ក្នុងពិធីជំនួបជាមួយអ្នកបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ហូវ៉ាំងថាញ់ បានរាយការណ៍សង្ខេបជូនអ្នកបោះឆ្នោតអំពីលទ្ធផលនៃសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត និងលទ្ធផលអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខការពារប្រទេសរបស់គណៈកម្មាធិការប្រជាជនខេត្ត ឆ្នាំ២០២៤។ តាមនោះ ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាប្រជាជនខេត្ត បានចាត់តាំងជោគជ័យចំនួន៩សម័យប្រជុំ។ លទ្ធផលរបាយការណ៍ចំនួន៤១បានអនុម័ត សេចក្តីសម្រេចចំនួន១៦៨ បានអនុម័តបើធៀបនឹងឆ្នាំ២០២៣ សម័យប្រជុំកើនឡើងចំនួន២ សេចក្តីសម្រេចកើនឡើងចំនួន៣៧។ គណៈអចន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ចាត់តាំងបើកសម័យប្រជុំជាប្រចាំចំនួន១២ ពិនិត្យផ្តល់យោបល់លើបណ្តាបញ្ហាសិទ្ធិសម្រេចរបស់គណៈអចន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត អនុវត្ត១២ប្រធានបទដែលបានជួបអ្នកបោះឆ្នោតអនុវត្តល្អការងារទទួលពលរដ្ឋទទួលនិងដោះស្រាយ បណ្តឹងតវ៉ាថ្កោលទោសតាមការកំណត់។ល។
តំណាងក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងអញ្ជើញចូលរួមសំណេះសំណាលជាមួយអ្នកបោះឆ្នោត នៅឃុំវិញហាយ ទីរួមខេត្តវិញចូវ(សុកត្រាំង)។ |
អ្នកបោះឆ្នោតឃុំវិញហាយ បានស្នើពីស្ថានភាពទាញយកជលផលនៅសមុទ្រ បច្ចុប្បន្ន ប្រជាជននៅតំបន់អាងឡាកមាន២៤៦គ្រួសារ មានប្រជាជន១.៣១៨នាក់ ភាគច្រើនជាគ្រួសារក្រ ក្បែរក្រ មុខរបរសំខាន់គឺនេសាទសមុទ្រ ប៉ុន្តែត្រូវទូកពីកន្លែងផ្សេងមកនេសាទនៅសមុទ្រឬជិតច្រាំង បណ្តាលឱ្យដាច់មួង ធ្វើឱ្យជីវភាពប្រជាជនជួបការលំបាក។ ហេតុនោះ អ្នកបោះឆ្នោតស្នើក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនគ្រប់ថ្នាក់ចង្អុលការគណៈផ្នែកទាក់ទិនមានវិធានការ ដើម្បីការពារទ្រព្យសម្បត្តិឱ្យប្រជាជនដែលប្រកបរបរនេសាទនៅសមុទ្រ។ សព្វថ្ងៃ ផ្លូវដានចូលតំបន់អាងឡាករងការខូចខាត សម្រាមមិនបានប្រមូល បង្កឱ្យកខ្វក់បរិស្ថាន។ ទន្ទឹមនឹមនោះ មាមីងអ្នកបោះឆ្នោតក៏បានស្នើអំពីរបបកម្មាភិបាលមូលដ្ឋាន របរគោលនយោបាយ អ្នកមានសគុណជាមួយបក្ស ផ្លូវដែលទ្រុឌទ្រោម ផ្តល់លិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីធ្លី ខ្វះអគ្គិសនីផលិត។ល។
ឆ្លងតាមយោបល់ស្នើរបស់អ្នកបោះឆ្នោតតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំទីរួមខេត្តនិងបណ្តាផ្នែកខេត្តបានទទួលអត្ថាធិប្បាយនូវរាល់បញ្ហាដែលមាមីងអ្នកបោះឆ្នោតបាន លើកឡើងនិងទទួលបានការយល់ព្រមពីអ្នកបោះឆ្នោត។
ថ្លែងប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត ស.មហូធីកឹមដាវ បានកត់សំគាល់រាល់មតិ ការស្នើរបស់អ្នកបោះឆ្នោតនិងបានពិភាក្សាបញ្ជាក់បន្ថែមអំពីខ្លឹមសារដែលអ្នកបោះឆ្នោតបានស្នើ យកចិត្តទុកដាក់។ ទន្ទឹមនឹងនោះអះអាងថា រាល់មតិរបស់អ្នកបោះឆ្នោត ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្តបានទទួលយក សរុបនិងរាយការណ៍ អត្ថាធិប្បាយឱ្យបានគ្រប់គ្រាន់នៅសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តនៅចុងឆ្នាំ២០២៤។ ដោយឡែកបណ្តាបញ្ហាដែលទាក់ទងនឹងសិទ្ធិក្នុងការដោះស្រាយរបស់ទីរួមខេត្ត ស.មហូធីកឹមដាវ បានស្នើឱ្យទីរួមខេត្តវិញចូវយកចិត្តទុកដាក់ឆាប់មានដំណោះស្រាយជូនប្រជាជន៕
គីមង៉ុក-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin