ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនផ្កានិងទង់អនុស្សាវរីយ៍ដល់អង្គភាពចំនួន១១ដែលចូលរួមសម្តែង។ |
ពិធីសម្តែងសិល្បៈមហាជននិងសម្តែងបង្ហាញសម្លៀកបំពាក់បណ្តាជនជាតិភាគតិចខេត្តសុកត្រាំងលើកទី១៥ ឆ្នាំ២០២៤ ស្ថិតក្នុងក្របខ័ណ្ឌពិធីបុណ្យអកអំបុក-ប្រណាំងទូកងសុកត្រាំង តំបន់វាលរាបទន្លេគឺវឡុងលើកទី៦និងសប្តាហ៍វប្បធម៌-កីឡានិងទេសចរណ៍លើកទី១ ឆ្នាំ២០២៤ សម្តែងចាប់ពីថ្ងៃទី ១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមរបស់សិល្បករសិល្បការីនីរបស់ក្រុមសិល្បៈមហាជនទាំង១១អង្គភាពចំនួន៣០០រូបរបស់ស្រុក ទីរួមខេត្តនិងទីក្រុង។
ជាមួយប្រធានបទ “ពង្រីកអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិនិងមនុស្សសុកត្រាំង ឆ្លើយតបសំណូមពរផ្លាស់ថ្មី សមាហរណកម្មនិងអភិវឌ្ឍ” បណ្តាឈុតសម្តែងមានខ្លឹមសារស្ងើចសរសើរពីថ្នាក់ដឹកនាំរបស់បក្ស អ៊ំហូ ស្ងើរសរសើរក្តីស្រឡាញ់ភូមិស្រុកប្រទេសជាតិ ប្រពៃណីស្នេហាជាតិរបស់ប្រជាជន ស្មារតីសាមគ្គីក្នុងសហគមន៍បណ្តាជនជាតិវៀតណាម ស្ងើចសរសើរបណ្តាសមិទ្ធផលក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍមាតុភូមិ លើកតម្កើង ឧទ្ទេសនាមតម្លៃវប្បធម៌ប្រពៃណីរបស់ភូមិភាគនីមួយៗក្នុងខេត្ត។ ផ្នែកសម្តែងសម្លៀកបំពាក់ជនជាតិ ឧទ្ទេសនាមសម្លៀកបំពាក់របស់សហគមន៍ទាំង៣ជនជាតិគិញ-ខ្មែរ-ហ្វាក្នុងជីវភាពពលកម្ម ពិធីបុណ្យ ពិធីមង្គលការ។ល។
ឈុតសម្តែងរបស់អង្គភាពស្រុកមីទូ។ |
ថ្លែងការណ៍ក្នុងពិធីបើកវគ្គ នាយកមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្តត្រឹងមិញលីបានឱ្យដឹង៖ ពិធីសម្តែងលើកនេះ ដើម្បីឆ្ពោះទៅការឧទ្ទេសនាមបណ្តាលក្ខណៈប្រជុំជីវភាពវប្បធម៌សិល្បៈយ៉ាងប្រណីតផ្សារភ្ជាប់ជាមួយជីវភាព ពលកម្មផលិតរបស់ប្រជាជនក្នុងខេត្ត។ ទន្ទឹមនោះ ផ្សព្វផ្សាយ ឧទ្ទេសនាមរូបភាពវប្បធម៌ មនុស្សសុកត្រាំង ក្នុងការអនុវត្តកិច្ចចលនារៀនសូត្រនិងធ្វើតាមគំរូ សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។
ក្រោយពីកម្មវិធីបើកវគ្គ បណ្តាអង្គភាពចាប់ផ្តើមសម្តែងឈុតរបស់ខ្លួន។ តាមផែនការ ពិធីសម្តែងសិល្បៈមហាជននិងសម្តែងបង្ហាញសម្លៀកបំពាក់បណ្តាជនជាតិខេត្តសុកត្រាំងលើកទី១៥ ឆ្នាំ២០២៤ នឹងចាត់តាំងបិទវគ្គជូនរង្វាន់ក្នុងរាត្រី ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin