![]() |
ទិដ្ឋភាពសន្និបាតនៅគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង |
ក្នុងរយៈមួយពេល កម្មាភិបាលជាង៨៨០រូបនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់លើភូមិដ្ឋានខេត្តបានស្តាប់អ្នករបាយការណ៍មកពីការិយាល័យ PA05 របស់នគរបាលខេត្តផ្សព្វផ្សាយខ្លឹមសារបង្ការ ទប់ស្កាត់ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកវិទ្យាខ្ពស់និងការងារបង្ការ ទប់ស្កាត់ឧក្រិដ្ឋជនឆ្នាំ២០២៤។ ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តផ្សព្វផ្សាយ ជ្រួតជ្រាបខ្លឹមសារមួយចំនួនអំពីកសាងជនបទថ្មី ផ្តល់ព័ត៌មានអត្ថបទមួយចំនួនអំពីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។ នេះគឺជាបណ្តាខ្កឹមសារមានអត្ថន័យសំខាន់ ជិតស្និទ្ធចំពោះកងជួរកម្មាភិបាលធ្វើការងាររណសិរ្សដើម្បីអនុវត្តល្អជាងទៀតតួនាទី ភារកិច្ចក្នុងពេលខាងមុខ។
តាមសមមិត្តទឺតូក្វៀង សន្និបាតហ្វឹកហាត់ដើម្បីផ្តល់ព័ត៌មានទាន់ពេល បំពេញបន្ថែមចំណេះដឹងឱ្យកម្មាភិបាលរណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់ក្នុងខេត្ត ឆ្លើយតបតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។ ព្រមជាមួយនោះជួយកម្មាភិបាលរណសិរ្សគ្រប់ថ្នាក់ក្នុងខេត្ត ជាពិសេសគឺកម្មាភិបាលរណសិរ្សថ្នាក់ឃុំ គណៈរណសិរ្សភូមិ អនុសង្កាត់ តំបន់អាសយជន យល់ច្បាស់បណ្តាគោលការណ៍ សេចក្តីសម្រេចរបស់បក្ស គោលនយោបាយ ក្រិត្យច្បាប់របស់រដ្ឋ បង្កជាភាពវិវឌ្ឍសកម្មក្នុងការអនុវត្តការងាររណសិរ្ស ចលនាកសាងជនបទថ្មី ទីក្រុងអរិយធម៌ រួមចំណែកលើកកម្ពស់តួនាទី មុខងាររបស់រណសិរ្សមាតុភូមិក្នុងប្រព័ន្ធនយោបាយ។
ហាយហា-អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin