ពិនិត្យឯកសារច្បាប់លើកជូនក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងក្នុងសម័យប្រជុំលើកទី២៦

09:16, 29/10/2024

  ↵ រសៀល​ថ្ងៃ​ទី​២៨​ ខែតុលា ​នៅ​កា​រិយា​ល័យ​ក្រុម​តំ​ណាង​រដ្ឋ​សភា​និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ​គណៈ​វប្បធម៌​-​សង្គម​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត​ ចាត់​តាំង​ពិនិត្យ​បណ្តា​ឯកសារ​ច្បាប់​ចំណុះ​វិស័យ​ ដើម្បី​លើក​ជូន​​សម័យ​ប្រ​ជុំ​លើក​ទី​២៦ ​(ប្រធាន​បទ) ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ នីតិ​កាល​ទី​១០។ អញ្ជើញ​ចូល​រួម​មាន​សម​មិត្ត​ឡេ​វ៉ាំង​ហ៊ីវ​-​សមា​ជិក​គណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត អនុប្រ​ធាន​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត ង្វៀង​វ៉ាំង​ខើយ-សមា​ជិក​បក្ស​ខេត្ត-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ថ្នាក់​ដឹក​នាំ​ គណៈ​វប្បធម៌​-សង្គម​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត ថ្នាក់​ដឹក​នាំ​មន្ទីរ ​គណៈ​ផ្នែក​ខេត្ត​និង​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​នានា។

ទិដ្ឋភាពនៃអង្គប្រជុំ។
ទិដ្ឋភាពនៃអង្គប្រជុំ។

ក្នុង​អង្គ​ប្រ​ជុំ​គណៈ​វប្បធម៌​-សង្គម​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ បានពិនិត្យ​ឯកសារ​សេច​ក្តី​ព្រាង​នៃ​សេច​ក្តី​សម្រេច​កំណត់​កម្រិត​បង់​ថ្លៃ​សា​លា​ចំពោះ​មូលដ្ឋាន​សិក្សា​កម្រិត​មតេយ្យ​ អប់រំ​សកល​សា​លា​រដ្ឋ​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​ឆ្នាំ​សិក្សា​២០២៤​-​២០២៥។​ ភាគ​ច្រើន​តំ​ណាង​ទាំង​ឡាយ​បាន​ឯក​ភាព​ខ្ពស់​ជា​មួយ​ខ្លឹម​សារ​សេច​ក្តី​ព្រាង​នៃ​សេច​ក្តី​សម្រេច​ខាង​លើ ​ប៉ុន្តែ​មាន​យោ​បល់​មួយ​ចំនួន​បាន​គប់​វាល់ ​ដើម្បី​ធ្វើ​​ច្បាស់​បញ្ហា​ទាក់​ទិន​មួយ​ចំនួន​។ ​ក្នុង​នោះ​ តំ​ណាង​ទាំង​ឡាយ​បាន​ស្នើ​ពិនិត្យ​ ធ្វើ​ច្បាស់​មូលដ្ឋាន​ផ្លូវ​ច្បាប់​ ពេល​វេលា​អនុវត្ត​កម្រិត​ថ្លៃ​សា​លា​ចំនួន​សិស្ស​នៅ ​តំ​បន់​ទី​ក្រុង​ ជន​បទពី​ការ​ទូ​ទាត់​។ល។ ​ក្រៅ​ពី​នោះ​ តំ​ណាង​ទាំង​ឡាយ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​គប់​វាល់​ពី​ការ​ប្រើ​វេយ្យា​ករណ៍​ឱ្យ​បាន​សម​ស្រប។

ក្រោយ​ពី​បាន​ស្តាប់​យោ​បល់​ដោះ​ស្រាយ​ គប់​វាល់​ពិ​ភាក្សា​របស់​តំណាង​ទាំង​ឡាយ​  សម​មិត្ត​ឡេវ៉ាំង​ហ៊ីវ ​ ស្នើបណ្តា​អង្គ​ភាព​គប្បី​ទទួល​យក​មតិ​គប់​វាល់​គណៈ​វប្បធម៌​-សង្គម​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ ស្រាវ​ជ្រាវ​ ពិនិត្យ​ឱ្យ​ច្បាស់​និង​អនុវត្ត​សេច​ក្តី​រាយ​ការណ៍​ ពិនិត្យ​លើក​ជូន​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​៕

សើម​ម៉ាយ​-​សុផល