នៅសាលប្រជុំអគ្គមេបញ្ជាការយោធាខេត្ត សមាគមអតីតយុទ្ធជនខេត្តសុកត្រាំងបានចាត់តាំងមហាសន្និបាតស្នេហាជាតិ “អតីតយុទ្ធជនគំរូ” លើកទី៧ដំណាក់កាល២០២៤-២០២៩។ អញ្ជើញចូលរួមមានឧត្តមសេនីយ៍ទោង្វៀងវ៉ាំងហាន់-សមាជិកគណៈប្រតិបត្តិការមជ្ឈិមសមាគម ប្រធានគណៈច្បាប់នៃសមាគមអតីតយុទ្ធជនវៀតណាម ស.មហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត វ៉ជីកុង-សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្ត ឡឹមតឹងហ្វា-សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាបក្សខេត្ត ង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត ព្រមទាំងអចិន្ត្រៃយ៍បក្សស្រុក ទីរួមខេត្ត ក្រុង។
ទិដ្ឋភាពនៃមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ“អតីតយុទ្ធជនគំរូ” លើកទី៧ ដំណាក់កាល២០២៤-២០២៩។ |
ដំណាក់កាល២០១៩-២០២៤ សមាគមអតីតយុទ្ធជនខេត្តតែងយកចិត្តទុកដាក់គិតអានអប់រំ បំប៉នឱ្យកម្មាភិបាលសមាជិកជ្រួតជ្រាបនូវទស្សនៈ គោលការណ៍ សារាចរ សេចក្តីសម្រេចការកំណត់របស់បក្សគោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋ។ លទ្ធផលរៀងរាល់ឆ្នាំ មធ្យមមានសមាជិក៩៩,៦% ជាបក្ខជននិងសមាជិក៩៧,១៣%ជាមហាជនចូលរួម។ សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់បានចូលរួមយ៉ាងសកម្មក្នុងការសម្រុះសម្រួលជាង៣.៩០១ករណី សម្រុះសម្រួលសម្រេច៣.២៥៤ករណី សម្រេច៨៤,៤៦% ចូលរួមក្នុងការអប់រំចំនួន១.៦០៥រូប ដើម្បីសម្របចូលក្នុងសហគមន៍។ រៀងរាល់ឆ្នាំ សមាគមគ្រប់ថ្នាក់ផ្តោតលើការអនុវត្តកម្មវិធីបន្ថយក្រ ឧបត្ថម្ភគ្នាទោវិញទៅមកក្នុងផលិត ធ្វើអាជីវកម្មដើម្បីឈានឡើងចាកផុតក្រនិងធ្វើមានដោយស្របច្បាប់ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ តាំងពីនោះ កម្រិតការរស់នៅរបស់សមាជិកបានផ្លាស់ប្តូរយ៉ាងសកម្ម។ ឆ្នាំ២០១៩ទូទាំងសមាគមមាន៨៧,៩២%គ្រួសារធូរធារ គ្រាន់បើ មធ្យមមាន៦,៧៨%គ្រួសារក្បែរក្រ គ្រួសារក្រ៥,២៨%មកដល់បច្ចុប្បន្នមាន៩១,១%គ្រួសារធូរធារ គ្រាន់បើ មធ្យម(កើន៣,១៨%) ៤,៤៣%គ្រួសារ ក្បែរក្រ(ថយចុះ២,៣៥%)និង១,៤៧%គ្រួសារក្រ(ថយចុះ៣,៨១%)។ល។
|
||
ស.មហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង (ទី៥ខាងស្តាំ) ជូនផ្កាអំណរមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ “អតីតយុទ្ធជនគំរូ” លើកទី៧ដំណាក់កាល២០២៤-២០២៩។ |
