ផ្តល់ព័ត៌មានជូនអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិច

22:26, 13/11/2024

រសៀល ​ទី​១៣ វិច្ឆិកា នៅ​សា​លា​ន​យោ​បាយ​ខេត្ត នគរ​បាល​ខេត្ត​បាន​ចាត់​តាំង​សន្និ​បាត​ផ្តល់​ព័ត៌មាន​ជូន​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​​ជាតិ​ភាគ​តិចឆ្នាំ២០២៤។ ចូលរួមសន្និបាតមាន​បណ្តា​សម​មិត្ត ហូ​ធី​កឹម​ដាវ-អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្តលី​រដ្ឋា-អនុ​ប្រ​ធាន​ក្រុមប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ​វរសេនីយ៍​ឯក​ហ្វិញ​ហ្វាយ​ហឹង-នាយ​ករង​នគរ​បាលខេត្ត លូវ​វ៉ាំង​ស៊ាម-អនុ​ប្រ​ធាន​គណៈ​កម្មាធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​និង​អ្នក​មានប្រិយ​ភាព​ចំនួន​២០០​អង្គ​​រូបចូលរួម។

អ្នកមានប្រិយភាពក្នុងតំបន់ជនរួមជាតិភាគតិចចូលរួមស្តាប់ការផ្តល់ព័ត៌មានពីស្ថានភាពអភិវឌ្ឍ-សង្គមរបស់ខេត្តសុកត្រាំង។
អ្នកមានប្រិយភាពក្នុងតំបន់ជនរួមជាតិភាគតិចចូលរួមស្តាប់ការផ្តល់ព័ត៌មានពីស្ថានភាពអភិវឌ្ឍ-សង្គមរបស់ខេត្តសុកត្រាំង។

នៅសន្និ​បាត អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំបន់​ជន​ជាតិ​ភាគតិច​បាន​ស្តាប់​ពី​ស្ថាន​ភាព​សេដ្ឋកិច្ច-​សង្គម​និង​លទ្ធ​ផល​អនុវត្ត​គោល​ន​យោ​បាយ​ការ​ងារ​ជន​ជាតិ​របស់​ខេត្ត​សុក​ត្រាំងក្នុង​ឆ្នាំ​២០២៤ ពង្រីក​តួ​នា​ទី​អ្នក​មុខ​អ្នក​ការ​សា​សនា អ្នក​មាន​ប្រិយ​ភាព​ក្នុង​ពេល​ខាង​មុខ។ ទន្ទឹម​នោះ រាយ​ការណ៍​ពី​ស្ថាន​ភាព​សន្តិសុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​លើ​ភូមិដ្ឋាន លទ្ធ​ផល​ដោះ​ស្រាយ​បណ្តា​បញ្ហា​ដែល​សង្គម​យក​ចិត្ត​ទុក​ដាក់​ក្នុង​ជន​​ជាតិ​ភាគ​តិច សាសនា។

ថ្លែង​ការណ៍​ក្នុង​សន្និបាត សម​មិត្ត​ហូ​ធី​កឹម​ដាវ​សង្កត់​ធ្ងន់  លទ្ធ​ផល​ដែល​សម្រេច​បាន​ពី​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​របស់​ខេត្ត​គឺ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នៃ​ទូ​ទាំង​បក្ខ​ភាគ​និង​ប្រ​ជា​ជនក្នុង​នោះ​មាន​ការ​គប់​វាល់​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​​ជាតិ​ភាគតិច។ កង​ជួរ​អ្នក​មានប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​មាន​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​រវាង​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋអំ​ណាច​ភូមិ​ភាគ​ជា​មួយ​ប្រ​ជា​ជន។ ដោយ​មាន​ភារៈជាមួយ​សហ​គមន៍ អ្នក​មាន​ប្រិយ​ភាព​បានពង្រីក​តួ​នា​ទី​ជា​ស្នូល គំរូ​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​បណ្តាគោល​ការណ៍ គោល​ន​យោ​ន​បាយរបស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ ចូល​រួម​ពង្រីក​សេដ្ឋ​កិច្ច បន្ថយ​ក្រ។ ទន្ទឹម​នោះ​អ្នក​មាន​ប្រិយ​ភាពនៅ​ទាំង​ជួយ​សម្រុះ​សម្រួល​ករណី​ជម្លោះ​នៅ​មូល​ដ្ឋាន ក្តាប់​មតិ​យោ​បល់​របស់​ជន​រួម​ជាតិ​ដើម្បីរាយ​ការណ៍​ជូន​ស្ថាប័ន​សមត្ថ​កិច្ច​ដោះ​ស្រាយ មិន​ឥទ្ធិ​ពល​ដល់​គុណ​ភាព ប្រ​សិទ្ធ​ភាព​អនុវត្ត​គោល​ន​យោ​បាយ​ជន​ជាតិ។

សម​មិត្ត​ហូ​ធី​កឹម​ដាវ​សង្ឃឹម​ថា អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​គប្បី​បន្ត​ពង្រីក​លទ្ធផល​ដែល​សម្រេច​បាន លើក​កម្ពស់​តួ​នា​ទី​ឈាន​មុខ ជា​ស្នូល​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ ឃោសនាជន​រួម​ជាតិ​ឱ្យ​អនុវត្ត​តាម​គោល​ន​យោ​បាយ​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ ពិសេស​គឺ​គោល​ន​យោ​បាយ ច្បាប់​ពី​ជន​ជាតិ សា​សនា។ ទន្ទឹម​នោះ បន្ត​អភិរក្ស​និង​ពង្រីក​ប្រ​ពៃ​ណី​ស្នេហា​ជាតិ អត្ត​សញ្ញាណ​វប្បធម៌​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ លើក​កម្ពស់​ឆន្ទៈ​ខ្លួន​ទី​ពឹង​ខ្លួន រួម​ជា​មួយ​រដ្ឋ​អំ​ណាចភូមិ​ភាគ​ជម្រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់។ សកម្ម​ចូល​រួម​អនុវត្ត​បណ្តាការ​ចលនា បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ រួម​ចំ​ណែក​កសាង​មាតុ​ភូមិ​សុក​ត្រាំង​មួយ​ថ្ងៃ​កាន់​តែ​ល្អប្រ​សើរ អរិយ​ធម៌៕ 

សុង​លេ-សុ​ផល