គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ទទួលថវិកា៤០០លានដុង ឧបត្ថម្ភមូលនិធិដើម្បីអ្នកក្រខេត្ត

16:26, 21/11/2024

ព្រឹក​ថ្ងៃ​ទី​២១​វិច្ឆិកា ​នៅ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ បាន​ប្រព្រឹត្តឡើងពិធី​ទទួល​ថវិកា​ឧបត្ថម្ភ​មូល​និធិ​ដើម្បី​អ្នក​ក្រ​ខេត្ត។ ចូល​រួម​មាន​សម​មិត្ត​ងោ​ហ៊ុង-សមា​ជិក​គណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ ទ្រឿង​មិញ​ងៀ-នាយក​រង​ធនាគារ​កសិកម្ម​និង​អភិវឌ្ឍ​ជន​បទ​វៀត​ណាម ​សា​ខា​សុក​ត្រាំង​។

សមមិត្តងោហ៊ុង-សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តទទួលថវិកាឧបត្ថម្ភពីធនាគារកសិកម្មនិងអភិវឌ្ឍជនបទវៀតណាម សាខាសុកត្រាំង។
សមមិត្តងោហ៊ុង-សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តទទួលថវិកាឧបត្ថម្ភពីធនាគារកសិកម្មនិងអភិវឌ្ឍជនបទវៀតណាម សាខាសុកត្រាំង។
នៅ​ពិធី​​ថ្នាក់​ដឹក​នាំ​ធនាគារ​កសិកម្ម​និង​អភិវឌ្ឍ​ជន​បទ​វៀត​ណាម​ សា​ខា​សុក​ត្រាំង​បានជូន​ថវិកា​ចំនួន​៤០០​លាន​ដុង​សម្រាប់​ឧបត្ថម្ភ​មូល​និធិ​ដើម្បី​អ្នក​ក្រ​ខេត្ត។ ចំនួន​ថវិកា​នេះ​បាន​គណៈ​ចលនា​មូល​និធិ​ដើម្បី​អ្នក​ក្រ-គណៈ​កម្មាធិ​ការ​រណ​សិរ្សមាតុ​ភូមិ​វៀត​ណាម​ខេត្តបែង​​ទៅ​បណ្តា​ស្រុក​ ទីរួម​ខេត្ត ​ក្រុង​ដើម្បី​សង់​ផ្ទះ​មហា​សាម​គ្គី​ចំនួន​៨ខ្នង​ជូន​គ្រួ​សារ​ក្រ ក្បែរ​ក្រ​លើ​ភូមិដ្ឋាន។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី​សម​មិត្ត​ងោ​ហ៊ុង​កត់​សំ​គាល់​និង​ផ្ញើ​វា​ចា​អំ​ណរ​គុណ​ចំពោះ​ធនា​គារ​កសិកម្ម​និង​អភិវឌ្ឍ​ជន​បទ​វៀត​ណាម​ សា​ខា​សុក​ត្រាំង​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ គប់​វាល់​យ៉ាង​ច្រើន​ក្នុង​ការ​អនុវត្ត​ការ​ងារ​សុខុ​មាល​ភាព​សង្គម​លើ​ភូមិ​ដ្ឋាន​ខេត្ត​រយៈ​ពេល​កន្លង។ សម​មិត្ត​សង្ឃឹម​ថា ​ពេល​ខាង​មុខ​ ធនាគារ​កសិកម្មនិង​អភិវឌ្ឍ​ជនបទ​វៀត​ណាម​ សា​ខា​សុក​ត្រាំង​បន្ត​ការ​ឧបត្ថម្ភ​មូល​និធិ​ដើម្បី​អ្នក​ក្រ​របស់​ខេត្ត​ រួម​ចំណែក​អនុវត្ត​មាន​ប្រសិទ្ធភាព​ការ​ងារ​ផ្សព្វ​ផ្សាយ​បំ​បាត់​ផ្ទះ​បណ្តោះ​អាសន្ន​ផ្ទះ​ទ្រុឌទ្រោម​លើ​ភូមិ​ដ្ឋាន​ខេត្ត៕

 តឹង​ផាក-សុផល