ចាត់តាំងមហាសន្និបាតសមាគមមិត្តភាពវៀតណាម-ចិនខេត្តសុកត្រាំងលើកទី២ អាណត្តិកាល២០២៤-២០២៩

10:28, 11/10/2024

រសៀល​ថ្ងៃ​ទី១០ កញ្ញា នៅ​មជ្ឈ​មណ្ឌល​វប្បធម៌​និង​សន្និ​បាត​ខេត្ត​សុក​ត្រាំង​សមា​គម​មិត្ត​ភាព​វៀត​ណាម-ចិន​ខេត្ត​បាន​ចាត់​តាំង​មហា​សន្និ​បាត​សមា​គម​មិត្ត​ភាព​វៀត​ណាម​-ចិន​ខេត្តសុក​ត្រាំង​លើក​ទី​២ អា​ណត្តិ​កាល​២០២៤-២០២៩។ ចូល​រួម​មាន​បណ្តា​សម​មិត្ត​ហូ​ធី​កឹម​ដាវ​-អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ងោ​ហ៊ុង-សមា​ជិក​គណៈ​អចិន្ត្រៃយ៍​បក្សខេត្ត ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត លី​រដ្ឋា-សមា​ជិក​បក្ស​ខេត្ត អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ​ផ្នែក​ អង្គ​ការ​មហាជន​ខេត្តនិង​សមា​ជិក​សមា​គម​មិត្ត​ភាព​វៀត​ណាម-ចិន​ខេត្ត​សុក​ត្រាំង​។

តំណាងទាំងឡាយចូលរួមមហាសន្និបាត។
តំណាងទាំងឡាយចូលរួមមហាសន្និបាត។

មហា​សន្និ​បាត​បាន​រាយ​ការណ៍​ពី​លទ្ធ​ផល​សកម្ម​ភាព​ក្នុង​អាណត្តិ​កាល​២០១៨-២០២៣និង​សេច​ក្តីព្រាង​ទិស​ដៅ​ភារ​កិច្ច​អាណត្តិ​កាល​២០២៤-២០២៩ រាយ​ការណ៍​ពិនិត្យ​វាយ​តម្លៃ​នៃ​គណៈ​ប្រ​តិបត្តិ​ការ​សមា​គម​អាណត្តិ​កាល​២០១៨-២០២៣ ពិគ្រោះ​យោ​បល់​របស់​គណៈ​ប្រតិ​បត្តិ​ការ គណៈ​ពិនិត្យ​អាណត្តិ​កាល​២០២៤-២០២៩។

នៅ​ក្នុង​មហា​សន្និបាត​   តំ​ណាង​ទាំង​ឡាយ​ស្តាប់​សេច​ក្តី​រាយ​ការណ៍​  ​​​   ពី​តំ​ណាង​បណ្តាសមា​គម​លើភូមិ​ដ្ឋាន​ខេត្ត​ជា​មួយ​បណ្តា​ប្រ​ធាន​បទ​ទាក់​ទិន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច បំ​បាត់​អត់​បន្ថយ​ក្រ អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​។ តាម​នោះ​ ជួយ​ឱ្យ​តំណាង​ទាំង​ឡាយ​ក្តាប់ពី​ស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច វប្បធម៌​ សង្គម​នៃ​បណ្តា​សមា​គម​លើ​ភូមិដ្ឋាន។ ជា​មួយ​ទិស​ស្លោក ”សាម​គ្គី មិត្ត​ភាព​ សហ​ការ​និង​អភិវឌ្ឍ“ សមា​គម​មិត្ត​ភាព​វៀត​ណាម-ចិន​ខេត្ត​សុក​ត្រាំង​ បន្ត​កសាង​និង​អភិវឌ្ឍ​ការ​ទំ​នាក់​ទំនង​មិត្ត​ភាព​ ធ្វើ​ជា​ស្ពាន​តភ្ជាប់​ក្នុង​កិច្ច​សហ​ការ​រវាង​ប្រ​ជាជន​ទាំង​ពីរ​ប្រ​ទេស​ ពង្រឹង​ការ​ងារ​កិច្ច​ការ​បរ​ទេស​ប្រ​ជាជន​ក្នុង​ការផ្សព្វ​ផ្សាយ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ រួម​ចំណែក​បង្ក​បរិស្ថាន​អន្តរ​ជាតិ​ល្អ​ប្រ​សើរ​សម្រាប់​បុព្វ​ហេតុ​ក​សាង​និង​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ ការ​ពារ​ឯក​រាជ្យជាតិ​និង​បូរ​ណ​ភាព​ទឹក​ដី​របស់​ប្រ​ទេស​ជាតិ​។

គណៈប្រតិបត្តិការបង្ហាញមុខមហាសន្និបាត។
គណៈប្រតិបត្តិការបង្ហាញមុខមហាសន្និបាត។

ថ្លែង​ការណ៍​ក្នុង​សន្និ​បាត សម​មិត្ត​ហូ​ធីកឹ​មដាវ​-អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត​បាន​សង្កត់​ធ្ងន់​៖ មហា​សន្និ​បាត​សមា​គម​មិត្ត​ភាព​វៀត​ណាម-ចិន​ខេត្តសុក​ត្រាំង​លើក​ទី​២ អាណត្តិ​កាល​២០២៤-២០២៩ ជា​ព្រឹត្តិ​ការណ៍​មាន​អត្ថ​ន័យ​យ៉ាង​សំខាន់​ អះ​អាង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ចំ​ពោះ​ជន​ជាតិ​ហ្វា សម្តែង​កម្លាំង​សាមគ្គី​ទូទាំង​ជន​ជាតិ​ក្នុង​ការ​អនុវត្ត​ភារកិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម គូស​បញ្ជាក់​ការ​អភិវឌ្ឍ​របស់​សមា​គម​មិត្ត​ភាព​វៀត​ណាម-ចិន​ខេត្ត​សុក​ត្រាំង​។  សម​មិត្ត​កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​បណ្តាលទ្ធ​ផល​ដែល​សម្រេច​បាន​របស់​សមា​គម​មិត្ត​ភាព​វៀត​ណាម-ចិន​ខេត្ត​និង​ស្ងើច​សរ​សើរស្មារតី​សាម​គ្គី ភារៈ​ ខិត​ខំ​សម្រេច​ភារ​កិច្ច​បាន​ល្អ​នៃ​កង​ជួរ​បំពេញ​ការ​ងារ​សមា​គម​ក្នុង​អាណត្តិ​កាល​កន្លង។ ក្នុង​អាណត្តិ​កាល​ថ្មី ស្នើ​សមា​គម​មិត្ត​ភាព​វៀត​ណាម-ចិន​ខេត្ត​គប្បីទទួល​យក​មតិ យោ​បល់​ សំ​ណើ​របស់​តំ​ណាង​ទាំង​ឡាយ​ ដើម្បី​រក​ដំ​ណោះ​ស្រាយ​ជម្នះ​ការលំបាក តាម​នោះ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​រាល់​ការ​ងារ​របស់​សមា​គម។

ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនផ្ទាំងអនុស្សាវរីយ៍ជូនពរមហាសន្និបាត។
ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនផ្ទាំងអនុស្សាវរីយ៍ជូនពរមហាសន្និបាត។

មហា​សន្និ​បាត​បាន​អនុម័ត​សេច​ក្តី​ព្រាង​លក្ខន្តិកៈ​សមា​គម​និង​ពិ​គ្រោះ​ឯក​ភាព​សមា​ជិក​គណៈ​ប្រ​តិ​បត្តិ​ការ​រួម​មាន​១៥​រូប។ លោក​ត្រឹង​ខាក់​ទ្រុង​-អនុប្រធាន​គណៈ​ជន​ជាតិ​ខេត្ត​ធ្វើ​ជាប្រ​ធាន​សមា​គម​មិត្ត​ភាព​វៀត​ណាម-ចិន​ខេត្ត​សុក​ត្រាំង​អាណត្តិ​កាល​២០២៤-២០២៩។ នាឱកាស​នេះ​ ថ្នាក់​ដឹក​នាំ​ខេត្ត​នៅ​ទាំង​ជូន​ផ្ទាំង​អនុស្សាវរីយ៍​ជូន​ពរ​មហា​សន្និ​បាត​ដោយ​មានអក្សរ”សាម​គ្គី មិត្ត​ភាព​ សហ​ការ អភិវឌ្ឍ “៕   ហុង​ទើ-សុផល