​ងីប ​បាន​ស្នើ​ឱ្យមន្ទីរ​ ផ្នែក​ធ្វើ​សេនា​ធិ​ការ​បន្ត​ពិនិត្យ​ សហការ​ជា​មួយ​មន្ទីរ​ ផ្នែក​ទាក់​ទិន​ដើម្បី​បំពេញ​សេច​ក្តី​ព្រាង​ឯកសារ​ដាក់​ជូន​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​នៅ​ចុង​ឆ្នាំ។ ​ពិសេស ​ចំពោះ​របាយ​ការណ៍​ស្ថាន​ភាព​សេដ្ឋកិច្ច​-​សង្គម​ឆ្នាំ​២០២៤​និង​ទិស​ដៅ​ ភារកិច្ច​ដំណោះ​ស្រាយ​សំខាន់​ឆ្នាំ២០២៥ ​កែ​សម្រួល​របាយ​ការណ៍​ឱ្យ​មាន​សេច​ក្តី​សង្ខេប​ ​គ្រប់​គ្រាន់។​ ស.ម​ឡឹម​ហ្វាង​ងីប បាន​ស្នើ​ដល់​សមាជិក​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ចង្អុល​ការ ​ប្រ​គល់​ភារកិច្ច​ដល់​មន្ទីរ​ ផ្នែក​នា​នា​ដែល​ទទួល​បន្ទុក​អនុវត្ត​ល្អ​នូវ​ភារកិច្ច​តាម​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ខេត្ត​ប្រ​គល់ ​រៀប​ចំ​ឯកសារ​ឱ្យ​បាន​ល្អ​សម្រាប់​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ​រៀប​ចំ​កំណត់​ទិស​ដៅ​ពេល​ដែល​សេច​ក្តី​សម្រេច​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​បាន​អនុម័ត។​ ពិសេស​ ផ្តោត​លើ​ការ​ផ្តល់​ផ្ទេរ​ថវិកា​វិនិយោគ​រដ្ឋ​ ឧបត្ថម្ភ​អាជីវកម្ម ​អ្នកវិនិយោគបញ្ជូនគម្រោង​ចូល​ក្នុង​មណ្ឌល​ឧស្សាហ​កម្ម​ នេះ​ជា​ភារកិច្ច​ដែល​រួម​ចំណែក​បង្កើន​កំណើន​នៅ​ឆ្នាំ២០២៥៕

ជី​បាវ​-​លី​ហាន់