ថ្លែងប្រសាសន៍ចង្អុលការមហាសន្និបាត ស.មហូធីកឹមដាវបានកត់សំគាល់ ស្ងើចសរសើរចំពោះស្នាដៃនៃសមាគមអតីតយុទ្ធជនខេត្ត ដែលសម្រេចបានក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ “អតីតយុទ្ធជនគំរូ” នាពេលកន្លង។ ទន្ទឹមនឹងនោះ ស្នើដល់សមាគមអតីតយុទ្ធជនខេត្តបន្តផ្សព្វផ្សាយអនុវត្តសេចក្តីសរុបលេខ២១-KL/TWថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១សន្និបាតលើកទី៤គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១៣ ស្តីពីការជំរុញការកសាងកែទម្រង់បក្សនិងប្រព័ន្ធនយោបាយ ប្តេជ្ញាបង្ការ ទប់ស្កាត់ដោះស្រាយយ៉ាងម៉ឹងម៉ាត់ចំពោះកម្មាភិបាល បក្ខជនដែលអន់ថយពីសតិអារម្មណ៍ នយោបាយ សីលធម៌ ផ្នត់រស់នៅអាការៈ “ស្វ័យប្រែប្រួល” “ស្វ័យផ្លាស់ប្តូរ”សារាចរលេខ១៨-KL/TW ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ របស់គណៈលេខាបក្សស្តីពីការពង្រីកតួនាទី លើកកម្ពស់គុណភាពប្រសិទ្ធភាពនៃការងារត្រួតពិនត្យ មតិសង្គមរបស់រណសិរ្សមាតុភូមិវៀតណាមនិងអង្គការនយោបាយ-សង្គមនានា។ល។ ទន្ទឹមនឹងនោះ សមាគមអតីតយុទ្ធជនខេត្តចាំបាច់ត្រូវផ្លាស់ថ្មីខ្លឹមសារនិងវិធីសាស្ត្រសកម្មភាព ដើម្បីបំពេញតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។ ក្រៅពីនេះ សមាគមអតីតយុទ្ធជនខេត្តទាញយកនិងប្រើប្រាស់ប្រភពទុនមានប្រសិទ្ធភាពនិងទុនផ្ទៃក្នុង ដើម្បីជួយសមាជិកអតីតយុទ្ធជនក្នុងខេត្តមានទុនអាជីវកម្មផលិតនិងធ្វើមានដោយស្របច្បាប់។
|
||
ឧត្តមសេនីយ៍ទោង្វៀងវ៉ាំងហាន់-សមាជិកគណៈប្រតិបត្តិការមជ្ឈិមសមាគម ប្រធានគណៈច្បាប់នៃសមាគមអតីតយុទ្ធជនវៀតណាម (ខាងឆ្វេង) ជូនទង់ប្រឡងប្រណាំងរបស់មជ្ឈិមសមាគម អតីតយុទ្ធជនវៀតណាមដល់សមាគមអតីតយុទ្ធជនខេត្ត។ |
ក្នុងឱកាសនេះ សមាគមអតីតយុទ្ធជនខេត្ត បានប្រគល់ទង់ប្រឡងប្រណាំងរបស់មជ្ឈិមសមាគមនៃអតីតយុទ្ធជនវៀតណាមអំពីស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ “អតីតយុទ្ធជនគំរូ” ដំណាក់កាល២០១៩-២០២៤។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនប័ណ្ណសរសើរដល់សហមូភាពចំនួន១៥និងបុគ្គលចំនួន៣០រូប ដែលជាគំរូឆ្នើមក្នុងចលនាប្រឡងប្រណាំង “អតីតយុទ្ធជនគំរូ” ដំណាក់កាល២០១៩-២០២៤ ប្រធានសមាគមអតីតយុទ្ធជនខេត្តសុកត្រាំង ជូនលិខិតសរសើរដល់បុគ្គលចំនួន២៣រូប ដែលមានស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំង “អតីតយុទ្ធជនគំរូ” ដំណាក់កាល២០១៩-២០២៤៕
គីមង៉ុក-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin