តំណាងទាំងឡាយចូលរួមបុណ្យមហាសាមគ្គីទូទាំងជនជាតិ នៅអនុសង្កាត់៧ សង្កាត់ទី៨ ទីក្រុងសុកត្រាំង(សុកត្រាំង)។ |
ក្នុងថ្ងៃបុណ្យ គណៈការងាររណសិរ្សអនុសង្កាត់៧ បានរំលឹកឡើងវិញនូវប្រពៃណីរបស់រណសិរ្សមាតុភូមិឆ្លងតាមសម័យកាលនិងតួនាទី ភារកិច្ច របស់រណសិរ្សមាតុភូមិវៀតណាមក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។
អនុសង្កាត់៧មាន៤៥៤គ្រួសារ មានប្រជាជន១.៦៧៩នាក់ ដោយមាន៣ជនជាតិគិញ-ហ្វា-ខ្មែរ។ ក្នុងប៉ុន្មានឆ្នាំកន្លង អនុសង្កាត់៧ បានសហការចាត់តាំងអនុវត្តល្អកិច្ចបំផុសចលនា“ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរិយធម៌” កម្មាភិបាលនិងប្រជាជនក្នុងតំបន់អាសយជនតែងលើកកម្ពស់ស្មារតីសាមគ្គីកសាងជីវភាពវប្បធម៌ ជីវភាពប្រជាជនកាន់តែមានភាពប្រសើរឡើង ទិដ្ឋភាពទីក្រុងនៃអនុសង្កាត់កាន់តែរីកចម្រើន។ បច្ចុប្បន្ន អនុសង្កាត់មានគ្រួសារគ្រាន់បើ ធូរធារចំនួន២១៥គ្រួសារ (ស្រូបអត្រា៤៧,៣៥%) ពិសសេ អនុសង្កាត់មិនមានគ្រួសារក្រ។ ពីផ្ទះនៅមាន១០០%គ្រួសារ មានផ្ទះរឹងមាំ។
ក្នុងឆ្នាំ២០២៤ មាន៤៥៤/៤៥៤គ្រួសារ បានពិនិត្យទទួលស្គាល់ជាគ្រួសារវប្បធម៌ ស្រូបអត្រា១០០% កុមារក្នុងកម្រិតអាយុទៅរៀន១០០%និងបានចាក់វ៉ាក់សាំងគ្រប់គ្រាន់។ ទន្ទឹមនឹងនោះ អនុសង្កាត់អនុវត្តល្អការងារតបស្នងសងគុណ គិតអានល្អឱ្យគ្រួសារគោលនយោបាយ ធានាបានសុខុមាលភាពសង្គមនៅលើភូមិដ្ឋាន ចលនាសប្បុរសជនជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារយុវជនក្នុងជួរកងទ័ព ចូលរួមបម្រើកងទ័ពនាថ្ងៃបុណ្យ តេត។ល។
លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងនិងប្រធានគណៈកម្មាធិការប្រជាជនទីក្រុងសុកត្រាំង ត្រឹងវ៉ាំងជ្រី ជូនផ្ទះមហាសាមគ្គី២ខ្នង ដល់គ្រួសារដែលមានស្ថានភាពលំបាក។ |
ថ្លែងប្រសាសន៍ក្នុងពិធីបុណ្យ ស.មងោហុងជូនពរនិងស្ងើចសរសើរចំពោះលទ្ធផលដែលសម្រេចបានរបស់អនុសង្កាត់៧ នាពេលកន្លង។ ទន្ទឹមនឹងនោះ ស្នើឱ្យគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ បណ្តាអង្គការនយោបាយ-សង្គមខេត្ត ទីក្រុងសុកត្រាំងនិងសង្កាត់ទី៨ បន្តយកចិត្តទុកដាក់ឧបត្ថម្ភដើម្បីគណៈការងាររណសិរ្សតំបន់អាសយជននៅអនុសង្កាត់៧អនុវត្តល្អថែមទៀតពីការងារឃោសនា ផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ បន្តអនុវត្តល្អលក្ខន្តិកៈប្រជាធិបតេយ្យនៅមូលដ្ឋាន លើកកម្ពស់សិទ្ធិធ្វើម្ចាស់ផ្ទាល់របស់ប្រជាជន។គណៈការងាររណសិរ្សអនុសង្កាត់សហការជាមួយប្រធានគណៈប្រជាជនអនុសង្កាត់ ចាត់តាំងសកម្មភាពការពារ បរិស្ថាន ពង្រីកតួនាទីរបស់អ្នកមានប្រិយភាព អ្នកវ័យចាស់នៅក្នុងគ្រួសារ ត្រកូល យកចិត្តទុកដាក់លើការសម្រុះសម្រួលនៅមូលដ្ឋាន បង្កលក្ខណៈឱ្យកូនចៅសហគមន៍នៅតំបន់អាសយជនទៅសាលារៀន រួមចំណែកកសាងគ្រួសារវប្បធម៌ឆ្នើម គ្រួសារសង្វាតរៀនសូត្រ។ ប្រជាជនតំបន់អាសយជនអនុសង្កាត់៧ បន្តពង្រីកស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងពលកម្មផលិត ពង្រីកប្រពៃណី“ផឹកទឹកនឹកប្រភព”។
លេខាបក្សខេត្ត-ឡឹមវ៉ាំងម៉ឹង ជូនអាហារូបករណ៍ដល់ប្អូនៗសិស្សានុសិស្សដែលជម្នះការលំបាក សង្វាតរៀនសូត្រ។ |
ក្នុងថ្ងៃបុណ្យ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានជូនផ្ទះមហាសាមគ្គីចំនួន២ខ្នង ដល់គ្រួសារដែលមានស្ថានភាពលំបាក (តម្លៃ៥០លានដុង/ខ្នង) ជូនអាហារូបករណ៍១០ចំណែកដល់សិស្សជម្នះការលំបាក សង្វាតរៀនសូត្រ ជូនអំណោយ៤០ចំណែកដល់គ្រួសារក្បែរក្រ គ្រួសារដែលមានស្ថានភាពលំបាកនៅលើភូមិដ្ឋានសង្កាត់ទី៨និងជូនអំណោយ១ចំណែក តម្លៃ៥លានដុងដល់គណៈការងាររណសិរ្សអនុសង្កាត់៧។ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងសុកត្រាំង ក៏បានជូនអាហារូបករណ៍ដល់សិស្សនិងអំណោយ១ចំណែកដល់គណៈការងាររណសិរ្សអនុសង្កាត់៧។
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនសង្កាត់ទី៨ ជូនលិខិតសរសើរដល់សមូហភាពចំនួន៥ ដែលមានស្នាដៃឆ្នើមនិង៧គ្រួសារដែលសម្រេច កិត្តិនាមជាគ្រួសារវប្បធម៌ឆ្នើមឆ្នាំ២០២៤៕
ហ្វិញញឺ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin