លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងសួរសុខទុក្ខនិងជូនពរបុណ្យសែនដូនតាជនរួមជាតិខ្មែរនៅទីក្រុងសុកត្រាំង

14:08, 01/10/2024

ព្រឹកថ្ងៃ​ទី​១​ខែ​តុលា សមមិត្ត​ឡឹម​វ៉ាំង​ម៉ឹង​-​សមជិក​គណៈប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស លេខា​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​តំណាង​រដ្ឋ​សភា​ខេត្ត​សុក​ត្រាំង រួម​ជា​មួយ​ក្រុម​កម្មា​ភិ​បាល​ថ្នាក់​ខេត្ត​ និង​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិ​ការ​បក្ស​ទី​ក្រុង​សុក​ត្រាំង​​បាន​មក​សួរ​សុខ​ទុក្ខ​​ ប្រ​គេន​អំណោយ​និង​ជូន​ពរ​ព្រះ​ចៅ​អធិការ​ គណៈ​កម្មា​ការ​វត្ត​ឃ្លាំង​ និង​សាលា​មធ្យម​សិក្សា​បំពេញ​វិជ្ជា​បាលី​ណាម​បូ​ (ទី​ក្រុង​សុក​ត្រាំង​)​ នា​ឱកាសបុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងរួមជាមួយក្រុមកម្មាភិបាលខេត្តនិងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងសុកត្រាំងមកសួរសុខទុក្ខ ប្រគេន អំណោយនិងជូនពរព្រះចៅអធិការ គណៈកម្មការវត្តវត្តឃ្លាំង
សមមិត្តឡឹមវ៉ាំងម៉ឹង-សមជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងរួមជាមួយក្រុមកម្មាភិបាលខេត្តនិងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងសុកត្រាំងមកសួរសុខទុក្ខ ប្រគេន អំណោយនិងជូនពរព្រះចៅអធិការ គណៈកម្មការវត្តវត្តឃ្លាំង

មកសួរ​សុខ​ទុក្ខ​និង​ប្រគេន​អំណោយនៅ​វត្ត​ឃ្លាំង លេខា​បក្ស​ខេត្ត​ឡឹម​វ៉ាំង​ម៉ឹង​បាន​រាក់ទាក់​សួរ​សុខទុក្ខ​​ព្រះ​ឧបជ្ឈាយ៍​ ព្រះ​មហាថេរ ព្រះ​សង្ឃ​គ្រប់ព្រះ​អង្គ និង​​ជន​រួម​ជាតិ​ខ្មែរ ទទួល​បុណ្យ​សែន​ដូន​តា​សប្បាយ​រីក​រាយ​ កក់ក្តៅ​ សុភមង្គល​និង​សុវត្ថិ​ភាព ប្រិត​សំចៃ​។

លេខា​បក្ស​ខេត្ត​ត្រេក​អរ​ពេល​ឃើញព្រះ​ឧបជ្ឈាយ៍​តាំង​ណោព្រះ​សុ​ធម្មា​ធិបតី​រង​នៃ​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម ប្រ​ធាន​គណៈ​អភិ​បាល​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ប្រធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ព្រះ​ចៅ​អធិការ​វត្ត​ឃ្លាំង​មាន​សុខ​ភាព​ល្អ គណៈ​កម្មការ​វត្ត​ ជន​រួម​ជាតិ​ខ្មែរ​ទទួល​​បុណ្យ​សែន​ដូន​តា​សប្បាយ​រីក​រាយ​។ ជន​រួម​ជាតិ​ខ្មែរ​និង​ប្រ​ជា​ជន​ទី​ក្រុង​សុក​ត្រាំង​ចូល​រួម​ល្អ​បណ្តា​ចលនា​​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ អនុ​វត្ត​ល្អ​គោល​ការណ៍​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ជាពិសេស​ការ​យល់​ស្រប​ក្នុង​ការរំដោះ​ផ្ទី​ដី​ដើម្បី​អនុវត្ត​បណ្តា​សំណង់​សំ​ខាន់​លើ​ភូមិដ្ឋាន​​ទី​ក្រុង​សុក​ត្រាំង។ ឆ្លង​តាម​នោះ កត់សម្គាល់ការ​គប់​វាល់​របស់​អ្នក​មុខ​អ្នក​ការ​សាសនា អ្នក​មាន​ប្រិយ​ភាព​និង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​ងារ​កសាង​និង​អភិវឌ្ឍ​ភូមិភាគ។

លេខា​បក្ស​ខេត្ត​ឡឹម​វ៉ាំង​ម៉ឹង​សង្ឃឹម​ថា​ព្រះ​ចៅ​អធិការ​ ព្រះ​សង្ឃ​គ្រប់​ព្រះអង្គនិង​ជន​រួម​ជាតិ​បន្ត​ពង្រីក​ស្មា​រតី​សមគ្គី​ រក្សា​និង​ពង្រីក​បណ្តា​តម្លៃ​​នៃ​អត្ត​សញ្ញាណ​របស់​ជន​ជាតិ រួម​ដំណើរ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំណាច រណសិរ្ស អង្គ​ការ​គ្រប់​ថ្នាក់​អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចល​នា​ជន​រួម​ជាតិ​ខ្មែរ​ប្រតិបត្តិ​តាម​បណ្តា​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ ជួយ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ​។

ព្រះឧបជ្ឈាយ៍​តាំង​ណោ​បាន​ថ្លែង​អំណរ​គុណ​ថ្នាក់​ដឹក​នាំ​បក្ស​ខេត្ត​និង​ក្រុម​កម្មា​ភិបាល​​ខេត្ត​បាន​មក​សួរ​សុខ​ទុក្ខនិង​ជូន​ពរ។ ព្រះ​ឧបជ្ឈាយ៍​តាំង​ណោឱ្យ​ដឹង​ ​ពេល​ខាង​មុខ​នឹង​បន្ត​ចលនា​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​ល្អ​បណ្តា​គោល​ការណ៍​របស់​បក្ស​ គោល​នយោបាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ជា​ពិសេស​ចលនា​ជន​រួម​ជាតិ​ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហាជាតិ​ រួម​ចំណែក​ធ្វើ​ឱ្យផ្លាស់ប្តូរ​​ទិដ្ឋ​ភាព​តំបន់​ជន​ជាតិ​ភាគ​តិច។​

លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងជូនអំណោយនិងជូនពរបុណ្យសែនដូនតាគណៈចាងហ្វាង លោកគ្រូ អ្នកគ្រូនិងសមណៈសិស្សសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ
លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងជូនអំណោយនិងជូនពរបុណ្យសែនដូនតាគណៈចាងហ្វាង លោកគ្រូ អ្នកគ្រូនិងសមណៈសិស្សសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ

មកសួរសុខទុក្ខ​និង​ជូន​ពរ​បុណ្យ​សែន​ដូន​តា​គណៈចាង​ហ្វាង លោក​គ្រូ​ អ្នក​គ្រូ​និង​សមណសិស្ស​សាលា​មធ្យម​សិក្សា​បំពេញ​វិជ្ជា​បាលី​ណាម​បូ លេខា​បក្ស​ខេត្ត​បាន​វាយ​តម្លៃ​ខ្ពស់​គុណភាព​អប់​រំ​របស់​សាលា​និង​ការ​ខិត​ខំរបស់​លោក​គ្រូ​ អ្នក​គ្រូ​គ្រប់​រូប បាន​ជម្នះ​ការ​លំបាក​​លើក​កម្ពស់​គុណ​ភាព​បង្រៀន ដោយ​ទិស​ស្លោក “លោកគ្រូ​ អ្នកគ្រូ​​គឺ​ជា​គំរូ​រៀនសូត្រ​​ដោយ​ខ្លួន​ឯង ច្នៃ​ប្រ​ឌិត​” សម្រេច​ល្អ​ភារ​កិច្ច​លើក​កម្ពស់​ប្រជា​បញ្ញា បំប៉ន​​ប្រ​ភព​កម្លាំង​ឱ្យ​តំបន់​ជន​ជាតិ​ភាគ​តិច។ លេខា​បក្ស​ខេត្ត​សង្ឃឹម​សមូហភាព​គណៈចាង​ហ្វាង លោក​គ្រូ​ អ្នក​គ្រូ​និង​សមណសិស្ស​សាលា​មធ្យម​សិក្សា​បំពេញ​វិជ្ជា​បាលី​ណាម​បូ​បន្ត​ការសមគ្គី ខិត​ខំ​ក្នុង​ការ​ងារ​បង្រៀន​និង​រៀន ថ្នាក់​ដឹក​នាំខេត្ត​ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​តែង​រួម​ដំណើរ​ បង្ក​លក្ខណៈ​ដើម្បី​សាលា​សម្រេច​ល្អ​ភារកិច្ច​។

នាឱកាស​បុណ្យ​សែន​ដូន​តា លេខា​បក្ស​ខេត្ត​ជូន​ពរ​គណៈចាង​ហ្វាង លោក​គ្រូ​ អ្នក​គ្រូនិង​សមណៈសិស្ស​សាលា​មធ្យម​សិក្សា​បំពេញ​វិជ្ជា​បាលី​ណាម​បូទទួល​បុណ្យ​សែន​ដូន​តា​សប្បាយ​រីក​រាយ​ សុភមង្គល សុវត្ថិភាព ប្រិត​សំចៃ​៕

ជីបាវ-អិនទ្វឹង